ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំបន្ទាន់រឿង«ជំងឺប៉េស្ត»កើតលើសត្វជ្រូក

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​លោក ទា គឹ​មសុ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប រួម​ជាមួយ​មន្ត្រី​បច្ចេកទេស​ជំនាញ​ក្រោម​ឱវាទ បាន…

ខេត្តសៀមរាប ​៖ ​លោក ទា គឹ​មសុ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប រួម​ជាមួយ​មន្ត្រី​បច្ចេកទេស​ជំនាញ​ក្រោម​ឱវាទ បាន បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជា​បន្ទាន់​សារាចរ​ណែនាំ​ស្តី​ពី​វិធានការ​បន្ទាន់ ​ដើម្បី​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ជូន​ដល់មន្ត្រី​ការិ​យាល័យកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ ស្រុក​ក្រុង អាជីវករ និង​ម្ចាស់​អាជីវកម្ម​សត្តឃាតដ្ឋាន​ក្នុង​ទូ​ទាំង​ខេត្តសៀមរាប និង​មានការ​ចូលរួម​របស់​អ្នក​សារព័ត៌មានមក​ពី​ស្ថាប័ន​ជា​ច្រើន​ចូលរួម​ផង​ដែរ​។​

កិច្ចប្រជុំ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សាល​ប្រជុំ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២៨​ កុម្ភៈ​ ​​។​ កិច្ចប្រជុំ​នេះ ​លើក​ឡើង​វិធាន​នៃ​ការ​សង្គ្រោះ​សត្វ និ​តិ​វិធី​នៃ​ការ​ធ្វើ​ពិឃាត​សត្វ បទបញ្ជាផ្ទៃក្នុង​សម្រាប់​សត្វឃាត​ដ្ឋា​ន និងបកស្រាយ​តប​ទៅ​នឹង​សារព័ត៌មាន​មួយ បាន​លើក​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ ថា​ភ្នាក់ងារ​បសុពេទ្យ បាន​ចុះ​ទៅ​កាត់​យក​សំណាក​វិភាគ​ទំងន់​មួយ​គីឡូក្រាម​ក្នុង​សត្វ​មួយ​ក្បាល​ដែល​ពិឃាត​រួច​។​លោក ទា គឹ​មសុ​ទ្ឋ និង​ម្ចាស់​សត្តឃាតដ្ឋាន ថា​មិន​ពិត​ដូច​ការ​លើក​ឡើង​របស់​សារព័ត៌មាន​មួយ ដែល​បាន​ចុះ​ផ្សាយ​នោះ​ឡើយ​។​ម្ចាស់​សត្តឃាតដ្ឋាន​ក្រុង​សៀមរាប អះអាង​ថា​៖​មន្ត្រី​បសុពេទ្យ ចៀរ​យក​សំណាក​វិភាគ​តែ​មួយ​ខាំ​ឬ​មួយ​ខាំ​កន្លះ​តែ​ប៉ុណ្ណោះ​។​

ចំពោះ​ការ​ចុះ​ផ្សាយ​ថា​មន្ត្រី​ចៀរ​សំណាក​វិភាគ​ដល់​ទៅ​១​គ​.​ក្រ​ក្នុង​សត្វ​មួយ​ក្បាល នោះ គឺ​មក​ពី​កម្មករ​កាប់​ហើយ​ជ្រុះ​ទៅ​ក្រោម​ត្រូវ​បាន​អាជីវករ​គាត់ រើស​យក ជា​រឿយ​ៗ ពេល​ដែល​អាជីវករ​នាំ​សត្វ​ចូល​ទៅ​ទី​សត្តឃាត គាត់​មិន​ដែល​ហ៊ាន​ស្តីបន្ទោស​ឱ្យ​កម្មករ​នោះ​ទេ ព្រោះ​ខ្លាច​កម្មករ​មិន​ពិឃាតសត្វ​ឱ្យ​។​ទាក់ទិន​នឹង​បញ្ហា​នេះ លោក ទា​គឹ​មសុ​ទ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត បាន​ស្នើ​ដល់​អ្នក​សារព័ត៌មាន សុំ​ចុះ​ផ្សាយ​តែ​ការ​ពិត ចៀសវាង​ចុះ​ផ្សាយ​មិន​ពិត នាំ​ឱ្យ​មានការ យល់​ច្រឡំ នាំ​ឱ្យ​មាន​បញ្ហា​វែង​ឆ្ងាយ​ខាត​ប្រយោជន៍​និង​ប៉ះពាល់​ដល់​មុខមាត់​ខេត្ត​ដែល​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៍​មាន​សក្តានុពល​ទៀត​ផង​។

លោក ទា គឹ​មសុ​ទ្ឋ ស្វាគមន៍​និង​ទទួលយក​ជា​និច្ច​នូវ​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា កែ​លំអ ពី​អ្នក​សារព័ត៌មាន នានា​និង​ពី​មជ្ឈដ្ឋាន​ទូទៅ ព្រោះថា​ការ​អនុវត្ត​ការងារ​គ្រប់​ផ្នែក​មិនមែន​ចេះ​តែ​ធ្វើ​ទៅ​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ វា​រមែង​មាន​ភាព​ខ្វះចន្លោះ​ជា​មិន​ខាន ដែល​កត្តា​នេះ​ទាមទារ​ការ​ចូលរួម សហការ ពី​គ្រប់​ភាគី ដើម្បី​ស្ថាបនា​កែ​លំអ​ ។ លោក ប្រធាន​មន្ទីរ​បាន​ណែនាំ​ដល់​ម្ចាស់ សត្តឃាតដ្ឋាន​ទាំងអស់​ត្រូវ​សំអាត​អនាម័យ​ទាំង​ទីតាំង​សត្តឃាត​និង​សំលៀក​បំពាក់ សម្ភារៈ និង​ត្រូវ លាង​សំអាត​មេរោគ​តាម​លក្ខណៈ​បច្ចេកទេស​បសុពេទ្យ​សត្វ​មុន​នឹង​ពិឃាត ហើយ​សត្វ​ដែល​ត្រូវ​ពិឃាត​ត្រូវ​ទុក​នៅ​កន្លែង​បង្ខាំ​ក្នុង​សត្តឃាត ដ្ឋា​របស់​ខ្លួន​រយៈពេល​ពី​១២​ទៅ​២៤​ម៉ោង ដើម្បី​ភ្នាក់ងារ​បសុពេទ្យ​ត្រួតពិនិត្យ សុខភាព និង​ត្រូវ​ផ្តល់​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់តែ​មិន​ផ្តល់​អហារ​ឡើយ​ក្នុង​ពេល​បង្ខាំង​នេះ ។​ជាមួយ​គ្នា​នោះ ហាម​ធ្វើ​ទារុណកម្ម ដូច​ជា​វាយដំ បញ្ច្រក​ទឹក ចំណី​និង​រូបភាព​ផ្សេង​ៗ​ទៀត សត្វ​ត្រូវ​ពិឃាត​បាន​លុះត្រាតែ​មានការ​អនុញ្ញាតិ​ពី​បសុពេទ្យ​។

ខេត្តសៀមរាប​មាន​សត្តឃាតដ្ឋាន​សរុប​ចំនួន​៨​កន្លែង​ឆ្នាំ​២០១៨ ពិឃាត​គោក្របី​ចំនួន​៩៥០០​ក្បាល ជ្រូក ៥៥៧០០​ក្បាល​។​ដោយឡែក​បក្សី​មាន​មាន់​ទា ជាដើម ក្នុង​មួយ​ថ្ងៃ​ពិឃាត ចំនួន​៦០០០​ក្បាល សរុប​ប្រមាណ​ជា​៦០០០​គ​.​ក្រ​។ គួរ​បញ្ជាក់​ថា សារា​ចរណ៍​ពី​វិធានការ​បន្ទាន់ ដើម្បី​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ចុះ​ថ្ងៃ​ទី​២១​ខែកុម្ភៈ​ឆ្នាំ​២០១៩​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង នេសាទ ថា​៖​បច្ចុប្បន្ន​នេះ ជំងឺ ប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​បន្ត​ឆ្លង​រាលដាល​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក​។​

អត្ថបទសរសេរ ដោយ