ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ជាង​កន្លះ​គីឡូក្រាម​ក្នុងផ្ទះ​ជួល​មួយ​កន្លែង

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣ ខែមីនា ២០១៩ កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ចំនួន​៨​នាក់ ដឹកនាំ​ដោយ​លោក​វរៈ​សេនី​ទោ ងួ​ន…

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣ ខែមីនា ២០១៩ កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ចំនួន​៨​នាក់ ដឹកនាំ​ដោយ​លោក​វរៈ​សេនី​ទោ ងួ​ន ទ្ធី​រិ​ទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ គឹ​ម នៀង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់នៅ​ភូមិ​ដីក្រហម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។ ចំណែក​វត្ថុ​តាង​ដកហូត​បាន​រួម​មាន ១-​ម្សៅ​ក្រាម​ព​ណ៏​ស​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹក​ក​) ចំនួន​៥​ថង់​ធំ និង​១​ថង់​តូច សរុប​ស្មើ​ជាង​កន្លះ​គីឡូក្រាម ២-​ទូរ​ស័​ព្ធ​ដៃ​ម៉ាក​ណូ​គា​(​អ៊ិ​ន​ចុច​ពិល​)១​គ្រឿង ៣-​ទូ​ក្បាល​គ្រែ​(​ទុក​គ្រឿងញៀន​)​ចំនួន​មួយ ៤-​ប្រាក់​ចំនួន​១​សែន​រៀល ៥-​ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង ៦-​ពូថៅ​ដៃ​១ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ថ្នាំ​ញៀន​ជាង​កន្លះ​គីឡូក្រាម​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង​បង្ក្រាប​ខាងលើ​នោះ គឺ​ជនសង្ស័យ​បាន​រក្សា​ទុក​ដើម្បី​ចែកចាយ​បន្ត​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ