ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ណាស់​បឹង​ទន្លេសាប​ខ្មែរ​មាន​ត្រី​ជាង​២០០​ប្រភេទ

5 ឆ្នាំ មុន

បឹង​ទន្លេសាប​កម្ពុជា​ត្រូវ​ចាត់ទុកជា​បឹង​ដែល​ធំ​ជាងគេ​បំផុត នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ វា​ជា ជម្រក​ជីវៈចម្រុះ​យ៉ាង​សម្បូរ​បែប ។ យោង​តាម​ឯកសារ​មួយ​របស់​ក្រសួងកសិកម្ម​បាន​បង្ហាញ​ថា បឹង​ទន្លេសាប​មាន​ត្រី​រហូត​ដល់​ជាង​២០០​ប្រភេទ សត្វ​ល្មូ​ន​ជាង​៤០​ប្រភេទ សត្វ​ស្លាប​ជាង​២២០​ប្រភេទ…

បឹង​ទន្លេសាប​កម្ពុជា​ត្រូវ​ចាត់ទុកជា​បឹង​ដែល​ធំ​ជាងគេ​បំផុត នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ វា​ជា ជម្រក​ជីវៈចម្រុះ​យ៉ាង​សម្បូរ​បែប ។ យោង​តាម​ឯកសារ​មួយ​របស់​ក្រសួងកសិកម្ម​បាន​បង្ហាញ​ថា បឹង​ទន្លេសាប​មាន​ត្រី​រហូត​ដល់​ជាង​២០០​ប្រភេទ សត្វ​ល្មូ​ន​ជាង​៤០​ប្រភេទ សត្វ​ស្លាប​ជាង​២២០​ប្រភេទ និង​ថនិកសត្វ​ជិត​៥០​ប្រភេទ​ឯណោះ ។

ឯកសារ​របស់​ក្រសួងកសិកម្ម​ក៏​បានអោយ​ដឹងផង​ដែរ​ថា ទន្លេសាប គឺជា​កន្លែង​ដែល​ប្រមូល​ផល​សត្វ​ពស់​ទឹក​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក ។ បឹង​ទន្លេសាប​លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ​១,៥ លាន​ហិ​កតា​ដោយ​ធ្វើ​អោយ​វា​ក្លាយជា​បឹង​ទឹកសាប​ដែល​ធំ​ជាងគេ​បំផុត នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ