រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រជាពលរដ្ឋដែលជាអាជីវករផ្សារសុភមង្គលដែលនៅខាងជើងផ្សារសាំហាន់បាននាំគ្នាទៅកាន់ប៉ុស្តិ៍នគរបាលទួលសង្កែ១ បន្ទាប់ពីមេតុងទីនបានប្រមូលលុយរួចវេចបង្វិចរត់បាត់ស្រមោល ។
តាមប្រភពបានឱ្យដឹងថា ក្រុមអាជីវករទាំងនោះបាននាំគ្នាទៅកាន់ប៉ុស្តិ៍នគរបាលខាងដើម្បីឱ្យសមត្ថកិច្ចអន្តរាគមន៍ក្រោយពីត្រូវបានមេតុងទីនឈ្មោះ ចែរ័ត្ន អាយុ៣៨ឆ្នាំ ដែលរស់នៅបន្ទប់ជួលក្បែរគ្នាបានប្រមូលលុយជាង១០ម៉ឺនដុល្លាររត់គេចខ្លួនបាត់ស្រមោល ។
តាមប្រភពបន្តថា តុងទីនដែលក្រុមអាជីវករលេងនោះគឺម្នាក់ៗលេង២ទៅ៣ក្បាលដែលមានគ្នាជាង១០០នាក់ ហើយមិនដែលមាននរណាដេញយកនោះទេ ទើបមេតុងទីនចេះតែប្រមូលលុយរហូត លុះបែកការស្រាប់តែបងជាទន្សាយរត់បាត់ស្រមោលផ្អើលឆោឡោ ទើបនាំគ្នាកាន់រូបថតមេតុងទីនខាងលើទៅដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលខាងលើតែម្តង ៕
ចែករំលែកព័តមាននេះ