ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​! មើលចុះ​ម្នាក់​ៗ​សុទ្ធតែ​ឈាម​ពេញ​មុខមាត់​អស់ហើយ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រថយន្ត​ម៉ាស់​ស្តា​ប្រ​លះ​គូថ​រថយន្ត​ដឹកស្រូវ​ពីក្រោយ​របួសធ្ងន់​៤​នាក់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​១៤​នាទី​(​ជិត​ភ្លឺ​) ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៩ លើ​ផ្លូវ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៣-១៨៤ ភូមិ​ព្រៃ​ប្រស់ ឃុំ​ត្បែង…

ខេត្តកំពង់ធំ ៖ រថយន្ត​ម៉ាស់​ស្តា​ប្រ​លះ​គូថ​រថយន្ត​ដឹកស្រូវ​ពីក្រោយ​របួសធ្ងន់​៤​នាក់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​១៤​នាទី​(​ជិត​ភ្លឺ​) ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៩ លើ​ផ្លូវ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៣-១៨៤ ភូមិ​ព្រៃ​ប្រស់ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​ប្រាប់​ថា នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​រថយន្ត​ក្នុង​ទិស​ដៅ​ស្របគ្នា (​ពី​លិចទៅ​កើត​) ខាងលើ​នេះ បណ្តាល​អោយ​មនុស្ស​របួសធ្ងន់​០៤​នាក់ ប្រុស​ម្នាក់ ខូចខាត​រថយន្ត​០១​គ្រឿង រថយន្ត​ម៉ាក​ម៉ាស់​ស្តា ពណ៌​បៃតងចាស់ ពាក់​លេខ​ខេមរភូមិន្ទ​2.1179 បើកបរ​ដោយ​ឈ្មោះ អោ​ក មក​រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​មុខរបរ​ទាហាន​នៅ​កងពល​លេខ​៣) រស់នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់ធំ ខេត្តកំពង់ធំ (​របួសធ្ងន់​) និង​អ្នក​រួម​ដំណើរ​ជាមួយ​ចំនួន​០៣​នាក់ ១-​ឈ្មោះ គី​ណូ រិ​ការ ភេទ​ស្រី អាយុ​២២​ឆ្នាំ (​របួសធ្ងន់​) ២-​ឈ្មោះ អោ​ក ស៊ីវ​អ៊ិ ភេទ​ស្រី អាយុ​១៨​ឆ្នាំ (​របួសធ្ងន់​) ៣-​ឈ្មោះ អោ​ក ហុង​អឺ អាយុ​២២​ឆ្នាំ (​របួសធ្ងន់​) អ្នក​ទាំង​បី​នៅ​ភូមិ​សង្កាត់ ជាមួយ​អ្នកបើកបរ​រថយន្ត ភាគី​ម្ខាង​ទៀត​រថយន្ត​ម៉ាក​ហ៊ិ​ន​ដាយ ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3A- 6831 ។

បើកបរ​ដោយ​ឈ្មោះ អ៊ុ​ន គឹ​ម​សៀ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ (​មុខរបរ​អាជីវករ​ទិញ​ស្រូវ​) រស់នៅ​ភូមិ​សូ​សែន ឃុំ​សូ​សែន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ត្រូវ​បាន​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ ដើម្បី​សួរ​បំភ្លឺ​) និង​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ ស៊ុន ស៊ី​ណា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ (​អាជីវករ​ទិញ​ស្រូវ​) (​ប្រពន្ធ​អ្នកបើកបរ​រថយន្ត​) ក្រោយ​កើតហេតុ វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ ។

មូលហេតុ​ជាបឋម បង្ក​ឡើង​អ្នកបើកបរ​រថយន្ត​ម៉ាស់​ស្តា​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ បើកបរ​ក្នុង​ស្ថានភាព​ងងុយដេក បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ហ៊ិ​ន​ដាយ ដែល​ឈប់​លើ​ជាយ​ផ្លូវ​ពីក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ