ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​រស់នៅ​តាម​ផ្លូវ​វិន័យ

5 ឆ្នាំ មុន

ជន​ណា​ប្រកបការងារ​ត្រឹមត្រូវ ចិញ្ចឹមជីវិត​ដោយ​សម្មាអាជីវោ បណ្តុះ​ចិត្ត​ក្នុង​ការ​បរិច្ចាគ​ទាន រក្សាសីល​៥ ចាំ​សីល​៨ ប្រព្រឹត្ត​តែ​អំពើ​សុចរិត បុគ្គល​នោះ​ឈ្មោះ​ថា រស់នៅ​ដោយ​ប្រាជ្ញា ដល់​ព្រម​ដោយ​សេចក្តី​ថ្លៃថ្នូរ ។…

ជន​ណា​ប្រកបការងារ​ត្រឹមត្រូវ ចិញ្ចឹមជីវិត​ដោយ​សម្មាអាជីវោ បណ្តុះ​ចិត្ត​ក្នុង​ការ​បរិច្ចាគ​ទាន រក្សាសីល​៥ ចាំ​សីល​៨ ប្រព្រឹត្ត​តែ​អំពើ​សុចរិត បុគ្គល​នោះ​ឈ្មោះ​ថា រស់នៅ​ដោយ​ប្រាជ្ញា ដល់​ព្រម​ដោយ​សេចក្តី​ថ្លៃថ្នូរ ។

ឯ​អ្នកបួស​វិញ​បាន​ដល់​ការ​ប្រតិបត្តិ​តាម​កិច្ច​ធម៌​វិន័យ​ត្រឹមត្រូវ រក្សាសីល​ឱ្យ​បរិសុទ្ធ គោរព​ឱ្យ​ហ្មត់ចត់ សង្រួម​ឥន្ទ្រិយ​ឱ្យ​មាំ យក​វិន័យ​ជា​ធំ​ក្នុង​ការ​ប្រតិបត្តិ ធ្វើ​ចិត្ត​ឱ្យ​ផូរផង់​ប្រាសចាក​អំពើ​ជា​អកុសល កាន់​ត្រៃសិក្ខា​ឱ្យ​ខ្ជាប់ខ្ជួន ជីវិត​របស់​អ្នកបួស​នោះ​ឈ្មោះ​ថា​រស់នៅ​ដោយ​បញ្ញា ។

ព្រោះហេតុនោះ​ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា ការ​រស់នៅ​ដោយ​ប្រាជ្ញា ព្រម​ដោយ​ព្យាយាម​នឹង​នាំ​ជីវិត​ទៅ​រក​សេចក្តី​ថ្លៃថ្នូរ បរិបូណ៌​ដោយ​សិរី​សួស្តី ។