ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អប់​កាន់តែ​ខ្លាំង​ទុក្ខ​កាន់តែ​ធំ

5 ឆ្នាំ មុន

រឿង​ផ្លូវចិត្ត​នេះ​បើ​មិន​បាន​អប់រំ​ឱ្យ​ល្អ​ទេ​នឹង​ដល់​នូវ​សេចក្តី​ទុក្ខ​មិន​ខាន ព្រោះ​ចិត្ត​តែង​ធ្លាក់​ទៅ​ក្នុង​ស្រឡាញ់​និង​ស្អប់​ជា​ធម្មតា​។ បើ​អ្នក​ស្អប់​គេ​ខ្លាំង​ប៉ុណ្ណា អ្នក​ក៏​ត្រូវ​មានទុក្ខ​ខ្លាំង​ប៉ុណ្ណោះ​ដែរ តែបើ​អ្នក​មិន​ស្អប់​គេ​ទេ អ្នក​ក៏​មិន​មានទុក្ខ​ឡើយ និង​បាន​សុខ​ច្រើន​កើត​ពី​សេចក្តី​ស្ងប់ ។ ការ​ស្អប់​គ្នា​ធ្វើ​ឲ្យ​លោក​នេះ​មានការ​បែកបាក់ និរាស​ព្រាត់ប្រាស…

រឿង​ផ្លូវចិត្ត​នេះ​បើ​មិន​បាន​អប់រំ​ឱ្យ​ល្អ​ទេ​នឹង​ដល់​នូវ​សេចក្តី​ទុក្ខ​មិន​ខាន ព្រោះ​ចិត្ត​តែង​ធ្លាក់​ទៅ​ក្នុង​ស្រឡាញ់​និង​ស្អប់​ជា​ធម្មតា​។ បើ​អ្នក​ស្អប់​គេ​ខ្លាំង​ប៉ុណ្ណា អ្នក​ក៏​ត្រូវ​មានទុក្ខ​ខ្លាំង​ប៉ុណ្ណោះ​ដែរ តែបើ​អ្នក​មិន​ស្អប់​គេ​ទេ អ្នក​ក៏​មិន​មានទុក្ខ​ឡើយ និង​បាន​សុខ​ច្រើន​កើត​ពី​សេចក្តី​ស្ងប់ ។

ការ​ស្អប់​គ្នា​ធ្វើ​ឲ្យ​លោក​នេះ​មានការ​បែកបាក់ និរាស​ព្រាត់ប្រាស ព្រោះ​វា​ជា​ការ​ទម្លាយ​គ្នា​នៅ​ក្នុង​លោក​ទាំងមូល ឃើញ​តែ​រឿង​ខ្មៅ​ងងឹត​ចំពោះ​គ្នា​និង​គ្នា ។

ហេតុ​ដូចនេះ​ចូរ​អ្នក​កុំ​ខឹង​ក្រោធ កុំ​ស្អប់​គ្នា​ឡើយ ចូរ​អ្នក​គិត​ថា​សេចក្តី​ក្រោធ​គឺជា​ការ​ល្ងង់ មោហៈ​គឺ​ឆ្កួត ដូច្នេះ​មិន​ក្រោធ​ទើប​ល្អ​ជាង និង​បានជា​អ្នក​មិន​ល្ងង់​មិន​ឆ្កួត​ទៀត​ផង ។