ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​… នាំ​គ្នា​រាវរក​ក្មេង​ប្រុស​ក្នុង​រណ្ដៅ​ដី​ដ៏​ជ្រៅ​ជាង​៣​ម៉ោង​ហើយ​តែ​មិនឃើញ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ អ្នក​ភូមិ​ជា​ច្រើន​នាក់​ខ្លះ​បង់សំណាញ់ និង​ខ្លះ​ទៀត​អូស​អួន​នាំ​គ្នា​រាវរក​សព​ក្មេង​ប្រុស​ម្នាក់​ដោយ​សង្ស័យ​ថា បាន​លង់ទឹក​រណ្ដៅ​ដី​ដ៏​ជ្រៅ​មួយ​កន្លែង​ស្លាប់ បន្ទាប់​ពី​ប្រទះ​ឃើញ​តែ​ខោខ្លី​នៅ​មាត់ទឹក​រណ្ដៅ​ដី​មួយ​នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩…

ខេត្តកណ្ដាល ៖ អ្នក​ភូមិ​ជា​ច្រើន​នាក់​ខ្លះ​បង់សំណាញ់ និង​ខ្លះ​ទៀត​អូស​អួន​នាំ​គ្នា​រាវរក​សព​ក្មេង​ប្រុស​ម្នាក់​ដោយ​សង្ស័យ​ថា បាន​លង់ទឹក​រណ្ដៅ​ដី​ដ៏​ជ្រៅ​មួយ​កន្លែង​ស្លាប់ បន្ទាប់​ពី​ប្រទះ​ឃើញ​តែ​ខោខ្លី​នៅ​មាត់ទឹក​រណ្ដៅ​ដី​មួយ​នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ភូមិ​ជ្រៃ​មង្គល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​។

ក្មេង​ប្រុស​ដែល​សង្ស័យ​ថា​លង់ទឹក​ស្លាប់​នោះ​ឈ្មោះ ហ៊ាន រ៉ូ​ហ្សា អាយុ​១៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុង​ភូមិ​ដីដុះ​ក្រោម ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ សព្វថ្ងៃ​ស្នាក់​នៅ​ម្ដុំ​ពោធិ៍​ចិន​តុង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​អ្នក​ភូមិ​និយាយ​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​២ មីនា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​បាន​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​ឪពុក​បង្កើត លុះ​ក្រោយមក​ឪពុក​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​មុន ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​អត់​ទៅ​ជាមួយ​ទេ ដោយ​រង់ចាំ​ទៅ​ផ្ទះ​វិញ​ជាមួយ​ពូ​។ លុះដល​ព្រឹក​ថ្ងៃ​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​បាន​លេង​បាល់​ជាមួយ​បងប្អូន និង​អ្នក​ភូមិ បន្តិច​ក្រោយមក​មាន​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​ទៅ​ងូតទឹក​រណ្ដៅ​ដី​នោះ ហើយ​ក្មេង​ប្រុស​រង​គ្រោះ​ស្លៀក​តែ​ខោខ្លី​អត់​ពាក់អាវ​ទេ​បានរ​ត់ទៅ​តាម​ក្រោយ​ដែរ​។

ប្រភព​ខាងលើ​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​នោះ​ចុះ​ហែល​ទឹក​ពី​ត្រើយ​ខាង​លិចទៅ​កាន់​ត្រើយ​ខាងកើត ហើយ​បាន​ស្រែក​ប្រាប់​ទៅ​ក្មេង​ប្រុស​រង​គ្រោះ​កុំ​ឲ្យ​ចុះ​ងូតទឹក​អី ប្រយ័ត្ន​លង់​ស្លាប់​។ បន្ទាប់​មក​ខណៈ​ដែល​ក្ម​ង​ប្រុស​អាយុ​១៥​ឆ្នាំ​នោះ​កំពុង​ហែល​ទឹក​មិន​បាន​មើល ស្រាប់តែ​បាត់​មិនឃើញ​ក្មេង​ប្រុស​រង​គ្រោះ​ឡើយ ឃើញ​តែ​ខោខ្លី​នៅ​មាត់ទឹក​រណ្ដៅ​ដី​នោះ​ប៉ុណ្ណោះ​។ ទើប​សង្ស័យ​ថា ក្មេង​ប្រុស​រង​គ្រោះ​លង់ទឹក​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ហើយ​នាំ​គ្នា​រាវរក ដោយ​ខ្លះ​បង់សំណាញ់ និង​ខ្លះ​ទៀត​អូស​អួន ប៉ុន្តែ​រក​មិនឃើញ​ឡើយ​។

ប្រភព​ដដែល​បន្ត​ថា រណ្ដៅ​ដី​មួយ​នេះ ត្រូវ​បាន​ឈ្មួញ​ជីក​យក​អាច​ម៌​ដី​លក់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ស្ថិត​នៅ​ជាប់​ភូមិ​ជ្រៃ​មង្គល​នោះ​តែ​ម្ដង ដែល​មាន​ជម្រៅ​៣​ទៅ​៤​ប្រ​ម៉ោ​យ​អេ​ស្ការ​វ៉ា​ទ័​រ​ឯណោះ ហើយ​មានទឹក​ពេញ​ផង​ដែរ​។ កន្លង​មក មាន​អ្នក​ភូមិ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ចេះ​ហែល​ទឹក ហើយ​ចុះ​ហែល​លេង​ឆ្លង​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​ទៀត​បាន ដោយឡែក​ក្មេង​ប្រុស​រង​គ្រោះ​អត់​ចេះ​ហែល​ទេ ទើប​លង់​ស្លាប់​។

ម្យ៉ាងទៀត​ក្រោយ​ពី​អ្នក​ភូមិ​រាវរក​មិនឃើញ ក្រុម​គ្រួ​សារបាន​ជួល​អ្នកជំនាញ​មុជទឹក​ពី​ផ្សារ​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ទៅ​រាវរក ហើយ​ការ​ចរចា​គ្នា​តាម​ទូរស័ព្ទ​អ្នក​មុជទឹក​ទារ​៦០០​ដុល្លារ ប៉ុន្តែ​បន្ទាប់​ពី​តថ្លៃ​គ្នា ទើប​ត្រូវរ៉ូវ​ក្នុង​តម្លៃ​៤០០​ដុល្លារ ប៉ុន្តែ​រហូត​ដល់​វ​ម៉ោងជាង​១​រសៀល​ថ្ងៃ​ដដែល អ្នក​មុជទឹក​នៅ​មិន​ទាន់​ទៅ​ដល់​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ