ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​ប៉ះ​គ្នា​កីឡាករ​កម្ពុជា និង​ជើង​ខ្លាំង​ថៃ​បញ្ចប់​ត្រឹម​ទឹក​ទី​៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិភព​ប្រដាល់​គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ​កម្ពុជា ពុទ្ធ ឆាយ​រិ​ទ្ធី និង​កីឡាករ​ថៃ Mee Chhuok គឺជា​កីឡាករ​ជើង​ខ្លាំង​រៀងខ្លួន…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិភព​ប្រដាល់​គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ​កម្ពុជា ពុទ្ធ ឆាយ​រិ​ទ្ធី និង​កីឡាករ​ថៃ Mee Chhuok គឺជា​កីឡាករ​ជើង​ខ្លាំង​រៀងខ្លួន ប៉ុន្តែ​នៅ​ពេល​ប៉ះ​គ្នា កីឡាករ​កម្ពុជា បាន​បំបាក់​ឱ្យ​កីឡាករ​ថៃ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៣ នៅ​ក្នុង​ការ​ប្រកួត​ប៉ះ​គ្នា​លើក​ទី​ដំបូង ក្នុង​ព្រឹត្តិការណ៍​។
នៅ​ទីបំផុត​ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ ទី​៣ មីនា​នេះ ស្រប​ពេល​ដែល​កីឡាករ​ថៃ​ដែល​មាន​ថ្វីដៃ​ប្រកួត​មិនធម្មតា ក៏​ទទួលស្គាល់​ពី​ការ​បរាជ័យ​របស់​ខ្លួន​។ ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​នេះ គឺជា​ជំនួប​លើក​ទី​១ បន្ទាប់​ពី​ភាគី​ម្ខាង​ៗ​អួត​ថា ខ្លាំង​រៀងខ្លួន ហើយ​ចង់​ប៉ះ​គ្នា​។

លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ បាន​សន្និដ្ឋាន​ថា កីឡាករ Mee Chhuok បើ​ប៉ះ ពុទ្ធ ឆាយ​រិ​ទ្ធី នឹង​ឈ្នះ​ដោយ​មិន​ពិបាក ទើប​គណៈកម្មការ​កម្ពុជា​សម្រេច​ឱ្យ​កីឡាករ​ទាំង​ពីរ​ប្រកួត​គ្នា ក្នុង​ពេល​ដែល​ភាគី​ខាង​ពុទ្ធ ឆាយ​រិ​ទ្ធី ក៏​មាន​ទំនុកចិត្ត ហើយ​ចង់​ប៉ះ​ប្រកួត​។ អីុចឹ​ង​ហើយ​ទើប​ការ​ប្រកួត​នេះ ទទួល​បានការ​ចាប់អារម្មណ៍​តាំងពី​ពេល​ប្រកាស​ថា ផ្គូរ​ផ្គង​ឱ្យ​ប៉ះ​គ្នា​។

កីឡាករ​កម្ពុជា ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​បើក​ប្រកួត​ជាមួយ​ថៃ ហើយ​មិន​អាច​ឱ្យ​ថៃ​វាយ​ចូល​បាន​ដូច​ការ​គ្រោងទុក​។ ការ​ប្រកួត​ត្រូវ​បាន​ធ្វើ​ឡើង​តែ​៣​ទឹក​ប៉ុណ្ណោះ ក៏​ត្រូវ​បញ្ចប់​ដោយ​សារ​តែ ពុទ្ធ ឆាយ​រិ​ទ្ធី បាន​វាយ​ឱ្យ​បាក់​ជ​ន្ទ​ល់​ខាងក្រោម ហើយ​ឈាន​ដល់​បោះបង់​ការ​ប្រកួត​ដោយ​ប្រកែក​មិន​បាន​។ កីឡាករ​ថៃ​ទទួលស្គាល់​ថា ខ្លួន​ពិតជា​ចាញ់​ការ​ប្រកួត តែ​គេ​បាន​ប្រកាស​តាម​រយៈ​អ្នកបកប្រែ​ថា គេ​នឹង​ត្រៀមខ្លួន​សងសឹក​ក្នុង​ពេល​ដ៏​ខ្លី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ