ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​យំ​ស្រែក​លេង​ចេញ​ហើយ​បើ​លេង​ខ្ទេច​អស់បែប​នេះ​…​អស់​១៥​ខ្នង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លំនៅ​ឋាន​របស់​បងប្អូន​ខ្មែរ​អ៊ី​ស្លា​ម​ចំនួន​១៥​ខ្នង ​ត្រូវ​បាន​ព្រះ​អគ្គិភ័យ​លេប​ត្របាក់​អស់ គ្មាន​សល់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​០១ មិ​នា ២០១៩ ស្ថិត​នៅ​ភូមិ​ស្វាយ​តាន​ន់​«​ខ​»…

ខេត្តកំពង់ចាម ៖ លំនៅ​ឋាន​របស់​បងប្អូន​ខ្មែរ​អ៊ី​ស្លា​ម​ចំនួន​១៥​ខ្នង ​ត្រូវ​បាន​ព្រះ​អគ្គិភ័យ​លេប​ត្របាក់​អស់
គ្មាន​សល់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​០១ មិ​នា ២០១៩ ស្ថិត​នៅ​ភូមិ​ស្វាយ​តាន​ន់​«​ខ​» ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ។ ក្នុង​នោះ​បានឃើញ​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​០៦​គ្រឿង​បាន​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ តែ​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ​ណាមួយ​រង​គ្រោះ​រហូត​ដល់​ទៅ​បាត់បង់​អាយុជីវិត​នោះ​ទេ ។

លោក​វរសេនីយឯក យ៉​ន ឌី​ន នាយការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​ភ្លើង​បាន​ឆេះ​ចេញពីផ្ទះ​ឈើ​ឈ្មោះ ស៊ូ ហ៊ី​ម ភេទ​ប្រុស ដែល​បាន​បិទទ្វារ​ផ្ទះ​ចោល ​រហូត​ដល់​ភ្លើង​បាន
ឆាបឆេះ​ខ្លាំង​ទើប បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ហើយ​ភ្លើង​បាន​ឆេះ​រាលដាល​ទៅ​ផ្ទះ​បន្ត
បន្ទាប់​ទៀត ដោយ​មាន​អណ្តាតភ្លើង​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស ។ ដោយដំបូង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ ចំនួន​២​គ្រឿង​បាន​ចេញ​មក​អន្តរាគមន៍​មុនគេ ។

លោក​វរសេនីយឯក យ៉​ន ឌី​ន ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​មាន​ហេតុការណ៍​ខាងលើ​ត្រូវ​បាន​លោក
ឧត្តមសេនីយទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​លោក​ឧត្តមសេនីយត្រី​មិន សុគន្ធ​វិបុល ស្នងការ​រង​នគរបាល​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​គ​គ​របាល​ខេត្ត​១​គ្រឿង បាន​ឆ្លង​តាម​កាណូត​ដរ​ទទឹង ​ស្រុក​កងមាស ដោយ​ត្រូវ​បាន​ចំណាយ​ពេលវេលា​រាង​យូរ​បន្តិច ។ ជាមួយ​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្រុក​មុខកំពូល និង​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ចំនួន​២​គ្រឿង​ បាន​មក​ចូលរួម​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ផង​ដែរ ។ លំនៅ​ឋាន​ផ្ទះ​ឈើ​របស់​បងប្អូន​ខ្មែរ​អ៊ី​ស្លា​ម​ត្រូវ​បាន​សង់​ជាប់​ៗ​គ្នា​ត្រូវ​បាន​ភ្លើង​ឆេះ​ឆ្លង​រាលដាល​អស់​ចំនួន​១៥​ខ្នង ស្មើ​១៥​ម្ចាស់ ចំនែក​រាប់​សិប​ខ្នង​ទៀត​ត្រូវ​បាន​បាញ់​ទឹក​ទប់ស្កាត់​ដោយ​មិន​បាន​ឆេះ​ឆ្លង​នោះ​ឡើយ ។

លោក​វរសេនីយឯក យ៉​ន ឌី​ន បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ក៏​មាន​រថយន្ត​ដឹក​ទឹក​១​គ្រឿ
ង​របស់​កង​វិស្វកម្ម​បាន​ជួយ​យ៉ាង​សស្រាក់សស្រាំ រូប​លោក​បាន​នៅ​កន្លែង​កើតហេតុ​ដែល​មានគ្រោះ​អគ្គិភ័យ​រហូត​ដល់​វេលា​ម៉ោង​៧​យប់ និង​បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្រុក​ស្រី​សន្ធរ​ចំនួន
២​គ្រឿង​នៅ​ប្រចាំការ ។ គ្រោះ​អគ្គិភ័យ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ចេញ
ពី​ផ្ទះ​របស់​បុរស​ចំណាស់​ឈ្មោះ ស៊ូ ហ៊ូម ហើយ​បាន​ឆេះ​រាលដាល​ទៅ​ផ្ទះ​ឈើ​ចំនួន​១៤​ខ្នង​ទៀត ។

​រូប​លោក​សូម​ដាស់តឿន​ក្រើនរំលឹក​ដល់​ម្ចាស់ផ្ទះ​ទាំងឡាយ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នេះ
ជា​រដូវប្រាំង​មុន​នឹង​ចេញ​ទៅ​ណា​មក​ណា សូម​មេត្តា​ពន្លត់​ភ្លើងទៀន​ធូប ឫ​បិទ​បា​រ៉ែត ដើម្បី​កុំ​ឲ្យ​ឆ្លង​ចរន្ត
បង្ក​ទៅ​ជា​អគ្គិភ័យ​កើត​ទៅ​ជា​មហន្តរាយ​ដូច​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ