ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង ​និង​អា​មេ​រិ​ក​បញ្ចប់​សមយុទ្ធ​យោធា​រួម

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងត្បូង ៖ ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង រាយការណ៍​នា​ថ្ងៃ​ទី​៣​មីនា​ថា សហ​រដ្ឋអាមេរិក​និង​កូរ៉េ​ខាងត្បូង នឹង​បញ្ចប់​សមយុទ្ធ​យោធា​រួម​ក្នុង​ទ្រង់ទ្រាយ​ធំ​ប្រចាំឆ្នាំ​របស់​ពួក​គេ ដែល​តែង​ធ្វើ​ឲ្យ​កូរ៉េ​ខាងជើង​ខឹងសម្បា​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​នោះ​គូសបញ្ជាក់​ថា សមយុទ្ធ​យោធា​រួម​២ មានឈ្មោះ​ថា…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងត្បូង ៖ ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង រាយការណ៍​នា​ថ្ងៃ​ទី​៣​មីនា​ថា សហ​រដ្ឋអាមេរិក​និង​កូរ៉េ​ខាងត្បូង នឹង​បញ្ចប់​សមយុទ្ធ​យោធា​រួម​ក្នុង​ទ្រង់ទ្រាយ​ធំ​ប្រចាំឆ្នាំ​របស់​ពួក​គេ ដែល​តែង​ធ្វើ​ឲ្យ​កូរ៉េ​ខាងជើង​ខឹងសម្បា​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​នោះ​គូសបញ្ជាក់​ថា សមយុទ្ធ​យោធា​រួម​២ មានឈ្មោះ​ថា KEY RESOLVE និង​FOAL EAGLE​នឹង​ត្រូវ​ជំនួស​ដោយ​សមយុទ្ធ​មាន​ទ្រង់ទ្រាយ​តូច ដើម្បី​ថែរក្សា ការ​រៀបចំ​ខាង​យោធា​រឹង​មាំ​មួយ របស់​កងកម្លាំង​អា​មេ​រិ​ក​ដែល​មាន​វត្ត​មាននៅ​កូរ៉េ​ខាងត្បូង​។

ការ​សម្រេចចិត្ត​នោះ​ត្រូវ​បាន​ធ្វើ នា​ឱកាស​នៃ​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ រវាង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង លោក​JEONG KYEONG DOO និង​សម​ភាគី​អា​មេ​រិ​ក​លោក​PATRICK SHANAHAN ៣​ថ្ងៃក្រោយ​ការ​ជួប​គ្នា​កំពូល​លើក​ទី​២ រវាង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន និង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​នៅ​ក្រុង​ហាណូយ​។

សមយុទ្ធ​យោធា​FOAL EAGLE​ដែល​ជា​ទូទៅ​ប្រព្រឹត្ត​ទៅ​នា​រដូវ​ផ្កា​រីក តែង​ធ្វើ​ឲ្យ​កូរ៉េ​ខាងជើង​ខឹង​ខ្លាំង​រៀង​រាល់​ឆ្នាំ ដោយ​ចាត់​ទុក​ថា នោះ​ជា​ការ​រៀបចំ​សម្រាប់​ការ​លុកលុយ​ចូល​កូរ៉េ​ខាងជើង​។ នា​បណ្ដា​ឆ្នាំ​កន្លង​ទៅ​ទាហាន​កូរ៉េ​ខាងត្បូង​២០០.០០០​នាក់ និង​ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​៣០.០០០​នាក់ បាន​ចូលរួម​ក្នុង​សមយុទ្ធ​FOAL EAGLE​និង​KEY RESOLVE ។

ចាប់តាំងពី​ការ​ជួប​គ្នា​កំពូល​លើក​ទី​មួយ​រវាង​លោក​ត្រាំ​និង​លោក​គី​ម នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា​មក សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងត្បូង បាន​កាត់​បន្ថយ​ឬ​លុប​ចោល សមយុទ្ធ​យោធា​រួម​ជា​ច្រើន​។ រួច​បណ្ដា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​មេ​រិ​ក ក៏​មិន​មាន​ហោះហើរ​នៅ​កូរ៉េ​ខាងត្បូង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ