ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ២​នាក់​ប្តី​ប្រពន្ធ​អស់​មិន​ស្ទើរ​រាប់​ម៉ឺន​ដុល្លារ​យំ​លែង​ចេញ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ​បាត់ ដោយ​សុវត្ថិភាព​លួច​ទាំង​កាបូប​លុយ​ទៅ​ទៀត​អស់​រាប់​ម៉ឺន​ដុល្លារ ខ្សែ​ក​មាស​២​ខ្សែរ ទម្ងន់​៦​តម្លឹង តែ​គ្រួសារ​ប្រកែក​គ្នា​មិន​ច្បាស់​ថា បាត់​ចំនួន​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ រត់​ទៅ​ប្តឹង​ប៉ូលិស ប៉ុស្តិ៍​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ​បាត់ ដោយ​សុវត្ថិភាព​លួច​ទាំង​កាបូប​លុយ​ទៅ​ទៀត​អស់​រាប់​ម៉ឺន​ដុល្លារ ខ្សែ​ក​មាស​២​ខ្សែរ ទម្ងន់​៦​តម្លឹង តែ​គ្រួសារ​ប្រកែក​គ្នា​មិន​ច្បាស់​ថា បាត់​ចំនួន​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ រត់​ទៅ​ប្តឹង​ប៉ូលិស ប៉ុស្តិ៍​ចោម​ចៅ​៣ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែ​មិ​នា ឆ្នាំ​២០១៩ នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជន​រង​គ្រោះជា​ប្តី​ឈ្មោះ សូ ពៅ អាយុ​៣៩​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ចំណែក​ប្រពន្ធ​ឈ្មោះ លន់ ស៊ី​ណា មុខរបរ​មេផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ទើបបាន​២​ខែ​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​ភូមិ​កំពង់​ថ្នល់ ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ ចំណែក​ម៉ូតូ​ដែល​ចោរលួច​យក​ទៅ​បាត់​ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1O-3911 ចំណែក​លុយ​ដែល​ថា ចោរលួច​ទាំង​កាបូប​នោះ​ដូច​ជា មិន​ប្រក្រតី ប្តី​ថា បាត់​អស់​២៣៥០០​ដុល្លារ លុយ​ខ្មែរ​ជាង​៣០​ម៉ឺន​រៀល ខ្សែ​ក​មាស​២​ខ្សែរ​ទម្ងន់​៦​តម្លឹង ។

ចំណែក​ប្រពន្ធ​ថា បាត់​តែ​១០០០០​ម៉ឺន​ដុល្លារ លុយ​ខ្មែរ​ជាង​៣០​ម៉ឺន​រៀល ខ្សែ​ករ​មាស​២​ខ្សែរ​ទម្ងន់​៦​តម្លឹង ប្រកែក​គ្នា​រឿង​បាត់​លុយ​រវាង​ប្តី​-​ប្រពន្ធ​ដែល​មើលទៅ​ហាក់​មិន​ប្រក្រតី​។

តាម​ការ​រៀបរាប់​ពី​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០១ ខែ​មិ​នា ឆ្នាំ​២០១៩ គាត់​ជិះ​ម៉ូតូ​វិល​មក​ពី​ផ្ទះ​បងប្អូន​នៅ​ម្តុំ​វត្ត​សំរោង​អណ្តែត ខណ្ឌ​សែន​សុខ​វិញ​អូស​ម៉ូតូ​ដាក់​ចូល​ក្នុងផ្ទះ​ហើយ ក្រោយ​ងូតទឹក​អស់កម្លាំង​ពេក​ប​ទើប​ខ្លួន​ដេក​លង់លក់​បាត់​ទាំង​ភ្លេច​បិទទ្វារ​កណ្តាលអធ្រាត្រ​ដឹងខ្លួន ស្រាប់តែ​បាត់​ម៉ូតូ​បាត់​ទាំង​កាបូប​លុយ​។

ក្រោយ​ពី​បាត់​ម៉ូតូ​បាត់​កាបូប​លុយ​ចូល​ថ្ងៃ​ទី​០២ ខែមីនា​ដោយ​ចោរលួច មិន​បាន​ទៅ​ប្តឹង​ភ្លាម​ទេ រវល់​តែ​តាម​ស្វែងរក​រហូត​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០២ ខែមីនា ទើប​នាំ​គ្នារ​ត់ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ