ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​យាយ​ពៅ ក្លាយជា​តារា​សម្តែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកស្រី​ពៅ ថា​វី បាន​ចាប់​អាជីព​សិល្បៈ​ជិត​២០​ឆ្នាំ​មក​ហើយ ភាគច្រើន​ដើរតួ​ជា​អ្នកស្រែ​ចម្ការ ។ គាត់​បាន​ចូលរួម​សម្តែង​កុន​ច្រើន​រឿង តែ​ជីវភាព​មិន​ធូរធារ​ទេ ។ ដើមហេតុ​យ៉ាងណា​ទើប​គាត់​អាច​ឈាន​ជើង​ចូល​ក្នុង​ពិភព​សិល្បៈ…

រាជធានី​ភ្នំពេញ​៖ អ្នកស្រី​ពៅ ថា​វី បាន​ចាប់​អាជីព​សិល្បៈ​ជិត​២០​ឆ្នាំ​មក​ហើយ ភាគច្រើន​ដើរតួ​ជា​អ្នកស្រែ​ចម្ការ ។ គាត់​បាន​ចូលរួម​សម្តែង​កុន​ច្រើន​រឿង តែ​ជីវភាព​មិន​ធូរធារ​ទេ ។ ដើមហេតុ​យ៉ាងណា​ទើប​គាត់​អាច​ឈាន​ជើង​ចូល​ក្នុង​ពិភព​សិល្បៈ ?

តារា​ជើង​ចាស់​រូប​នេះ​អ្នកតា​ខ្មៅ​ហៅ​គាត់​ថា​យាយ​ពៅ​សាច់​គោ​អាំង ព្រោះ​គាត់​ជួល​កន្លែង​គេ​លក់​សាច់​គោ​អាំង ។ ដោយ​ឃើញ​គាត់​បាន​វោហារ​កំប្លុកកំប្លែង​គួរ​ឲ​ចង់​សើច នាយ​ក្រឹម ក៏​ផ្តល់​ឱកាស​ឲ្យ​គាត់​ចូលរួម​ថត​ឈុត​កំប្លែង​ឲ្យ​ស្ថានីយទូរទស្សន៍​បាយ័ន ។

តារា​សម្តែង​អ្នកស្រី​ពៅ ថា​វី មាន​ជីវភាព​លំបាក​ស្រាប់តែ​មានសំណាង​ឈ្នះ​រង្វាន់​ធំ គឺ​រង្វាន់​ដីចម្ការ​ប៊័រ​មួយ​ហិ​កតា ធ្វើ​ឲ្យ​គាត់​រីករាយ​យ៉ាង​ខ្លាំង ។

ក្នុង​ពិធីជប់លៀង និង​បើក​សម្ពោធ​គម្រោង​លក់​ចម្ការ កាលពី​យប់​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៩​តារា​សម្ដែង​ជើង​ចាស់​អ្នកស្រី​ពៅ ថា​វី មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​គឺ​ចម្ការ​ប៊័​មួយ​ហិ​កតា​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ។ យាយ​ពៅ មិន​នឹក​ស្មានថា​ខ្លួន​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​បែប​នោះ​ទេ ខណៈ​គាត់​ចូលរួម​ក្នុង​ពិធី​ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស​ប៉ុណ្ណោះ ។

យាយ​ពៅ​និយាយ​ថា «​ខ្ញុំ​រំភើប​ចង់​ហោះ ដោយសារ​តែ​វ័យ​កាន់តែ​ចាស់ ហើយ​អាជីព​សម្ដែង​ក៏​ចាប់ផ្ដើម​ធ្លាក់​ចុះ​ទីផ្សារ ខណៈ​ផ្ទះសម្បែង គឺ​ជួល​គេ​នៅ​ទៀត »​។

អ្នកសិល្បៈ​ដែល​ចូលរួម​ពិធី​នោះ ម្នាក់​ៗ​សម្តែង​ការ​អបអរ​យាយ​ពៅ​ដែល​មាន​លាភ​សំណាង ព្រោះ​អាណិត​គាត់​ដែល​មាន​ជីវភាព​លំបាក ។ កន្លង​មក​ពេល​ទៅ​សម្តែង ពេល​ខ្លះ​គាត់​ជិះ​កង់​បី ពេល​ខ្លះ​ម៉ូតូឌុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ