ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ ! ព្រ​លាន​យន្តហោះ​ថ្មី​និង​ផ្លូវ​ល្បឿន​លឿន​​ កាន់តែ​លេច​រូបរាង​​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

គម្រោង​យក្ស​ពីរ​តម្លៃ​ជា​ទឹកប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​នឹង​លេច​រូបរាង​ពិតប្រាកដ​នៅ​កម្ពុជា ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​ ។ នោះ​គឺ​ជា​គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​និង​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿនពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ​ ។ មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា រ​ដ្ឋា​ភិ​បាល​បាន​សម្រេច​រួច​ហើយនឹង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​តម្លៃ​ជាង​១០០០​លាន​ដុល្លារ​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះ​សីហ​នុ…

គម្រោង​យក្ស​ពីរ​តម្លៃ​ជា​ទឹកប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​នឹង​លេច​រូបរាង​ពិតប្រាកដ​នៅ​កម្ពុជា ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​ ។ នោះ​គឺ​ជា​គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​និង​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿនពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ​ ។

មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា រ​ដ្ឋា​ភិ​បាល​បាន​សម្រេច​រួច​ហើយនឹង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​តម្លៃ​ជាង​១០០០​លាន​ដុល្លារ​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះ​សីហ​នុ ​នៅ​ថ្ងៃ​ទី​២២​ខែ​មីនា​​ខាង​មុខ​នេះ ​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ។

ផ្លូវមាន​​ល្បឿន​លឿន​នេះ​ នឹង​មាន​សារសំខាន់​ខ្លាំង​ណាស់​ សម្រាប់​ការ​ដឹក​ជញ្ជូន​និង​ធ្វើ​ដំណើរ​រវាង​ភ្នំពេញ​និង​ខេត្ត​ព្រះ​សីហ​នុ ​។

ចំណែក​កាលពី​ថ្ងៃ​ទី​២៨​ កុម្ភៈ ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម​ និង​សំណង់​បាន​រៀបចំ​កិច្ចប្រជុំ​មួយ ហើយ​សម្រេច​អំពី​ទីតាំង​ សម្រាប់​ការ​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​ ដោយ​មា​នទី​តាំងនៅ​ខេត្តកណ្តាល ​និង​ខេត្តតាកែវ​ដដែល​ ។ ទន្ទឹម​នោះ​ក្រសួង ​ក៏​បាន​សម្រេច​ចេញ​វិធាន​ការណ៍​មួយចំនួន​ទៀត​ដើម្បី ធ្វើ​អោយ គម្រោង​នេះ ​ដំណើរការ​ល្អ​និង​មាន​ប្រ​សិ​ទ្ធ​​ភាព​ផង​ដែរ ​។

គម្រោង​យក្ស​ទាំង​ពីរ​នេះ​ នឹង​ធ្វើ​ឱ្យ​​ប្រទេស​កម្ពុជា​ កាន់តែ​ប្រែប្រួល​មុខមាត់​និង​មានការ​រីក​ចម្រើន​ ៕

អត្ថបទសរសេរ ដោយ