ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មោទនភាព​ណាស់បវរកញ្ញា​តំណាង​កម្ពុជា​ទទួល​បាន​លេខ​១​ផ្នែក​សំលៀក​បំពាក់​ប្រពៃណី​ល្អ​ផុត​លេខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្មវិធី​បវរកញ្ញា​ឯក​ភព​ផែនដី​អន្តរជាតិ​ឆ្នាំ​២០១៩ (Miss planet International 2019) បាន​ចាប់ផ្តើម​ប្រកួតប្រជែង​ពី​ថ្ងៃ​ទី​២៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩…

រាជធានីភ្នំពេញ ៖ កម្មវិធី​បវរកញ្ញា​ឯក​ភព​ផែនដី​អន្តរជាតិ​ឆ្នាំ​២០១៩ (Miss planet International 2019) បាន​ចាប់ផ្តើម​ប្រកួតប្រជែង​ពី​ថ្ងៃ​ទី​២៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ ហើយ​វគ្គ​ផ្តាច់ព្រ័ត្រ​បានប្រ​ព្រឹ​ត្តទៅ​នា​ថ្ងៃ​ទី១ ខែ​មី​នា ឆ្នាំ​២០១៩ នា​យប់មិញ​នេះ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ចាប់ពី​ម៉ោង​៨​យប់​ដោយ​មាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​ តារា​សម្តែង​ តារាចម្រៀង​ មួយ​ចំនួន​បាន​ចូលរួម​ច្រើន​កុះករ​ ។

បវរ​កញ្ញាឯក​ប្រមាណ​ជា​៣៤​ប្រទេស មក​ពី​គ្រប់​តំបន់​ជុំវិញ​ពិភពលោក កំពុង​បំពេញ​បេស​កម្ម​នាទី​ក្រុងភ្នំពេញ បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​គ្រង​មកុដរាជ​នី សម្រស់​លើក​ដំបូង ក្នុង​កម្មវិធី​បវរកញ្ញាឯក​ភព​ផែនដី​អន្តរជាតិ ឆ្នាំ​២០១៩ (Miss planet International 2019)​ ។

តំណាង​បវរកញ្ញា​ទាំងអស់​បង្ហាញ​ឈុត​មួយចំនួន​ដូច​ជា ​ឈុត​ប្រពៃណី ឈុត​ហែល​ទឹក ឈុត​រាត្រី​ស្រមោ​ល.ស និង​ឈុត​ប្រពៃណី​ខ្មែរ​របៀប​រៀប​ការ​ ។ ការ​ប្រកួត​នេះ​៣៤​ប្រទេស​បង្ហាញ​ចប់​ចម្រាញ់​យក​១៥ប្រទេស រួច​យក​៦​ប្រទេស សួរ​សំណួរ​ដើម្បី​រើស​យក​លេខ​១​គ្រង​មកុដ​ ។

​ការ​ប្រកួត​ជម្រុះ​យក​១៥​នាក់​ក្នុង​នោះ​ជាប់​បវរកញ្ញា​តំណាង​កម្ពុជា​ម្នាក់​ដែរ​ ​ប៉ុន្តែ​ចូល​ដល់​ជុំ​៦​នាក់​ចុង​ក្រោយ​មិន​មានសំណាង ​ហើយ​នេះ​គឺជា​ឆ្នាំ​ដំបូងដែល​យើង​បាន​នាំ​យកនូវ​ព្រឹត្តិការណ៍ ប្រកួតប្រជែងសម្រស់​ថ្នាក់​ថ្មី​មួយមក​កាន់​ប្រទេស​កម្ពុជា ក្រោម​ការ​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ក្រសួង​វប្ប​ធ​ម៍ ​និង​វិចិត្រសិល្បៈ ក្រសួង​ទេ​ចរណ៍ និងក្រសួងបរិស្ថាន​ ។

កញ្ញា រី ចំណានកល្យាណ គឺជា​បេក្ខភាព​តំណាងអោយ​ប្រទេស​ក​ម្ព​ជាក្រោ​យពី​កញ្ញា​បាន​ជាប់​ជ័យ​លា​ភី​លេខ​១ ក្នុង​កម្មវិធីបវរ​កញ្ញាឯក​ភព​ផែនដី​កម្ពុជា​ឆ្នាំ​២០១៩ (Miss planet International 2019)​ ។ ​ជា​លាភ​ល្អ​មួយ​ដែរ​តំណាង​បវរកញ្ញា​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ល្អ​ដាច់​គេ​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​យ៉ាង​លេចធ្លោ​គួរ​ជាទី​មោទនភាព​ក្នុង​នាម​ប្រជាជាតិ​ ។

ចំណាត់​លេខ​១​បវរកញ្ញា​ប្រទេស ​South Africa, លេខ​២​ថៃ, លេខ​៣​ម៉ា​ឡេ​សុី, លេខ​៤​ប៉ា​រ៉ា​ហ្គា​យ, លេខ​៥​ហ្វី​លី​ពី​ន និងលេខ​៦​កញ្ញា​មក​ពី​ប្រទេសរុស្ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ