ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យលេបត្របាក់យានដ្ឋានដ៏ធំមួយ​​​ក្នុងក្រុងបាត់ដ​ំបង​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់​ដំបង ៖ អគ្គី​ភ័យ​បាន​ឆេះ​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង​អស់​គ្មាន​សល់ បង្កការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣​ មី​នា​ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​​…

ខេត្តបាត់​ដំបង ៖ អគ្គី​ភ័យ​បាន​ឆេះ​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង​អស់​គ្មាន​សល់ បង្កការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣​ មី​នា​ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យានដ្ឋាន​ជួសជុល​រថយន្ត​ដែល​ត្រូវ​អគ្គី​ភ័យ​លេប​ត្របាក់​ទាំង​កណ្ដាល​អា​ធ្រា​ត្រ​នោះ ធ្វើ​អំពី​ឈើ ដែក និង​ប្រក់​ស័ង្កសី តែ​មិន​ទាន់​អាច​ដឹង​ពី​ទំហំ​នៃការ​ខូចខាត​នៅឡើយ​ទេ​។ ​សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ថា ម្ចាស់​យានដ្ឋាន​ដ៏​ធំ​នេះ​ឈ្មោះ​ឈឹ​ម សុធា ហៅ សៅ​លិញ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មានមុខរ​បរជា​ជាង​ជួសជុល​រថយន្ត​ នៅ​ចំណុច​កើតហេតុ​ខាងលើ​។

បើ​តា​មសម​ត្ថ​កិច្ច​បាន​ស្រង់​សំដី​ម្ចាស់​យាន​ដ្ឋា​ន​បាន​ឱ្យ​ដឹង​ថា អគ្គី​ភ័យ​នេះ​ទំនង​ផ្ដើម​ចេញពី​ការ​ទុ​ស្សេ​​​ខ្សែភ្លើង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ទាំង​យានដ្ឋាន ទាំង​ទ្រព្យសម្បត្តិ រួម​ទាំង​សម្ភារៈផ្សេងៗ​ផងនោះ​ បាន​ក្លាយជា​ចំណី​ព្រ​ះ​អគ្គី​អស់​ទាំង​ស្រុង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្សណាម្នាក់​នោះ​​េទ​ ។ ក្នុង​ហេតុការណ៍​​​ខាងលើ​នោះ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថកិច្ច​បាន​ចុះ​អន្តរា​គម​ន៍​ទាំង​យប់​ព្រោងព្រាត​ផង​ដែរ​។

ទោះ​យ៉ាងណា​ មន្ត្រី​ជំនាញ​មិន​ទាន់​មាន​របាយការណ៍​ស្ដី​ពី​ការ​ខូចខាត​នៅឡើយ ព្រោះ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ម្ចាស់​យានដ្ឋាន​នោះ​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ