ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លម្អិតករណី​ដែលដក​តំណែង​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ទាំង​២​នាក់​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​ដក​តំណែង​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​២​រូប​ ដែល​ជាប់​ទាក់ទិន​នឹង​ការ​អនុវត្ត​សាលដីកា​តុលាការកំពូល​រហូត​ផ្ទុះ​ហិង្សា​លើ​ប្រជាពលរដ្ឋ ។ សម្តេច​តេ​ជោ​ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​ដក​តំណែង​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​២​រូប​ ដែល​ជាប់​ទាក់ទិន​នឹង​ការ​អនុវត្ត​សាលដីកា​តុលាការកំពូល​រហូត​ផ្ទុះ​ហិង្សា​លើ​ប្រជាពលរដ្ឋ ។ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា​«​ថ្ងៃនេះ​ខ្ញុំ​បង្ខំចិត្ត​អនុវត្ត​អភិក្រម​ទី​៥​គឺ​ការ​វះកាត់​ដោយ​ដក​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​២​រូប​ចេញពី​តំណែង ។ ខ្ញុំ​ត្រូវ​តែ​យក​គ្រាប់​ក្រួស និង​ខ្សាច់​ចេញពី​ស្បែកជើង​ទើប​អាច​ដើរទៅ​មុខ​ទៀត​បាន ។ ខ្ញុំ​គ្មាន​ពេល​និយាយ​ច្រើន​ជាមួយ​មន្ត្រី​ខិលខូច​ទៀត​ទេ ព្រោះ​ខ្ញុំ​បាន​អប់រំ​ពួក​គេ​ច្រើន​ហើយ ។ ដល់​ពេល​នេះ​ខ្លា​ក៏​ត្រូវ​វាយ ពស់​ក៏​ត្រូវ​វាយ កណ្តុរ​ក៏​ត្រូវ​វាយ រុយ​ក៏​ត្រូវ​វាយ​ឲ្យ​តែ​បំពាន​លើ​ផលប្រយោជន៍​ប្រជាជន​» ។

យោង​តាម​អនុក្រឹត្យ​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន «​អភិបាលរង​ខេត្ត​ចំនួន​២​រូប​គឺ​លោក​ស្រ៊ុ​ន ស្រ៊​ន់ ឋា នន្តរសក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣ និង​លោក​ផៃ ប៊ុ​ន​វណ្ណៈ ឋានន្តរសក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៥ ត្រូវ​បាន​បញ្ចប់​មុខ​តំណែង »​។ អនុក្រឹត្យ​បាន​សម្រេច​ឲ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ នឹង​សាមីខ្លួន​ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​នេះ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ក្នុង​ពិធី​បើក​ការ ដ្ឋាន​សាងសង់​មន្ទីរពេទ្យ ​«​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​» ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា «​ខ្ញុំ​គួរ​បញ្ជាក់ យើង​ត្រូវធ្វើ​ដំណើរ​យ៉ាង​ស្វាហាប់ ខ្សាច់​ក៏​ដោយ ក៏​ត្រូវ​យក​ចេញពី​ជើង​របស់​យើង​ឲ្យ​អស់ បើ​មិន​ដូច្នេះ​យើង​មិន​អាច​ដើរទៅ​មុខ​ទៀត​បាន​ទេ ។

ខ្ញុំ​ចង់​និយាយ​ថា ​មន្ត្រីរាជការ​ណា​ដែល​ធ្វើអំពើ​ផ្តេសផ្តាស​ត្រូវ​តែ​ទទួល​វិន័យ ដែល​ពួក​គេ​ត្រូវ​ទទួល​ការ​បណ្តេញចេញ ឬ​ត្រូវ​ទទួល​វិន័យ​ធ្ងន់ តាម​រយៈ​ការ​ផ្តន្ទាទោស​ដោយ​ច្បាប់ ។ខ្លា​ក៏​វៃ​៉ ពស់​ក៏​វៃ​៉ កណ្តុរ​ក៏​វ៉ៃ កណ្តូប​ក៏​វៃ​៉ រុយ​ក៏​វ៉ៃ ឲ្យ​តែ​បំផ្លាញ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ គឺ​ត្រូវ​តែ​វាយ​ទាំងអស់ ។ ខ្ញុំ​ដើរ​ដល់​អភិក្រម​ទី​៥ ។ ខ្ញុំ​គ្មាន​ពេល​អប់រំ​បន្ថែម​ទេ ព្រោះ​ខ្ញុំ​បាន​អប់រំ​យូរហើយ ។ ដូច្នេះ​ខ្ញុំ​អត់​មាន​ពេល​និយាយ​ជាមួយ​អស់លោក​អ្នក​ទេ ទាំង​មន្ត្រីរាជការ​ស៊ី​វិល ទាំង​មន្ត្រី​កម្លាំងប្រដាប់អាវុធ​។ កុំ​ថា​អ្នកឯង​ពាក់​ផ្កាយ ពាក់​លោក​ខែ ក៏​ខ្ញុំ​យក​ចេញ​» ។ អភិក្រម​ទាំង​៥​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ចំពោះ​មន្ត្រី គឺ ៖ ១-​ឆ្លុះកញ្ចក់ ២-​ងូតទឹក ៣-​ដុសក្អែល ៤-​ព្យាបាល ៥-​វះកាត់ ។

បន្ទាប់​ពី​ដក​តំណែង​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​២​រូប​រួច សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​បន្ត ចំពោះ​អ្នក​ទាំង​ពីរ ។ ការ​បញ្ជាក់​បែប​នេះ​បន្ទាប់​ពី​មានការ​Comment ចូល​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សួរនាំ​ចំពោះ​នីតិវិធី​បន្ត​ទៅ​លើ​មន្ត្រី​ទាំង​២​នោះ ។ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​តប​ចំពោះ​ម្ចាស់​ហ្វេ​ស​ប៊ុ​កថា​«​សូម​បញ្ជាក់​ជូន​ថា​ខ្ញុំ​បាន​ប្រើ​អំណាច​ខ្ញុំ​ដើម្បី​ដក​ចេញពី​តំណែង​ហើយ ឯ​ការងារ​បន្ត​គឺជា​ភារកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រសួងមហាផ្ទៃ​»។

នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ មានការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ក្នុង​កា​រដក​មន្ត្រី​២​រូប​នោះ ។ ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Panharith Sam បាន​សរសេរ​ថា «​បើ​សម្តេច​អនុវត្ត​វះកាត់​សាច់​ដែល​ជិត​ក្លាយជា​ដុំ​សាច់​កាច​អ៊ីចឹង​អស់ ប្រាកដជា​គ្មាន​ដុំ​មហារីក​ទៀត​ទេ គ្រាំ​ទ្រ​នឹង​ការ​អនុវត្ត​របស់​សម្តេច លា​ហើយ​ដុំ​មហារីក (​បើ​សម្តេច​ឈរ​នាយក​រដ្ឋមន្ត្រី​១០​អាណត្តិ​ទៀត​ក៏ គ្មាន​នរណា​ឈ្នះ​ដែរ​) »​។

ចំណែក​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​មួយទៀត​ឈ្មោះ​Se Len សរសេរ​ថា «​សម្តេច​អ៊ុំ​អប់រំ​លែង​បាន​មាន​តែ​មណ្ឌល​កែប្រែ​ទេ ទើប​សក្តិ​សមជា​មួយ​មន្ត្រី ខិលខូច​មួយ​ចំនួន​នេះ ពួក​នេះ​អត់​មាន​គោរព​សម្តេច​អ៊ំ​ទេ បាន​ចូល​ចិត្ត​នាំ​រឿង ឈឺក្បាល​ដល់​សម្តេច ថា​ពួក​ប្រឆាំង​មួយ​ចំនួន​ទៅ​វា​ខូច នាំ​រឿង​ឈឺក្បាល ដល់​មន្ត្រី​វិញ​នេះ​អត់​មាន​ជួយ​សម្រាល​ប​ព្ហា​ា​ទេ មាន​តែ​ថែម​ប​ព្ហា​ា អុ​ី​ចឹ​ង​ដល់​ពេល​វះកាត់​ហើយ បានជា​ដាច់​រោគ​មួយ​ប្រភេទ​នេះ​» ។

ភាព​មិន​ប្រក្រតី​នៃ​ការ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​២៤ មក​រា​កន្លង​ទៅ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​នូវ​ជំហរ​មិន​ពេញចិត្ត​ដូច​អ្វី​ដែល​លោក​ឧត្តម​ក្រុមប្រឹក្សា​បាន​លើក​ឡើង​ដែរ ។ ចំណុច​សំខាន់​បំផុត​នោះ​ត្រូវ​មានការ​ស៊ើបអង្កេត ហើយ​សម្ដេច​តេ​ជោ​បាន​ផ្ដល់​ការ​ណែនាំ​ទៅ​សម្ដេច​ពិជ័យ​សេនា​ត្រូវ​ពិនិត្យ​អំពី​មេទាហាន​ខេត្ត បើ​មាន​បញ្ហា និង​រក​ឃើញ​កំហុស គឺ​ត្រូវ​ដក​តំណែង ។

បាតុភាព​នេះ​ក៏​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ថ្នាក់ដឹកនាំ​ខេត្ត ដែល​សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ជា​ច្រើន​លើក គឺ​ចាប់ពី​ត្រឹម​អភិ បាលស្រុក​រហូត​ដល់​ថ្នាក់​អភិបាលរង​ខេត្ត សម្ដេច​ត្រូវការ​ដក តែ​១៥​នាទី​ទេ ។ ចំពោះ​ថ្នាក់​អភិបាលខេត្ត​ត្រូវការ​ព្រះរាជក្រឹត្យ​ត្រឹមតែ​២​ម៉ោង​។ នេះ​គឺជា​ការ​បញ្ជាក់​របស់​សម្ដេច​នូវ​ភាព​ម៉ឺងម៉ាត់​ដោយ​មិន​ឲ្យ​មន្ត្រី​នៅ​ក្រោម​ឱវាទ​របស់​លោក​មើល​ស្រាល​លើ​ចំណាត់ការ​របស់​សម្ដេច​ទេ ។

ចំពោះ​បញ្ហា​ស៊ើបអង្កេត​ត្រូវ​សម្តេច​តេ​ជោ មាន​ប្រសាសន៍​ថា បាន​ធ្វើ​កន្លង​មក​រួច​មក​ហើយ​ដែល​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខា ដោយ​មាន​សំណុំរឿង​នាំ​ទៅ​តុលាការ​ចំពោះ​អ្នក​ដែល​ដៃដល់ ប៉ុន្តែ​ការ​ស៊ើបអង្កេត​រក​អ្នក​នៅ​ពីក្រោយ សម្ដេច​បាន​បញ្ជា​ទៅ​សម្ដេច​ពិជ័យ​សេនា​ដែល​ជា​ប្រមុខ​យោធា​ផ្ទាល់​ដើម្បី​ពិនិត្យ​អំពី​បញ្ហា​របស់​មេបញ្ជាការ​សឹក​រង​ខេត្ត​ព្រះ​សីហ​នុ បើ​រក​ឃើញ​យ៉ាងដូចម្ដេច គឺ​ត្រូវ​មាន​ចំណាត់ការ ។

ចំពោះ​បញ្ហា​តុលាការ សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​លើក​អំពី​ភាព​មិន​សម​ហេតុផល​មួយ​ចំនួន​របស់​តុលា ការ ប៉ុន្តែ​អ្វី​តម្រូវ​ឱ្យ​ចាត់ការ​ទៅ​លើ​ករណី​នៅ​ភូមិ​គគីរ ឃុំ​បិទ​ត្រាំ​ង ស្រុក​ព្រៃ​នប់ សម្ដេច​បាន​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុ​ផា​រ៉ា និង​ក្រសួងកសិកម្ម​ពិនិត្យ​ទៅ​លើ​លក្ខណៈ​គតិ​យុ​ត្ត​ថា​តើ​ត្រូវធ្វើ​យ៉ាង ម៉េច​ដើម្បី​គ្រប់គ្រង​ដី​រដ្ឋ​ឡើង​វិញ ហើយ​ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បី​រៀបចំ​ភាព​ជាក់លាក់​នូវ​ដី​សម្បទាន​ជូន​ប្រជា ពលរដ្ឋ​ដែល​រស់នៅ​បង្កបង្កើត​ផល​ជាក់ស្តែង​នៅ​ទីនោះ ។ នេះ​គឺជា​ចំណាត់ការ​ទៅ​លើ​តុលាការ​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល​ដែល​មាន​នីតិសម្បទា​ប្ដឹង​ទៅ​តុលាការ​កំពូល ។

ពាក់ព័ន្ធ​ទៅ​នឹង​នគរបាល​ក្រសួងមហាផ្ទៃ​ករណី​ជាក់លាក់​ដែល​គណបក្ស​បាន​លើក​ទាំង​ឈ្មោះ​ទាំង​ស្ថាប័ន ។ ក្នុង​ករណី​នេះ​សម្ដេច​តេ​ជោ​បាន​បញ្ជា​ទៅ​ក្រសួងមហាផ្ទៃ​តាម​រយៈ​វត្តមាន​របស់​លោក​សក់ សេដ្ឋា ពាំនាំ​កិច្ចការ​នេះ​ជូន​សម្ដេច​ក្រឡាហោម​ដើម្បី​ពិនិត្យ​ជាក់ស្តែង តែ​ដោយ​ឈរ​លើ​ភាព​យុត្តិធម៌ ផ្អែក​លើ​កត្តា​អត្ត​នោ​ម័ត​ផង និង​សត្យា​នុ​ម័ត​ផង កុំ​ឲ្យ​ផ្ដោត​តែ​ទៅ​លើ​មួយ​ជ្រុង ។ សម្ដេច​តេ​ជោ​ហ៊ុន សែន ថ្លែង​ថា​«​អត់​ត្រូវ​អប់រំ​តទៅ​ទៀត​ទេ ផ្អែក​តាម​រយៈ​ហ្នឹង​គឺ​ត្រូវ​ដឹង​ទាំងអស់​គ្នា គឺ​ដឹង​ថា​ត្រូវធ្វើ​អ្វី ដូច្នេះ​គឺ​បាន​ន័យ​ថា​ការ​ប្រើ​ពេល​តែ​មួយ​តាម​រយៈ​វី​ដេ​អូ​នេះ​គឺ​មាន​សារ​ប្រយោជន៍​សរុប​ទាំងអស់​» ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ