ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អប់រំ​កូន​ចៀស​ឱ្យ​ឆ្ងាយ​ពី​អំពើ​បាប​ទាំង​៥

5 ឆ្នាំ មុន

បន្ទាប់​ពី​បណ្តុះ​គុណធម៌​ដល់​កូន​ហើយ ឪពុក​ម្តាយ​គប្បី​អប់រំ​កូន​ឱ្យ​វៀរ​ចេញ​ឆ្ងាយ​ពី​អំពើ​បាប​៥​យ៉ាង​ទៀត ដែល​ហៅ​ថា បាបធម៌ ឬ​អបាយមុខ​គឺៈ ១-​លេងស្រី គឺ​លួច​មាន​ស្រី​កំណាន់​ដទៃ​ក្រៅពី​ប្រពន្ធ​របស់​ខ្លួន ២- លេង​ស្រា ស្រវឹង​អួទីនួ​រាល់​ថ្ងៃជា​ហេតុ​នាំ​ឱ្យ​បាត់បង់​ផលប្រយោជន៍​រាល់ថ្ងៃ…

បន្ទាប់​ពី​បណ្តុះ​គុណធម៌​ដល់​កូន​ហើយ ឪពុក​ម្តាយ​គប្បី​អប់រំ​កូន​ឱ្យ​វៀរ​ចេញ​ឆ្ងាយ​ពី​អំពើ​បាប​៥​យ៉ាង​ទៀត ដែល​ហៅ​ថា បាបធម៌ ឬ​អបាយមុខ​គឺៈ

១-​លេងស្រី គឺ​លួច​មាន​ស្រី​កំណាន់​ដទៃ​ក្រៅពី​ប្រពន្ធ​របស់​ខ្លួន

២- លេង​ស្រា ស្រវឹង​អួទីនួ​រាល់​ថ្ងៃជា​ហេតុ​នាំ​ឱ្យ​បាត់បង់​ផលប្រយោជន៍​រាល់ថ្ងៃ

៣- លេងល្បែង​ភ្នាល់​គ្រប់​ប្រភេទ វា​មិន​ដែល​ចម្រើន​ព្រោះ​ល្បែងភ្នាល់​នោះ​ទេ

៤- សេពគប់​បាបមិត្ត តាម​ធម្មតា​បុគ្គល​ពាល​តែង​នាំ​ខ្លួន​ឱ្យ​ដល់​នូវ​សេចក្តី​វិនាស

៥- ខ្ជិលច្រអូស ទ្រព្យសម្បត្តិ​មិន​ដែល​កើត​មាន​ដល់​អ្នក​ខ្ជិលច្រអូស​ឡើយ ។

កាលបើ​ឪពុក​ម្តាយ​ណា​ព្យាយាម​ចិញ្ចឹម​កូន អប់រំ​កូន​ដោយ​ប្រពៃ​យ៉ាងនេះ ឪពុក​ម្តាយ​នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​អ្នក​មានគុណ​ដ៏​ល្អ​របស់​កូន​។ ទោះជា​កូន​មាន​កំហុស​អ្វី​ក៏​មិន​អាច​បន្ទោស​ទៅ​លើ​ឪពុក​ម្ដាយ​បាន​ឡើយ ព្រោះថា ឪពុក​ម្ដាយ​លោក​ខំព្យាយាម​ចិញ្ចឹម​កូន អប់រំ​កូន​រួច​ហើយ ។