ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងរន្ធត់ម្សិលមិញ…នេះ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​អាវុធ​ជាតិ​ផ្ទុះ និង​បង្ការ​ពន្លត់​អគ្គិភ័យបាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​មួយ​បាន​កើតឡើង ខណៈ​មានការ​រៀបចំ​ដំឡើង​ចង្ក្រាន​ដើរ​ដោយ​ចរន្តអគ្គិសនី​ខុស​លក្ខណ​:​បច្ចេកទេស បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ចេញ​ជា​អណ្តាតភ្លើង​ឆេះ​ឧបករណ៍​ជ័រ​ប្លា​ស្ទិ​ក…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​អាវុធ​ជាតិ​ផ្ទុះ និង​បង្ការ​ពន្លត់​អគ្គិភ័យបាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​មួយ​បាន​កើតឡើង ខណៈ​មានការ​រៀបចំ​ដំឡើង​ចង្ក្រាន​ដើរ​ដោយ​ចរន្តអគ្គិសនី​ខុស​លក្ខណ​:​បច្ចេកទេស បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ចេញ​ជា​អណ្តាតភ្លើង​ឆេះ​ឧបករណ៍​ជ័រ​ប្លា​ស្ទិ​ក និង​សម្ភារ​មួយ​ចំនួន​នៅ​ក្នុង​បន្ទប់​ចម្អិន​អាហារ​ដែល​កំពុង​ដំឡើង ។

លោកស្នងការ​រងបាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​និង​បទបញ្ជា​របស់​លោក​ឧត្តម​សេ​នីយ៍​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត លោក​បាន​ដឹកនាំ​កងកម្លាំង​រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​កន្លែង​កើតហេតុ ។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ផ្លូវ​ឡើង​ភ្នំ​ចំណោត​ខ្លាំង​ រថយន្ត​ផ្ទុក​ទឹកធ្ងន់​មិន​អាច​ឡើង​ទៅ​ដល់​ចំណុច​កើតហេតុ​បាន លោក​ក៏​ឲ្យ​ប្រើប្រាស់​រថយន្ត​ដឹកទឹក​តាម​ស៊ីទែន​តូច​ៗ ដោយ​មាន​កិច្ចសហការ​ជាមួយ​កម្មករ​សំណង់​ នៅ​ក្នុង​អគារ​ខាងលើ​ផង​ជួយ​បន្ត​យក​ទឹក​ទៅ​បាញ់​ពន្លត់ និង​ប្រើប្រាស់​ទឹកនៅ​​ក្នុង​អគារ​កន្លែង​កើតហេតុ អស់​ជា​ច្រើន​រថយន្ត​តូច​ៗ​បាញ់​ពន្លត់​មិន​ឲ្យ​ឆ្លង​រាលដាល​បន្ត​ទៀត ។

លោកស្នងការ​រង​ថ្លែង​ថា នៅ​ក្នុង​ហេតុការណ៍ខាងលើ​នេះ​ មិន​បណ្តាល​ឲ្យ​រង​របួស​ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ ។ ដោយឡែក សម្ភារ​ដែល​រង​ការ​ខូចខាត​ដោយ​អគ្គិភ័យ​នេះ សមត្ថកិច្ច​មិន​​ទាន់​
ធ្វើការ​សន្និដ្ឋាន​គិត​ជា​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ដោយសារ​តែ​អ្នកគ្រប់គ្រង​ការដ្ឋាន​ជាប់​រវល់៕

អត្ថបទសរសេរ ដោយ