ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាយ​រួច​ទាំងប្តីប្រពន្ធទៅ​ស៊ីឈ្នួល​ដក​ដំឡូង​ឱ្យ​គេ​ស្រាប់តែ​ត្រឡប់​មក​វិញ​…​ពុទ្ធោ !

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ពិតជា​មានការ​សោកស្តាយ​ខ្លាំង ខណៈ​ផ្ទះ​ប្រជាពលរដ្ឋ​ក្រីក្រ​១​ខ្នង​សង់​ពី​ឈើ​ប្រ ក់​ស័ង្កសីត្រូវ​បាន​អគ្គី​ភ័យលេប​ត្របាក់​​អស់រលីង​គ្មាន​សល់​សូ​ម្បី​សម្ភារ​ក្នុងផ្ទះ ដោយសារ​តែ​ជន​រង​គ្រោះ​ជាប់រវល់​ទៅ​ស៊ីឈ្នួល​ដក​ដំឡូង​មី​ឱ្យ​គេចាក់សោ​ទុក​ចោល​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​តែ​ម្តង ។ ហេតុការណ៍​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់រលីង​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែមីនា…

ខេត្ត​ប៉ៃលិន ៖ ពិតជា​មានការ​សោកស្តាយ​ខ្លាំង ខណៈ​ផ្ទះ​ប្រជាពលរដ្ឋ​ក្រីក្រ​១​ខ្នង​សង់​ពី​ឈើ​ប្រ ក់​ស័ង្កសីត្រូវ​បាន​អគ្គី​ភ័យលេប​ត្របាក់​​អស់រលីង​គ្មាន​សល់​សូ​ម្បី​សម្ភារ​ក្នុងផ្ទះ ដោយសារ​តែ​ជន​រង​គ្រោះ​ជាប់រវល់​ទៅ​ស៊ីឈ្នួល​ដក​ដំឡូង​មី​ឱ្យ​គេចាក់សោ​ទុក​ចោល​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​តែ​ម្តង ។

ហេតុការណ៍​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់រលីង​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ក្បែរ​ខ្ទម​អ្នកតា ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយសារ​គ្មាន​អ្នក​នៅផ្ទះ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ក្រុងប៉ៃលិនបានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​មានឈ្មោះ សារី មក​រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កសិករ មាន​ប្រពន្ធ​ឈ្មោះ វ៉ា​ន់ សូ​យ អាយុ​២៩​ឆ្នាំ ទទួល​រង​ការ​ខូចខាត​អស់​សម្ភារ​​ចាន​ឆ្នាំ អង្ករ សម្លៀក​បំពាក់ និង​របស់របរ​ផ្សេង​ៗ​ទៀត​ទាំងស្រុង ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេលកើតហេតុគេ​ឃើញ​ជន​រង​គ្រោះ​ប្តី​ប្រពន្ធបាន​នាំ​គ្នា​ដាំបាយ​ហូប​រួច​ធ្វើ​ដំណើរ​ទៅ​ស៊ីឈ្នួល​ដក​ដំឡូង​មី​ឱ្យថៅកែ​ម្នាក់​នៅ​ឆ្ងាយ​ពី​ផ្ទះដោយ​ចាក់សោ​ទុក​ចោល លុះ​ត្រឡប់​​មក​ដល់​ផ្ទះ​វិញស្រាប់តែ​ឃើញ​ឆេះ​ខ្ទេចខ្ទី​សល់​តែ​ផេះ​ផង់​ប៉ុណ្ណោះ បណ្តាល​ឱ្យ​តក់ស្លុត និង​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ។

ប្រភព​បញ្ជាក់​ថា ករណី​ខាងលើ​នេះគឺ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៃ​ការ​ឆេះ​ផ្ទះ​របស់ ជន​រង​គ្រោះ​នៅឡើយ​ទេ បច្ចុប្បន្ន​កម្លាំង​ប៉ុស្តិ៍​នគរបាល​អូរ​តា​វៅកំពុងធ្វើការ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ