ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ប៊ូ ស្រី​រ័​ត្ន ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​នៅ​អូស្ត្រាលី

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​អ្នក​នាង​ប៊ូ ស្រី​រ័​ត្ន ហៅ​នី​រត្តន៍ បាន​សម្រេច​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជា​ប្តី​ប្រពន្ធ​ស្របច្បាប់​ជាមួយ​បុរស​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី ។ ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ និង​បំពាក់​ចិញ្ចៀន​នេះ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​អ្នក​នាង​ប៊ូ ស្រី​រ័​ត្ន ហៅ​នី​រត្តន៍ បាន​សម្រេច​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជា​ប្តី​ប្រពន្ធ​ស្របច្បាប់​ជាមួយ​បុរស​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី ។ ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ និង​បំពាក់​ចិញ្ចៀន​នេះ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​មានការ​ចូលរួម​ពី​សាក្សី​ដឹង​ឮ ។

តារាចម្រៀង​នី​រត្តន៍ បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​អាណិកជន​ដោយ​រៀប​ពិធី​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​អំឡុង​ខែកក្កដា​ឆ្នាំ​២០១៨ ។ បន្ទាប់​ពី​នោះ​មក​ជា រឿយ​ៗ​នាង​តែងតែ​ទៅ​ជួប​គូ​ដណ្តឹង និង​គ្រួសារ​នៅ​ប្រទេស​អូស្ត្រាលី​ជា​ញឹកញាប់ ។

រូបភាព​នៃ​ពិធី​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​របស់​តារាចម្រៀង​ប៊ូ ស្រី​រ័​ត្ន ហៅ​នី​រត្តន៍ ត្រូវ​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​សារ​សម្តែង​ការ​អបអរសាទរ​ពី​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ ។ អ្នកគាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​គោលបំណង​ចង់​ឃើញ​តារាចម្រៀង​រូប​នេះ​រៀប​ការ​ម្តងទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះបីជា​ស្វាមី និង​ក្រុម​គ្រួសារ​ខាង​ប្រុស​មាន​សញ្ជាតិ និង​ការងារ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ក៏​ដោយ ។ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ម្ចាស់​បទ​«​វ៉​ល់ វ៉​ល់​» អ្នក​នាង នី​រត្តន៍ បញ្ជាក់​ថា ពិធី​មង្គលការ​របស់​នាង​នឹង​ធ្វើ​ឡើ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ដដែល ពោល​ទំនងជា​មិន​អាច​រៀបចំ​នៅ​ស្រុក​ខ្មែរ​ទេ ។

ប៊ូ ស្រី​រ័​ត្ន ហៅ​នី​រត្តន៍ និយាយ​ថា «​មូលហេតុ​ដែល​នាង​ខ្ញុំ​មិន​អាច​ធ្វើ​ពិធី​នៅ​ស្រុក​ខ្មែរ​បាន​នោះ គឺ​ដោយ​សារ​ម្តាយក្មេក​របស់​នាង​ខ្ញុំ​មាន​ភារៈ​មើលថែ​កូន​តូច ដោយ​មិន​អាច​មក​ស្រុក​ខ្មែរ​បាន »​។

នី​រត្តន៍ មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡើយ​ទេ​ថា បន្ទាប់​ពី​ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នេះ​រួច​ហើយ នាង និង​ស្វាមី​នឹង​រៀបចំ​ពិធីជប់លៀង​មង្គលការ​ធំដុំ​នៅ​ប្រទេស​អូស្ត្រាលី​នា​ពេល​ណា​នៅឡើយ​ទេ ។ ជាង​នេះ​ទៅ​ទៀត​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ដែរ​ថា នី​រត្តន៍ អាច​នឹង​វិល​មក​កាន់​អាជីព​ចម្រៀង​វិញ ឬ​យ៉ាងណា​ឡើយ បន្ទាប់​ពី​នាង​បាន​សាង​ជីវិត​គ្រួសារ​នៅ​ឯនាយ​សមុទ្រ​នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ