តម្លៃគឺស្ថិតនៅលើការមិនរំលោភលើសិទ្ធិសេរីភាព រំលោភលើតួនាទីរបស់អ្នកដទៃ ដូច្នេះដើម្បីស្គាល់តួនាទី ស្គាល់នូវសិទ្ធិរបស់ខ្លួន សិទ្ធិរបស់អ្នកដទៃ និងដើម្បីចូលទៅសេពគប់សមាគមរួមការងារឱ្យបានប្រសើរឡើង ជនប្រុសស្រីត្រូវសិក្សារៀនសូត្រឱ្យមានចំណេះដឹងដូចខាងក្រោម ។
រៀនស្វែងយល់ឱ្យកាន់តែណាស់ថា កិច្ចការអ្វីខ្លះដែលជាមុខនាទីរបស់មនុស្ស, ត្រូវដឹងហេតុនិងផលក្នុងការងារដែលត្រូវធ្វើ មិនត្រូវច្រឡំហេតុផលជាដាច់ខាត, ត្រូវរៀនអំពីខ្លួនឯង ត្រូវស្គាល់ខ្លួនឯងឱ្យបានប្រាកដ ព្រមទាំងត្រូវដឹងពីការគោរពខ្លួនឯងផង, ត្រូវរៀនឱ្យដឹងប្រមាណ គឺចេះស្ទង់ស្ទាបក្នុងដំណើរការមានបញ្ញាយល់ត្រូវជាគ្រឿងកំណត់ ។
ត្រូវរៀនអំពីពេលវេលា ត្រូវចេះកំណត់ដឹងកាល ត្រូវចេះប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍, ត្រូវរៀនឱ្យដឹងអំពីព្រឹត្តិការណ៍ និងអធ្យាស្រ័យនៃបុគ្កល ត្រូវចេះសង្កេតឱ្យស្គាល់ចរិយារបស់មនុស្ស និងត្រូវរៀនឱ្យស្គាល់អំពីសង្គមមនុស្ស ទំនៀមទម្លាប់ប្រពៃណី ។
ទាំងអស់នេះមិនត្រឹមតែធ្វើឱ្យបុគ្គលស្គាល់នូវតួនាទីរបស់ខ្លួនបានច្បាស់លាស់ប៉ុណ្ណោះទេ គឺនៅធ្វើឱ្យយើងបានក្លាយទៅជាមនុស្សដ៏សំខាន់ ក្នុងការជួយខ្លួនឯងនិងជួយដល់អ្នកដទៃទៀតផង។
ចែករំលែកព័តមាននេះ