ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ទឹក​បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ​2018​និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​2019

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ម៉ូតូទឹក​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣ មីនា នៅ​សាល​ប្រជុំ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​រៀបចំ កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ​ប្រចាំ ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៩ ដើម្បី​ពិនិត្យ​លទ្ធភាព​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​បម្រើ​ឱ្យ​ការ​ហ្វឹកហាត់​របស់​កីឡា​ម៉ូតូ​ទឹក​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ម៉ូតូទឹក​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣ មីនា នៅ​សាល​ប្រជុំ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​រៀបចំ កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ​ប្រចាំ ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៩ ដើម្បី​ពិនិត្យ​លទ្ធភាព​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​បម្រើ​ឱ្យ​ការ​ហ្វឹកហាត់​របស់​កីឡា​ម៉ូតូ​ទឹក​កម្ពុជា ពង្រឹង​ការ​គ្រប់គ្រង​និង​ដឹកនាំ​ផ្ទៃក្នុង​សហព័ន្ធ ដើម្បី​ធានា​ប្រសិទ្ធភាព ការងារ​ឆ្ពោះទៅ​ដណ្ដើម​យក​មេដាយមាស​ពី​ការ ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​និង​ការ​ចូលរួម ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នានា​ទាំង​ថ្នាក់​ជាតិ​និង អន្តរជាតិ ។ កិច្ចប្រជុំ​នេះ​ស្ថិត​ក្រោម​អធិបតីភាព លោក ណុះ ស្លេះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​។

លោក ណុះ ស្លេះ បានឱ្យ​ដឹង​ថា សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១៧ ។ ទោះបី​សហព័ន្ធ​មួយ​នេះ​ទើបតែ​បង្កើត​ឡើង​មែន ប៉ុន្តែ​រាល់​សកម្មភាព និង​សមិទ្ធផល​ដែល​សហព័ន្ធ​សម្រេច​បាន​គឺ​មាន​ភាព​រលូន និង​ទទួល​បានជ័យជម្នះ​ជា​បន្តបន្ទាប់​ទាំង​ការ​ប្រកួត​ថ្នាក់​ជាតិ​និង​នៅ​លើ​ឆាក​អន្តរជាតិ ។ ជា​ពិសេស​ការងារ សហប្រតិបត្តិការ​អន្តរជាតិ សហព័ន្ធ​បាន​ដាក់​សំណើ​ចុះ​ឈ្មោះ​ជា​សមាជិក​កីឡា​ម៉ូតូ​ទឹក​អន្តរជាតិ​(International Jet Sport Boating Association(IJSBA)​ដើម្បី​ទទួល​បានការ​គាំទ្រ លើ​ការងារ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​មាន
ការ​ទទួលស្គាល់​ជា​អន្តរជាតិ ។

ជាង​នេះ​ទៅ ទៀត សហព័ន្ធ​ក៏​បាន​ជួប​ប្រជុំ​ជាមួយ​សមាជិក សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​អាស៊ី រួម​មាន ប្រទេស
ថៃ ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន ឥណ្ឌូ​ណេ​ស៊ី និង ឥណ្ឌា ។ កិច្ចប្រជុំ​ក៏​បាន​ជំរុញ​ឱ្យ​ដាក់​បញ្ចូល ប្រភេទ​កីឡា​ម៉ូតូ​ទឹក​(JetSki)​ក្នុង​ព្រឹត្តិការណ៍ កីឡា​អូ​ឡាំ​ពិ​ក កីឡា​អាស៊ី និង​កីឡា​អាស៊ាន​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ចុងឆ្នាំ​២០១៩ ។ មិនតែប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៨​កន្លង​មក សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក កម្ពុជា​សម្រេច​បាន​នូវ​សមិទ្ធ ផល​ធំ​ៗ​ជា​ច្រើន​តាម រយៈ​ការ​ប្រកួត​ដណ្ដើម​យក​មេដាយមាស​ជា ច្រើន​គ្រឿង​នៅ​លើ​ឆាក​អន្តរជាតិ​។

ដោយឡែក​សម្រាប់​ទិស​ដៅ​អនុវត្ត​ការងារ ឆ្នាំ​២០១៩ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា នឹង​រៀបចំ បើក​វគ្គ​បណ្ដុះបណ្ដាល​កីឡាករ​ថ្នាល គ្រូបង្វឹក និង​អាជ្ញាកណ្ដាល​ឱ្យ​បាន​ច្រើន​តាមតែ​អាច ធ្វើ​ទៅ​បាន​នៅ​តាម​រាជធានី​ខេត្ត ដើម្បី​ពង្រីក ភាព​ខ្លាំង​របស់​សហព័ន្ធ ។ សហព័ន្ធ​មាន​គម្រោង ពង្រីក​ទីតាំង​ហ្វឹកហាត់ ដោយ​ធ្វើការ​ស្នើ​សុំ​ទីតាំង​បន្ថែម​នៅ​តាម​បណ្ដា​ខេត្ត​ជាប់មាត់​សមុទ្រ​រួម មាន​ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត ខេត្ត​កែប និង​ខេត្តកោះកុង និង​ដងស្ទឹង​ដូច​ជា​ខេត្តកំពង់ចាម សៀមរាប ក្រចេះ កណ្ដាល ដែល​ជា​ចំណុច​មាន លក្ខណៈ​ភូមិសាស្ត្រ​អំណោយផល​ដល់​ការ​ប្រកួត និង​ហ្វឹកហាត់​របស់​កីឡាករ ។

ដើម្បី​ឱ្យ​សហព័ន្ធ​មួយ​នេះ​កាន់តែ​មាន​ភាព​លេចធ្លោ​ថែម​ទៀត​នោះ សហព័ន្ធ​មាន​បំណង​បង្កើន​ចំនួន​ម៉ូតូ​និង​សម្ភារ​ផ្សេង​ៗ​សម្រាប់​បម្រើ​ការ​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត​នានា​ទាំង​ថ្នាក់​ជាតិ និង អន្តរជាតិ​ឱ្យ​ទទួល​បាន​ជោគជ័យ ។ អ្វី​ដែល​សំខាន់ ជាង​នេះ​ទៅ​ទៀត លោក​ប្រធាន​សហព័ន្ធ​មាន បំណង​ជំរុញ​វិស័យ​កីឡា​ម៉ូតូ​ទឹក​នេះ ឱ្យ​កាន់ តែ​មានការ​ពេញ​និយម គាំទ្រ​ពី​សំណាក់​ប្រជា​ពល រដ្ឋ​ខ្មែរ​យើង​ទូ​ទាំង​ប្រទេស ជា​ពិសេស​ស្រទាប់​យុវជន​ដោយ​ធ្វើ​យ៉ាងណា​អភិវឌ្ឍ​ឱ្យ​ក្លាយជា​កីឡា​ដែល​មាន​សក្ដានុពល​ដូច​បណ្ដា​កីឡា​ដ៏​ពេញ​និយម​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ