ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាថ៌​កំបាំង​ប្រកាស​បង្កើត​រដ្ឋាភិបាល​និរទេស​កូរ៉េ​ខាងជើង

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ អង្គការ​អាថ៌​កំបាំង​មួយ​ហៅ​អង្គការ ការពារ​សិ​ុ​វិល​CHEOLLIMA មាន​បំណង​បញ្ចប់​របប​ក្រុង​ព្យុ​ង​យ៉ាង​។ អង្គការ​នោះ​ប្រកាស​នា​ថ្ងៃ​ទី​១​មីនា ពី​ការ​បង្កើត​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​និរទេស​មួយ ហើយ​អះអាង​ម្យ៉ាងទៀត ការពារ​កូនប្រុស​របស់​បងប្រុស ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​យ៉ុ​ង​ណា​ម…

ប្រទេស​កូរ៉េ​ខាងជើង ៖ អង្គការ​អាថ៌​កំបាំង​មួយ​ហៅ​អង្គការ ការពារ​សិ​ុ​វិល​CHEOLLIMA មាន​បំណង​បញ្ចប់​របប​ក្រុង​ព្យុ​ង​យ៉ាង​។ អង្គការ​នោះ​ប្រកាស​នា​ថ្ងៃ​ទី​១​មីនា ពី​ការ​បង្កើត​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​និរទេស​មួយ ហើយ​អះអាង​ម្យ៉ាងទៀត ការពារ​កូនប្រុស​របស់​បងប្រុស ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​យ៉ុ​ង​ណា​ម ដែល​ត្រូវ​គេ​ធ្វើឃាត​នៅ​ម៉ា​ឡេ​ស៊ី។ មហិច្ឆតា​របស់​ក្រុម​នោះ​គឺ​បញ្ចប់​របប​ក្រុង​ព្យុ​ង​យ៉ាង​។

អង្គការ​លួចលាក់​នោះ​ប្រកាស​ពី​ការ​បង្កើត​រដ្ឋាភិបាលបណ្ដោះអាសន្ន​កូរ៉េ​ខាងជើង​មួយ​ក្រោម​ឈ្មោះ​ថា រដ្ឋាភិបាល​JOSEON​សេរី​។ ក្រុម​ការពារ​ស៊ីវិល​CHEOLLIMA(DCC) បាន​ស្នើ​ជួយ​ដល់​បណ្ដាជន​កូរ៉េ​ខាងជើង ដែល​ប៉ុនប៉ង​រត់គេច​ខ្លួន​ចេញពី​ប្រទេស​។ គេ​ធ្លាប់​និយាយ​ពី​ក្រុម​នោះ កាលពី​ឆ្នាំ​២០១៧​ពេល​ខ្លួន​ចេញផ្សាយ​វី​ដេ​អូ​មួយ​តាម​អីុន​ធើ​រ​ណេ​ត បង្ហាញ​យុវជន​KIM HAN SOL កូនប្រុស​លោក​គី​ម​យ៉ុ​ង​ណា​ម បងប្រុស​ម្ដាយ​ទីទៃ​របស់​លោក​គី​ម​ជុង​អ៊ុ​ន​ដោយ​អះអាង​ថា ខ្លួន​ធានា​ការពារ​សន្តិសុខ​របស់​គេ ក្រោយ​ឪពុក​គេ​ត្រូវ​ធ្វើឃាត កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៧​។

ក្នុង​សេចក្ដី​ប្រកាស​យ៉ាង​វែង​មួយ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស និង​កូរ៉េ​តាម​អីុនធើ​រ​ណេ​ត​កាលពី​ថ្ងៃ​ទី​១​មីនា នា​ឱកាស​ខួប​លើក​ទី​១០០​នៃ​បាតុកម្ម​ប្រជាជន​កូរ៉េ​ដំបូង ប្រឆាំង​ការ​កាន់កាប់​របស់​ជប៉ុន អង្គការ​នោះ​ប្រកាស​ពី​ការ​បង្កើត​រដ្ឋាភិបាលបណ្ដោះអាសន្ន​កូរ៉េ​ខាងជើង ក្រោម​ឈ្មោះ​រដ្ឋាភិបាល​JOSEON​សេរី​។ JOSEON​ជា​ឈ្មោះ​នៃ​រជ្ជកាល​ដែល​គ្រប់គ្រង​រា​ជប​ល្ល​ង្ក​កូរ៉េ​ពី​ឆ្នាំ​១៣៩២​ទៅ​១៩១០ ជា​ឆ្នាំ​ដែល​ជប៉ុន​កាន់កាប់​កូរ៉េ​។ JOSEON​ក៏​ជា​ឈ្មោះ​ដំណាក់​កាលនោះ នៃ​ប្រវត្តិសាស្ត្រ​កូរ៉េ​ដែរ​។

សេចក្ដី​ប្រកាស​របស់​ក្រុម​នេះ​បន្ត​ថា យើង​ប្ដេជ្ញា​លុប​បំបាត់​ចោល​របប​ផ្ដាច់​ការ ដែល​នោះ​ជា​ភារកិច្ច​មួយ​ដក់​ជាប់​ក្នុង​ព្រលឹង​នៃ​មនុស្សជាតិ​។ យើង​នឹង​មិន​បោះបង់​ចោល​ឡើយ ការ​ខិតខំ​ប្រឹងប្រែង រហូត​ដល់​ពន្លឺ​ពិតប្រាកដ​វិល​មក​បំភ្លឺ​ក្រុង​ព្យុ​ង​យ៉ាង​។ អង្គការ​នោះ​និយាយ​ថា ខ្លួន​ជា​តំណាង​ស្របច្បាប់​តែ​មួយ​គត់ របស់​ប្រជាជន​កូរ៉េ​ខាងជើង​។ JOSEON​ត្រូវ​តែ​សេរី ចូរ​លោក​អ្នក​ក្រោកឈរ​ឡើង ចូរ​លោក​អ្នក​បដិសេធ​ភាព​ជា​ទាសករ​។ នារី​ម្នាក់​ដែល​ស្លៀកពាក់​ប្រពៃណី​តែ​មុខ​មើល​មិន​ច្បាស់ បាន​អាន​សេចក្ដី​ប្រកាស​នេះ អម​ដោយ​វី​ដ​អូ​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ