ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ប្រទេស បា.ញ់​តតាំង​គ្នា​ដោយ​កាំភ្លើង​ធំ

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​-​ប៉ា​គី​ស្ថាន ៖ ការ​បាញ់​តតាំង​គ្នា​ដោយ​កាំភ្លើង​ធំ កើត​មាន​យ៉ាង​ខ្លាំងក្លា​កាលពី​ថ្ងៃ​ទី​២​មីនា រវាង​កងទ័ព​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧​នាក់​ទាំង​សងខាង​នៅ​ព្រំដែន​កា​ស្មៀ​រ ទោះបី​មានការ​ដោះ​លែង​អ្នក​បើក​យន្តហោះ​ឥណ្ឌា​ម្នាក់​ក្ដី ខណៈ​ប្រទេស​ទាំង​២​កំពុង​ធ្វើសង្គ្រាម​ឃោសនា​យ៉ាង​ខ្លាំង​ប្រឆាំង​គ្នា​ផង​ដែរ​។ យោង​តាម​ប្រភព​យោធា​មួយ​ថា រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ…

ប្រទេស​ឥណ្ឌា​-​ប៉ា​គី​ស្ថាន ៖ ការ​បាញ់​តតាំង​គ្នា​ដោយ​កាំភ្លើង​ធំ កើត​មាន​យ៉ាង​ខ្លាំងក្លា​កាលពី​ថ្ងៃ​ទី​២​មីនា រវាង​កងទ័ព​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧​នាក់​ទាំង​សងខាង​នៅ​ព្រំដែន​កា​ស្មៀ​រ ទោះបី​មានការ​ដោះ​លែង​អ្នក​បើក​យន្តហោះ​ឥណ្ឌា​ម្នាក់​ក្ដី ខណៈ​ប្រទេស​ទាំង​២​កំពុង​ធ្វើសង្គ្រាម​ឃោសនា​យ៉ាង​ខ្លាំង​ប្រឆាំង​គ្នា​ផង​ដែរ​។

យោង​តាម​ប្រភព​យោធា​មួយ​ថា រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ទាហាន​២​នាក់​និង​ជន​ស៊ី​វិល​២​នាក់​បាន​ត្រូវ​ស្លាប់​ខាង​ផ្នែក​ប៉ា​គី​ស្ថាន​។ ចំណែក​ខាង​ឥណ្ឌា​វិញ​នារី​ម្នាក់​និង​កុមារ​២​នាក់​បាន​ត្រូវ​ស្លាប់ ដោយ​សារ​គ្រាប់​ផ្លោង​មួយ​គ្រាប់​ធ្លាក់​ត្រូវ​កម្ទេច​ផ្ទះ​របស់​ពួក​គេ​។ ក្នុង​តំបន់​កា​ស្មៀ​រទាំង​មូល​ពួក​អ្នក​ភូមិ នាំ​គ្នា​ចូល​ក្នុង​ជម្រក​ការពារ ចំណែក​ប៉ូលិស​ហាមឃាត់​ការ​ធ្វើ​ចរាចរណ៍​មិន​ចាំបាច់​នៅ​តាម​ផ្លូវថ្នល់​នានា​។ ជន​ស៊ី​វិល​យ៉ាងតិច​១២​នាក់​បាន​ត្រូវ​ស្លាប់​ទាំង​សងខាង តាំងពី​ដើម​ស​ប្ដា​ហ៍​មុន​មក​នៅ​ព្រំដែន​រវាង​ប្រទេស​ទាំង​២​។

ម្យ៉ាងវិញទៀត​មាន​វី​ដេ​អូ​មួយ​អំពី​អ្នក​បើក​យន្តហោះ​ឥណ្ឌា ដែល​ត្រូវ​ប៉ា​គី​ស្ថាន​ដោះ​លែង​កាលពី​ថ្ងៃ​ទី​១​មីនា ដោយ​ក្នុង​វី​ដេ​អូ​នោះ អ្នក​បើក​យន្តហោះ​រូប​នោះ​បាន​ថ្លែងអំណរគុណ ចំពោះ​អាជ្ញាធរ​ប៉ា​គី​ស្ថាន នាំ​ឲ្យ​មានការ​ក្ដៅក្រហាយ​និង​ការ​ខឹង​យ៉ាង​ខ្លាំង​នៅ​ឥណ្ឌា ពេល​កំពុង​មាន​សង្គ្រាម​ឃោសនា​ទាំង​សងខាង យ៉ាង​ក្ដៅ​គគុក​បន្ទាប់​ពី​ភាគី​ប៉ា​គី​ស្ថាន ចាត់​ទុក​ការ​ដោះ​លែង​នោះ​ថា​ជា កាយវិការ​សន្តិភាព​មួយ ក្នុង​វិបត្តិ​ថ្មី​នៅ​កា​ស្មៀ​រ​។

វរសេនីយទោ​រូប​នោះ​ដែល​យ​ន្ហ​ហោះ​ប្រយុទ្ធ​ធុន​MIG-21 របស់​គេ​ត្រូវ​បាញ់​ធ្លាក់ ពេល​ដេញ​តាម​បណ្ដា​យន្តហោះ​ប្រដេញ​ប៉ា​គី​ស្ថាន​ពីលើ​កា​ស្មៀ​រ បាន​ដើរ​ឆ្លងកាត់​ប៉ុស្តិ៍​ព្រំដែន WAGAH នា​ថ្ងៃ​ទី​១​មីនា ជាមួយ​ការ​យឺត​យាវ​ជា​ច្រើន​ម៉ោង​ខុស​ការ​គ្រោងទុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ