ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ដើរ​រក​ម៉ូតូ​កង់​បី​ជិះ​តែ​…​ស្រែក​យ៉ាងណា​ក៏​មិន​បាន​វិញ​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ដើរ​តាម​ផ្លូវ ដើម្បី​រក​ម៉ូតូ​កង់​បី​ជិះ​ដោយ​មាន​យួរ​កាបូប​មួយ​ផង​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ដល់​ធ្វើ​សកម្មភាព​ឆក់​កាបូបយួរ​ពី​គាត់​បាន​សម្រេច រួច​ហើយ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​មហាវិថី​សហព័ន្ធ​រុ​ស្សី…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ដើរ​តាម​ផ្លូវ ដើម្បី​រក​ម៉ូតូ​កង់​បី​ជិះ​ដោយ​មាន​យួរ​កាបូប​មួយ​ផង​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ដល់​ធ្វើ​សកម្មភាព​ឆក់​កាបូបយួរ​ពី​គាត់​បាន​សម្រេច រួច​ហើយ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​មហាវិថី​សហព័ន្ធ​រុ​ស្សី ត្រង់​ចំណុច​មុខ​ហាង​លក់​ទ្វារ សុវត្ថិភាព​អប្សរា ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ឃី ម៉េ​ង​លី​ន អាយុ​៤៤​ឆ្នាំ មុខរបរ​ជា​មន្ត្រីរាជការ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​កំពង់​សី​ម៉ា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង សព្វថ្ងៃ​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ នៅ​ក្នុង​កាបូបយួរ​របស់​គាត់​ដែល​ត្រូវ​ចោរឆក់​យក​ទៅ​បាត់​នោះ រួម​មាន លុយ​២​លាន​រៀល អត្តសញ្ញាណប័ណ្ណ កាត​ATM ទូរស័ព្ទ​ដៃ​ម៉ាក​ហ៊ូ​វៃ និង​ឯកសារ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ចំណែក​ក្រុម​ជនសង្ស័យ​ដែល​ជា​ចោរ​មាន​គ្នា​២​នាក់ ស្លៀកពាក់​ស៊ី​វិល ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ឃ្លី​ក ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​យួរ​កាបូប​មួយ​ដើរ​ចេញពី​ស្នាក់​ការ ដែល​មាន​ទីតាំង​ស្ថិត​ក្បែរ​កន្លែង​កើតហេតុ​នោះ​ដែរ ដើម្បី​រក​ម៉ូតូ​កង់​បី​ជិះ ។ លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ទៅ​ដល់​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ដែល​គាត់​កំពុង​យួរ​នោះ​បាន​សម្រេច ។ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​ទៅ​ទិស​ខាងលិច​វិញ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ