ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ ​MP3 Player ដោយ​បើក​​សំ​ឡេង​ខ្លាំង​​អាច​បំ​ផ្លាញ​​សោត​​វិញ្ញាណ​

10 ឆ្នាំ មុន

បច្ចុប្បន្ន​មនុស្ស​រាប់​លាន​នាក់​កំពុង​ប្រឈម​នឹង​​ការ​ខូច​ត្រចៀក​ស្តាប់​មិន​ឮ​ពី​ព្រោះ​តែ​ពួក​គេ​ស្តា​ប់​ MP3 Playersដោយ​បើក​សំឡេងឮខ្លាំង​ៗ​។ កាល​​ពី​អតី​កាល​ កន្លែង​ប្រកប​អាជីវ​កម្ម​ការ​ងារ​ដែល​មាន​សំឡេង​ឮ​ខ្លាំង​ត្រូវ​បាន​គេ​បន្ទោស​ថា ជា​​ហេតុ​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សោតវិញ្ញាណ​ ប៉ុន្តែ​លើក​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​​​​វិទ្យា​ល័យ​ Michigan University សហ​រដ្ឋ​អាមេ​

បច្ចុប្បន្ន​មនុស្ស​រាប់​លាន​នាក់​កំពុង​ប្រឈម​នឹង​​ការ​ខូច​ត្រចៀក​ស្តាប់​មិន​ឮ​ពី​ព្រោះ​តែ​ពួក​គេ​ស្តា​ប់​ MP3 Playersដោយ​បើក​សំឡេងឮខ្លាំង​ៗ​។ កាល​​ពី​អតី​កាល​ កន្លែង​ប្រកប​អាជីវ​កម្ម​ការ​ងារ​ដែល​មាន​សំឡេង​ឮ​ខ្លាំង​ត្រូវ​បាន​គេ​បន្ទោស​ថា ជា​​ហេតុ​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សោតវិញ្ញាណ​ ប៉ុន្តែ​លើក​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​​​​វិទ្យា​ល័យ​ Michigan University សហ​រដ្ឋ​អាមេ​រិក​បាន​រក​ឃើញ​ថា សំឡេង​របស់​ MP3 Playersគឺ​មាន​គ្រោះ​ថ្នាក់​ច្រើន​ជាង​សំឡេង​រំ​ខាននានា​ ដោយ​វា​អាច​បំ​ផ្លាញសោតវិញ្ញាណ​របស់​អ្នក​ស្តាប់​បាន​ ។

ក្រុម​ជំ​នាញ​សុខ​ភាព​បាន​រក​ឃើញ​ថា ៩​ក្នុង​ចំណោម​មនុស្ស​១០​នាក់​ដែល​ធ្វើ​ដំណើរ​តាម​មធ្យោ​បាយ​ដឹក​ជញ្ជូន​សាធារណៈ​​​​ ត្រចៀក​របស់​គេ​បាន​ប៉ះ​នឹង​សំឡេងខ្លាំង​តាម​រយៈ​ខ្សែ​ខ្សឹប​ម៉ា​ស៊ីន MP3 Palyersជាជាង​សំឡេងចេញ​ពី​បរិ​ស្ថាន​នៅ​ជុំ​វិញ​ខ្លួន​ ។ នេះ​ក៏​ព្រោះ​តែ​ខ្សែ​ខ្សឹប​ទាំង​នោះ​មិន​ជិត​ត្រចៀក​បណ្តាល​ឱ្យ​អ្នក​ស្តាប់​បន្ថែម​វ៉ូ​លីម​ឱ្យ​ខ្លាំង​ដើម្បី​ទប់​មិន​ឱ្យ​ឮ​សំឡេងខាង​ក្រៅ ។

លោក​សាស្ត្រា​ចារ្យ​ Rick Neitzel បាន​និយាយ​ថា «វា​ពិត​ជា​ភ្ញាក់​ផ្អើល​ដែល​២ក្នុង​ចំណោម​មនុស្ស​៣​នាក់​ប្រឈម​នឹង​សំឡេង​ខ្លាំង​ដោយ​ការ​ស្តាប់​តន្ត្រី​ ។ ខ្ញុំ​តែ​ង​តែ​គិត​ថា​ កន្លែង​ប្រកប​​អាជីវ​កម្ម​ការ​ងារ​ដែល​មាន​សំឡេង​ឮ​ខ្លាំង​គឺ​ជា​ដើម​ហេតុ​នៃ​គ្រោះ​ថ្នាក់​  ប៉ុន្តែ​តាម​រយៈ​ការ​សិក្សា​លើក​នេះ​នាំ​ឱ្យ​យើង​ដឹង​បាន​ថា ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​តែ​លើ​កន្លែង​ប្រកប​អាជីវ​កម្ម​មួយ​ចំនួន​នោះ​ គឺ​មិនទាន់​​គ្រប់គ្រាន់​ឡើយ​»។

​សូម​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​ អ្នក​វិទ្យាសាស្ត្រ​បាន​ពិ​សោធលើ​មនុស្ស​ប្រមាណ​ជា​៤.៥០០​នាក់​នៅ​ក្នុង​ទី​ក្រុង​ញូវ​យ៉ក​ដោយ​ចំ​ណាយ​ពេល​អស់​ប្រហែល​ជា​៣៨០​ម៉ោង ​។ ពួក​គេ​រក​ឃើញ​ថា អ្នក​ដែល​ធ្វើ​ដំ​ណើរ​តាម​រថភ្លើង​ឬ​រថយន្ត​ក្រុង​ប្រឈម​នឹង​សំឡេង​ពី​៧២​ទៅ​៨១ដេស៊ី​ប៊ែល​( decibels-ឯក​តា​រង្វាស់​សំឡេង​) ។

ជា​ការ​ប្រៀប​ធៀប​ សំឡេង​មនុស្ស​និយាយ​គ្នា​ជា​មធ្យម​ឮក្នុង​កម្រិត ៦០​ដេស៊ី​ប៊ែល​ ខណៈ​សំឡេង​ចរាចរណ៍​អ៊ូ​អរ​នៅ​នៅ​តាម​ដង​ផ្លូវ​​មាន​​កម្រិត​៨០​ដេស៊ី​ប៊ែល​ ។ ចំណែក​សំឡេង​កូន​ក្មេង​យំ​មាន​កម្រិត​១១៥ដេស៊ី​ប៊ែល​ ។ លោក​សាស្ត្រា​ចារ្យ​ Neitzelបានបញ្ជាក់​ថា​មនុស្ស​ជាច្រើន​កំពុង​តែ​ប្រ​ឈម​នឹង​សំឡេង​ដែល​ស្ថិត​ក្នុង​កម្រិត​គ្រោះ​ថ្នាក់​ ៕