ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកបរ​សុខ​ៗ​ស្រាប់តែ​ផ្ទុះ​កង់​បុក​រះ​ធ្លាក់​ចូល​ប្រឡាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រថយន្ត​ម៉ាក​ហ៊ី​ណូ​ដឹក​ស៊ីម៉ង់ត៍​មួយ​គ្រឿង បើក​សុខ​ៗ​ផ្ទុះ​កង់​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បុក​រះ​បង្គោល​ស្លាក​សញ្ញា​បង្ហាញផ្លូវ​បាក់​រាប​ដល់​ដី​ចំនួន​៧​ដើម ហើយ​រថយន្ត​ជាប់ផុង​ក្នុង​ប្រឡាយ​ទៅ​មុខ​លែង​រួច ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥…

រាជធានី​ភ្នំពេញ ​៖ រថយន្ត​ម៉ាក​ហ៊ី​ណូ​ដឹក​ស៊ីម៉ង់ត៍​មួយ​គ្រឿង បើក​សុខ​ៗ​ផ្ទុះ​កង់​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បុក​រះ​បង្គោល​ស្លាក​សញ្ញា​បង្ហាញផ្លូវ​បាក់​រាប​ដល់​ដី​ចំនួន​៧​ដើម ហើយ​រថយន្ត​ជាប់ផុង​ក្នុង​ប្រឡាយ​ទៅ​មុខ​លែង​រួច ។
គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ខាងត្បូង​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។

រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PSHN.០៤១៦ ជា​រថយន្ត​ដឹក​ស៊ីម៉ង់​តិ៍ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

តាម​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ី​ណូ​មួយ​គ្រឿង​មាន​ដឹក​ស៊ីម៉ងត៍​បើកបរ​មក​ពី​ខេត្តបាត់ដំបង​ក្នុង​គោលបំណង​ចូល​រាជធានី​ភ្នំពេញ លុះ​ពេល​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​បាន​ផ្ទុះ​កង់​មុខ​ខាងស្តាំ ក៍បាន​ទាញ​ចង្កូត​ទៅ​ស្តាំ​ដៃ​ធ្លាក់​ផ្លូវ​បុក​រះ​បង្គោល​ស្លាក​សញ្ញា​បង្ហាញផ្លូវ បណ្តាល​អោយ​បាក់​រាប​ដល់​ដី​អស់​ចំនួន​៧​ដើម ហើយ​រថយន្ត​នោះ​ក៍​ជ្រុល​ចូល​ប្រឡាយ​ទៅ​មុខ​លែង​រួច ។

ក្រោយ​ពី​កើតហេតុ ម្ចាស់​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​ផ្សេង​ទៀត​មក​ដឹក​ស៊ីម៉ងត៍​យក​ចេញ​ទៅ និង​ស្ទួ​ច​យក​រថយន្ត​ម៉ាក​ហ៊ី​ណូ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ