ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បាច​ត្រី​ស្រាប់តែ​ប្រទះ​ឃើញ​បាវ លុះ​បើក​មើល​…​ផ្អើល​ដល់​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អាវុធ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុង​ប្រឡាយ​ទឹក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៩ នៅ​ក្នុងភូមិ​កំណប់ ឃុំ​បន្សាយ​រាក់ ក្រុង​សំរោង…

ខេត្តឧត្តរមានជ័យ ៖ អាវុធ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុង​ប្រឡាយ​ទឹក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៩ នៅ​ក្នុងភូមិ​កំណប់ ឃុំ​បន្សាយ​រាក់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ឈ្មោះ​អុីន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ចេញពីផ្ទះ​ទៅ​បាច​ត្រី​តាម​ប្រឡាយ​ទឹក​(​ចំបក់​គីឡូ​) ស្ថិត​ក្នុងភូមិ​ខាងលើ ពេល​គាត់​ចុះ​ទឹក​ក៏​ប្រទះ​ឃើញ​បាវ​មួយ​នៅ​ក្នុង​ទឹក​ប្រឡាយ លុះ​បើក​មើល​ស្រាប់តែ​ឃើញ​អាវុធ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​បាវ​នោះ គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្តង​។

ប្រភព​ពី​បូ​លិ​ស​អធិការ​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​រាយការណ៍​ខាងលើ​ភ្លាម ប៉ូលិស​ជំនាញ​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​ឃើញ​មាន​កាំភ្លើង AK47 ចំនួន​១​ដើម​, គ្រាប់កាំភ្លើង​AK47​ចំនួន​៦​គ្រាប់​, គ្រាប់​អឹ​ម​សី​ចំនួន​៣​គ្រាប់​, បង់​អាកា​ចំនួន​២​បង់​, អឹ​ម​សី​ចំនួន​១, ខ្សែ​ឆ្នួន​ចំនួន​១១៨,៥​ម៉ែត្រ និង​មីន​ក្រចកសេះ​ចំនួន​៩​គ្រាប់ (​ខូចគុណភាព​ទាំងអស់​) ត្រូវ​បាន​បូ​លី​សយ​កមក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បន្សាយ​រាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ