ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! ស្លា.ប់​ទាំង​៣​នាក់​ពិតជា​សាហា.វ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ បើករថយន្ត​មួយ​គ្រឿង​យ៉ាង​លឿន​អត់​បាន​ប្រយ័ត្ន​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ទៅ​បុក​ម៉ូតូ​កង់​បី​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ម្នាក់​របួសធ្ងន់​២​នាក់ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​ស្លាប់​ទាំង​២​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២ ខែមីនា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ បើករថយន្ត​មួយ​គ្រឿង​យ៉ាង​លឿន​អត់​បាន​ប្រយ័ត្ន​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ទៅ​បុក​ម៉ូតូ​កង់​បី​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ម្នាក់​របួសធ្ងន់​២​នាក់ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​ស្លាប់​ទាំង​២​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៨៤​កែង​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​ក្បែរ​នឹង​ព្រះ​អង្គ​ដ​ង្កា​រ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

អ្នក​បើក​ម៉ូតូ​កង់​បី​ដែល​ស្លាប់​មានឈ្មោះ ហ៊ែ​ល វណ្ណៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី មានស្រុក​កំណើត​នៅ​ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​កង់​បី នៅ​ផ្លូវ​១៣៦ ខណៈ​ពេល​ដែល​កើតហេតុ ម្ចាស់​ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវ​បរទេស​២​នាក់​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្ល​វ​១៨៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត គោលបំណង​បត់​ឆ្វេង​ទៅ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក៏​ស្រាប់តែ​មាន​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2AX- 5853 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ស្រវឹងស្រា​ជោគ​ជាំ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​បត់​បញ្ច្រាសទិស​ដៅ​ទៅ​បុក​ម៉ូតូ​កង់​បី​ចំ​ពីមុខ​ពេញទំហឹង​អូស​ជាង​១០០​ម៉ែត្រ បណ្តាល​អោយ​រថយន្ត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ និង​ផ្ទុះ​ពោង​ទាំង​សងខាង និង​បុក​ម៉ូតូ​គុប​ជ្រុង​មួយ​គ្រឿង​ចត​តាម​ចិញ្ចើម​ផ្លូវ រីឯ​ម៉ូតូ​កង់​បី​ខូចខាត​ស្ទើរ​ទាំងស្រុង​នឹង​ស្លាប់​ជនជាតិ​បរទេស​ម្នាក់ ចំនែកឯ​២​នាក់​ទៀត​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ហុង​ហាក់​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ដោយសារ​តែ​​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក ខណៈ​ពេល​ដល់​មន្ទីរពេទ្យ​ជនជាតិ​បរទេស​ម្នាក់​បាន​ស្លាប់ និង​ម្ចាស់​ម៉ូតូ​កង់​បី​ក៏​បាន​ស្លាប់​បន្តបន្ទាប់​គ្នា ។

ដោយឡែក​ម្ចាស់​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍​ជ័យ​ជំនះ​រង់ចាំ​ខាង​ជំនាញ​ចរាចរណ៍​ផ្លូវគោក​មក​យក​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​រួម​នឹង​ម៉ូតូ​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ទៀត ចំនែកឯ​សព​វិញ​ជន​រង​គ្រោះ​ជនជាតិ​បរទេស​វិញ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ