ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​គាស់​កាប៊ី​ន​រថយន្ត​សស្រាក់សស្រាំ​ទម្រាំ​អាច​យក​គាត់​ចេញ​ជួយ​សង្គ្រោះ​ជីវិត​បាន

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​បុរស​ម្នាក់​បើកបរ​រថយន្ត​ធុន​ធំ​ប្រភេទ​វ៉េ​អង​ដឹក​ដែក​បំពង់​ទីប​ទំនង​ងងុយដេក​ងោក​មួយភាំង​ក៏​ជាន់​ហ្វ្រាំងរថយន្ត​គំហុក​បណ្តាល​ឲ្យ​បាច់​ដុំ​ដែក​បំពង់​ទីបរ​អឹ​លម​ក​ខាង​មុខ​បុក​និង​កាប៊ី​ន​រថយន្ត​កៀប​ជាប់​អ្នកបើកបរ​នៅ​ក្នុង​កាប៊ី​ន​ធ្វើ​ឲ្យ​រង​របួសធ្ងន់​បាក់ជើង​ខាងស្តាំ​ ។ ​ហេតុការណ៍​នៃ​គ្រោះ​ថា្ន​ក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​យប់ ថ្ងៃ​ទី​២៨ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ស្ថិត​នៅ​ភូមិ​ទួល​អង្គប់​ ឃុំ​សំបួរ…

ខេត្តស្វាយរៀង ​៖ ​បុរស​ម្នាក់​បើកបរ​រថយន្ត​ធុន​ធំ​ប្រភេទ​វ៉េ​អង​ដឹក​ដែក​បំពង់​ទីប​ទំនង​ងងុយដេក​ងោក​មួយភាំង​ក៏​ជាន់​ហ្វ្រាំងរថយន្ត​គំហុក​បណ្តាល​ឲ្យ​បាច់​ដុំ​ដែក​បំពង់​ទីបរ​អឹ​លម​ក​ខាង​មុខ​បុក​និង​កាប៊ី​ន​រថយន្ត​កៀប​ជាប់​អ្នកបើកបរ​នៅ​ក្នុង​កាប៊ី​ន​ធ្វើ​ឲ្យ​រង​របួសធ្ងន់​បាក់ជើង​ខាងស្តាំ​ ។ ​ហេតុការណ៍​នៃ​គ្រោះ​ថា្ន​ក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​យប់ ថ្ងៃ​ទី​២៨ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ស្ថិត​នៅ​ភូមិ​ទួល​អង្គប់​ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​មានឈ្មោះ​ ថ្លាន អាយុ​៥២​ឆ្នាំ ​មាន​ទីលំនៅ​ក្នុងស្រុក អង្គស្នួល​ ខេត្តកណ្តាល បើករថយន្ត​ Mercedes​ ប្រភេទ​វ៉េ​អង ​ពណ៌​ស ​ពាក់​ផ្លាក​លេខ ​ភ្នំពេញ​3E-0292 និង​តួ​រ៉ឺ​ម៉ក​ពាក់ផ្លាក​លេខ ​ភ្នំពេញ ​4A 5408 បាន​រង​របួសធ្ងន់​បាក់​.កជើង​ទាំង​ពីរ​ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​មាន​ដឹក​ដែក​ពេញ​រ៉ឺ​ម៉ក​រថយន្ត​ ​លុះ​មក​ដល់​ត្រង់​ចំណុច​ខាង​លិច​​ក្បាលស្ពាន​ប្រសូតិ​ស្រាប់តែ​តៃកុង​រថយន្ត​បាន​ជាន់​ហ្វ្រាំង​ទាំង​ប្រថុចញ៉ុច​បណ្តាល​ឲ្យ​ដែក ដែល​នៅ​លើ​រ៉ឺ​ម៉ក​រថយន្ត​ប៉ែក​ខាងក្រោយ​បាន​រអិល​រុល​មក​ខាង​មុខ​បុក​ប៉ះ​ និង​កាប៊ី​ន​ក្បាល​រថយន្ត​កៀបអ្នកបើកបរ​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​បណ្តាល​ឲ្យរង​របួសធ្ងន់​បាក់ជើង​ទាំង​ពី​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះត្រូវ​បាន​ប្រជាពលរដ្ឋ ​និង​សមត្ថកិច្ច​នាំ​គ្នា​គាស់​កាប៊ី​ន​រថយន្ត​យកជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ ។ ​ដោយឡែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ស្ទួ​ចយក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដើម្បី​រង់ចាំ​ម្ចាស់​មក​ដោះស្រាយ​តាម​ក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ