ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តាំ​ត​ៗ​គ្នា​ប្រុង​ប្រយ័ត្ន​នេះ​ជា​មេរៀនពុះ​ដីឡូត៍​លក់​តែ​ពេល​ទៅ​យក​ឱ្យទៅ​យក​ពី​ឋាន​ព្រះឥន្ទ្រ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល​៖ បុរស​ម្នាក់​ជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យរក​ស៊ី​ពុះ​ដី​ឡូ​ត៍លក់តែ​ក្រោយ​ពី​អតិថិជន​ទិញ​កក់​លុយ​ហើយបែរជា​គ្មាន​ដី​ឲ្យ​អតិថិជនក៏​ត្រូវ​អ្នកទិញ​ប្ដឹង​ទៅ​សមត្ថកិច្ចចុះ​ទៅ​ឃាត់ខ្លួន​តែ​ម្ដង​ទៅ កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ ម្សិលមិញ​នេះនៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។…

ខេត្តកណ្ដាល​៖ បុរស​ម្នាក់​ជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យរក​ស៊ី​ពុះ​ដី​ឡូ​ត៍លក់តែ​ក្រោយ​ពី​អតិថិជន​ទិញ​កក់​លុយ​ហើយបែរជា​គ្មាន​ដី​ឲ្យ​អតិថិជនក៏​ត្រូវ​អ្នកទិញ​ប្ដឹង​ទៅ​សមត្ថកិច្ចចុះ​ទៅ​ឃាត់ខ្លួន​តែ​ម្ដង​ទៅ កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ ម្សិលមិញ​នេះនៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។

លោក​ឧត្តមសេនីយ៍ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាលបាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​របស់​លោក​ពិតជា​បាន​ឃាត់ខ្លួន​ជន​ខាងលើ​មែនដោយ​ជនសង្ស័យដែល​ត្រូវ​សមត្ថកិច្ច​របស់​លោក​ឃាត់ខ្លួនមានឈ្មោះ ភាព ប៊ុ​ន​ធា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​រាជ ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង មានមុខរ​បរជា​ប្រធាន​ក្រុមហ៊ុន ប៊ុ​ន​ ធា អចលនទ្រព្យ BTR ។​

ក្នុង​នោះសមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន កាំភ្លើងខ្លី​ម៉ាក K59 លេខ​ EP7974, បង់​០១​គ្រាប់​១២ និង​ស្រោម​កាំភ្លើង​០៤, ទូរស័ព្ទ​ដៃ​០៣​គ្រឿង​, ត្រា​មូល​(​ក្រុមហ៊ុន​អ​ច​ន​ល​ទ្រព្យ BTR)​, នាមប័ណ្ណ​ក្រុមហ៊ុន​មួយ​ដុំ​, ប័ណ្ណបើកបរ​រថយន្ដ​០១, លិខិត​បញ្ជា​បេសកកម្មឈ្មោះ ភាព ប៊ុ​ន​ធា, លិខិត​បញ្ជា​បេសកកម្ម​គេហទំព័រ អេ​ជី​ជី​ញូ​ធី​វី​អន​ឡាញ​០១, កាត​អ្នក​សារព័ត៌មាន​០១​, កិច្ចសន្យាលក់​ដី និង​ទទួល​ប្រាក់​កក់​០១​ក្បាល​, កាបូបដៃពណ៌​ខ្មៅ​០១, សៀវភៅ​កត់ត្រា​០២​ក្បាល​, រថយន្ដ​ម៉ាក TUNDRA ពណ៌​ស ស៊េរី​ឆ្នាំ​២០០៧ ពាក់​ផ្លាក​លេខ ​ភ្នំពេញ 2AR-5086 មួយ​គ្រឿង​ ។

ចំណែក​ជន​រង​គ្រោះ​មាន​ចំនួន​៣​នាក់​ទី​១-ឈ្មោះ វង្ស សុខ​ខេ​ង ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ, ទី​២-ឈ្មោះ ភឿន សាក់​ឡេ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិធំ​ជើង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​និងទី​៣-ឈ្មោះ ហុង លឹ​ម​ហូរ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ ។

តាម​ដំណើររឿងបាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨ ឈ្មោះ ហុង លឹ​ម​ហូរ ឈ្មោះ ភឿន សាក់​ឡេ​ង និង​ឈ្មោះ វង្ស សុខ​ខេ​ង ដោយ​អ្នក​ទាំង​បី​ខាងលើ បាន​ទៅ​ទិញ​ដី​ពុះ​ឡូ​តិ៍​ពី​ក្រុមហ៊ុន ប៊ុ​ន​ធា អចលនទ្រព្យ​ BTR ដែល​មា​នទី​តាំងនៅ​ចំណុច ភូមិ​ថ្មី ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល និង​ទីតាំង​មួយទៀត នៅ​ចំណុច​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។

ឈ្មោះ​ហុង លឹ​ម​ហូរ ទិញ​២​ឡូ​តិ៍​ស្មើនឹង ១០X២០ ម៉ែត្រ ក្រុមហ៊ុន​យក​លុយ​កក់​មុន ១.៩២០​ដុល្លារ​អា​មេ​រិ​ក ឈ្មោះ ភឿន សាក់​ឡេ​ង ទិញ​ដី​០២​ឡូ​តិ៍ ស្មើ​និង ១០X ២០​ម៉ែត្រ យក​លុយ​កក់​មុន ២.០០០​ដុល្លារ​អា​មេ​រិ​ក និង​ឈ្មោះ វង្ស សុខ​ខេ​ង ទិញ​ដី ១​ឡូ​តិ៍​ឲ្យ​លុយ​ក្រុមហ៊ុន ភាព ប៊ុ​ន​ធា មុន​ចំនួន​៣.០០០​ដុល្លារ​អា​មេ​រិ​ក​។

សរុប​ទឹកប្រាក់​អ្នក​ទាំង​៣​ខាងលើ ក្រុមហ៊ុន ភាព ប៊ុ​ន​ធា យក​លុយ​អស់​ចំនួន​៦៩២០​ដុល្លារ​អា​មេ​រិ​ក ដោយ​សរុប​ទំហំ​ដី​ចំនួន​៥​ឡូ​តិ៍ ស្មើនឹង (២៥X២០​ម៉ែត្រ​) ដោយ​ឈ្មោះ ភាព ប៊ុ​ន​ធា ជា​ប្រធាន​ក្រុមហ៊ុន​សន្យា​ថា នឹង​ចេញ​ប្លង់​រឹង​ឲ្យ​ក្នុង​រយៈពេល​បី​ខែ​ក្រោយ​ ។

លុះដល់​ថ្ងៃ​កំណត់​អ្នក​ទាំង​បី​ខាងលើបាន​មក​សួរ​រក​ប្លង់ និង​ដី​ស្រាប់តែ ឈ្មោះ ភាព ប៊ុ​ន​ធា ឆ្លើយ​ថា​គ្មាន​ដី​ឲ្យ​ទេ ហើយ​បាន​គេចវេស និង​មិន​ព្រម​ទទួលខុស​ត្រូ វ​ជាមួយ​ជន​រង​គ្រោះ​ឡើយ ទើប​ភាគី​ជន​រង​គ្រោះ​សម្រេច​ដាក់​ពាក្យបណ្ដឹង ទៅ​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​តែ​ម្ដង ដើម្បី​ចាត់ការ​តាម​ច្បាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ