ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ដី​ឡើងថ្លៃ​លើស​មាស សូ​ម្បី​អូរ​ប្រឡាយ​​ក៏​នាំ​គ្នា​ចាក់​ដី​លុប​ដែរ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រឡាយ​អូរ​នៅ​ជុំវិញ​បឹង​ព្រៃ​ក​ទប់ បច្ចុប្បន្ន​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា មួយ​ចំនួន​ធំ​ស្ទើរតែ​បាត់​អត្តសញ្ញាណ​អស់​ទៅ​ហើយ ដោយសារ​តែ​ការ​ចាក់​ដី​លុប​ពី​សំណាក់​មន្ត្រី​មាន​លុយ មាន​អំណាច និង​ឧកញ៉ា​មួយ​ចំនួន​តូច​រំលោភ​យក​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លូ​ន ដោយ​បញ្ហា​នេះ ហាក់​មាន​ភាពរ​លួ​ន​មិន​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ចុះ​ទៅ​ពិនិត្យ…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រឡាយ​អូរ​នៅ​ជុំវិញ​បឹង​ព្រៃ​ក​ទប់ បច្ចុប្បន្ន​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា មួយ​ចំនួន​ធំ​ស្ទើរតែ​បាត់​អត្តសញ្ញាណ​អស់​ទៅ​ហើយ ដោយសារ​តែ​ការ​ចាក់​ដី​លុប​ពី​សំណាក់​មន្ត្រី​មាន​លុយ មាន​អំណាច និង​ឧកញ៉ា​មួយ​ចំនួន​តូច​រំលោភ​យក​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លូ​ន ដោយ​បញ្ហា​នេះ ហាក់​មាន​ភាពរ​លួ​ន​មិន​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ចុះ​ទៅ​ពិនិត្យ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់​អ្វី​នោះ​ឡើយ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ បាន​និយាយ​ថា ការ​ចាក់​ដី​លុប​អូរ​តំបន់​ជុំវិញ​បឹង​ព្រៃ​ក​ទប់​កន្លង​មក រហូត​ដល់​បច្ចុប្បន្ន គេ​មិន​ដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​មាន​វិធាន ការ​ទប់ស្កាត់​លើ​ផ្លូវ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើង​ទេ ដោយ​អូរ​មួយ​ចំនួន​ដែល​មាន​ទំហំ​ធំ​ទទឹង​១០​ម៉ែត្រ​ទៅ​១៥​ម៉ែត្រ​នោះ ត្រូវ​គេ​ចាក់​លុប​នៅ​សល់​ទំហំ​ប្រមាណ​២​ទៅ​៣​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​អូរ​ខ្លះ​ត្រូវ​គេ​ចាក់​លុប​ទាំងស្រុង​តែ​ម្តង ។

ជាក់ស្តែង​ដូច​ជា​អូរ​តំបន់​ជិត​ភូមិ​គ្រឹះ​លោក តាក់​វណ្ណ​ថា អតីត​មេ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០៣ ក្រុងព្រះសីហនុ (​តំបន់​បឹង​ព្រែក​ទប់​) ដែល កន្លង​មក ត្រូវ​បាន​មន្ត្រី​ជំនាញ​អះអាង​ថា ជា​អូរ​ធំ​ជាងគេ​ក្នុង​ចំណោម​អូរ​ជុំវិញ​បឹង​ព្រៃ​ក​ទប់ ហើយ​អូរ​ចំណុច​នេះ គឺ​ស្ថិត​ក្នុង​គំរោង​សាងសង់​ស្ថានីយ​ចម្រោះ​ទឹក​សំអុយ មុន​នឹង​បង្ហូរ​ចូល​បឹង​ព្រៃ​ក​ទប់ និង​បន្ត​ហូរ​ចាក់​ចូល​សមុទ្រ​នោះ ប៉ុន្តែ​សំរាប់​ពេល​នេះ អូរ​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​ចាក់​ដី​លុប​ចង់​អស់​ទៅ​ហើយ គ្មាន​វាចា​នឹង​ថ្លែង​នោះ​ទេ គឺ​ដី​អូរ​ទទឹង​ទំហំ​ជិត​២០​ម៉ែត្រ នៅ​សល់​ប្រមាណ​២​ម៉ែត្រ​តែ​ប៉ុណ្ណោះ​។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ លោក អ៊ី សុខ​ឡេ​ង អភិបាល​នៃ​គណៈ​អភិបាល​ក្រុងព្រះសីហនុ លោក​បាន​បញ្ជាក់​ថា ជុំវិញ​ករណី​ចាក់​ដី​ខាងលើ​នេះ លោក​បាន​ឲ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ហើយ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ ហើយ​បើ​ពិនិត្យ​ឃើញ​ថា ការ​ចាក់​ដី​នោះ​វា​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​ដី​អូរ​នោះ អ្នក​ពាក់ព័ន្ធ​ត្រូវ​តែ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់ និង​ត្រូវ​កាយ​ចេញ​មិន​អាច​គេច​ផុត​នោះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ