ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ទស្សនកិច្ច​សិក្សា​ស្តី​ពី​ការ​កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ «​យើង​សាមគ្គី​គ្នា​គឺ​រស់ យើង​បែកបាក់​សាមគ្គី​គ្នា​គឺ​ស្លាប់​» នេះ​ជា​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ទោ ប្រាក់ សោភ័ណ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ទី​១ តំណាង​ឱ្យ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន…

ខេត្តបាត់ដំបង​៖ «​យើង​សាមគ្គី​គ្នា​គឺ​រស់ យើង​បែកបាក់​សាមគ្គី​គ្នា​គឺ​ស្លាប់​» នេះ​ជា​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ទោ ប្រាក់ សោភ័ណ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ទី​១ តំណាង​ឱ្យ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ដឹកនាំ​ជា​គណៈអធិបតី​ក្នុង​ពិធី​ទស្សនកិច្ច​សិក្សា ស្តី​ពី​ការងារ​កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ នៅ​កងអនុសេនាធំ​ល្បាត​ទី​២ ចំណុះ​ឲ្យ​កងការពារ​ព្រំដែន​លេខ​៥០៣ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

ដោយ​មានការ​ចូលរួម​ពី​លោក ឧត្តមសេនីយ៍ត្រី ឡៃ ច​ន្ថា នាយ​រង​សេនាធិការ​យោធភូមិ​ភាគ​ទី​៥ លោក​វរៈសេនីយ៍ឯក ជឹ​ម ប៊ុ​ន​អាន​មេបញ្ជាការ​រង នាយសេនាធិការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បន្ទាយ​មាន​ជ័យ លោក​ឧត្តមសេនីយ៍ត្រី ឃួ​ន ជឿន មេ​បញ្ជាករ​កងការពា​ព្រំដែន​លេខ​៥០៣ ប៉ូ​លី​ស​ការពារ​ព្រំដែន​លេខ​៩១១ ផ្នែក​សឹក​រង អធិការ អាវុធហត្ថ គ្រប់​ស្រុក​តាម​ខ្សែបន្ទាត់​ព្រំដែន នាយទាហាន ពល​ទាហាន និង​វរ​សេនា​តូច​តាម​ព្រំដែន សរុប​រួម​ចំនួន​១៥៥​នាក់​បាន​ចូលរួម​។

បន្ទាប់​ពី​ប្រតិភូ​អញ្ជើញ​កាត់​ខ្សែបូរ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ទីបញ្ជាការ និង​សមិទ្ធិ​ផល​របស់​កងអនុសេនាធំ​ល្បាត​ទី​២ រួច​មក​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​តាម​បណ្តា​គោលដៅ​នានា​ក្នុង​អង្គភាព កងអនុសេនាធំ​ល្បាត​ទី​២ រួច​មក គណៈអធិបតី​និង​ប្រតិភូ​ទាំងអស់​ទទួល​បាន​របាយការណ៍​ពី​លោក​វរសេនីយ៍ត្រី អុិន
ថុ​ល មេបញ្ជាការ​កងអនុសេនាធំ​ល្បាត​ទី​២ បាន​បញ្ជាក់​អំពី​លក្ខណៈ​ភូមិសាស្ត្រ​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​ភាគី​ថៃ បាន​រួម​សហការ​ជាមួយ​នគរបាល​ការពារ​ព្រំដែន​លេខ​៩១១ ដែល​មាន​ចម្ងាយ​៣៨​គីឡូម៉ែត្រ​របស់​កងការពារ​ព្រំដែន​លេខ​៥០៣ មាន​៦​កង​ល្បាត ដោយ​រួម​សហការ​គ្នា រក្សា​បាន​នូវ​សុខ​សន្តិភាព​ជាមួយ​ប្រទេស​ជិតខាង ធានា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​មិន​ឲ្យ​មាន​ជួប​បញ្ហា​អ្វី​ឡើយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ