ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​នឹង​គ្នា​តែ​…​គួរ​អាណិត​ដល់​កូន​ៗ​ផង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប្រព្រឹត្ត​ហិង្សា ដោយ​សហ​ព័ទ្ធ​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ហើយ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ច្បាប់​នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៩ ។ លោក​វរសេនីយទោ ព្រហ្ម…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប្រព្រឹត្ត​ហិង្សា ដោយ​សហ​ព័ទ្ធ​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ហើយ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ច្បាប់​នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៩ ។

លោក​វរសេនីយទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២​និង​៥២​នាទី​រសៀល​នៅ​ចំណុច​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មាន​អំពើ​ហិង្សា​កើតឡើង​បង្ក​ដោយ​ឈ្មោះ​ភិន កុយ ភេទ ប្រុស អាយុ​២៤​ឆ្នាំ នៅ​ចំណុច​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ក្រោយ​កើតហេតុ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ផល សៀ​ក (​ហៅ​ម៉ា​ប់​) ភេទ​ស្រី អាយុ​២៣​ឆ្នាំ បាន​ប្តឹង​ឈ្មោះ​ភិន កុយ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ត្រូវជា​ប្តី​ដែល​ជា​មនុស្ស​ញៀន​គ្រឿងញៀន កន្លង​មក តែងតែ​រករឿង​ឈ្លោះ​ទាស់ទែង​ក្នុង​គ្រួសារ ហើយ​ថែម​ទាំង​វាយដំ​មក​លើ​ខ្លួន​នាងរង​គ្រោះជា​ញឹកញាប់ ពេល​នេះ​ដោយ​ស៊ូទ្រាំ​លែង​បាន នាង​ក៏​នាំ​កូនរ​ត់ទៅ​រស់នៅ​ជាមួយ​ម្តាយបង្កើត​របស់​ខ្លួន ។ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ប្តី​ហេង ស៊យ បាន​មក​រក​នាង ដើម្បី​នាំ​កូន​ទៅ​លេង​ស្រុក តែ​ខ្លួន​មិន​ព្រម​ឲ្យ​ក៏​មានការ​ប្រតាយប្រតប់​គ្នា ពេល​នោះ​ជនសង្ស័យ​បាន​ខាំ​ដៃ​របស់​ជន​រង​គ្រោះ ហើយ​ចាប់​បោក​ផ្តួល​ទៅ​នឹង​ដី និង​បាន​វាយ​ជា​ច្រើន​ដៃ​ចំ​ផ្ទៃមុខ​របស់​ជន​រង​គ្រោះ​ទៀត​ផង ។

លោក​វរសេនីយទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ក្រោយ​ពី​ទទួល​បណ្តឹង​ជន​រង​គ្រោះជា​ប្រពន្ធ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដឹកនាំ​ដោយ​លោក​វរសេនីយទោ អ៊ុ សា​ខន នាយ​រង​សេនាធិការ​ប្រចាំ​ទិស​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ប្រពន្ធ​ខ្លួន​ពិតប្រាកដ​មែន ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​យោង​តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ និង​និត្យ​រក​ឃើញ​នូវ​សារធាតុ​ញៀន បច្ចុប្បន្ន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ