ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​កំណើត​សត្វ​ទាំង​៤​តើ​លោក​អ្នក​ចង់បាន​កំណើត​មួយ​ណា?

5 ឆ្នាំ មុន

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា កំណើត​សត្វលោក​នេះ​មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ព្រះ​អង្គ​បាន​បំ​ព្រួញ​មក​ឲ្យ​ខ្លី​នៅ​ត្រឹមតែ​៤​ប្រភេទ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បរិស័ទ​ទាំងអស់​ងាយស្រួល​ស្វែង​យល់​គឺៈ ១-​សំដៅយក​សត្វ​ទាំងឡាយ​ណា ដែល​មក​អាស្រ័យ​ក្នុង​ស៊ុត ហើយ​ចោះ​ទម្លាយ​សម្បក​ស៊ុត​ចេញ​មក​មាន​ដូច​ជាៈ សត្វ​ស្លាបមាន លលក មាន់…

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា កំណើត​សត្វលោក​នេះ​មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ព្រះ​អង្គ​បាន​បំ​ព្រួញ​មក​ឲ្យ​ខ្លី​នៅ​ត្រឹមតែ​៤​ប្រភេទ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បរិស័ទ​ទាំងអស់​ងាយស្រួល​ស្វែង​យល់​គឺៈ

១-​សំដៅយក​សត្វ​ទាំងឡាយ​ណា ដែល​មក​អាស្រ័យ​ក្នុង​ស៊ុត ហើយ​ចោះ​ទម្លាយ​សម្បក​ស៊ុត​ចេញ​មក​មាន​ដូច​ជាៈ សត្វ​ស្លាបមាន លលក មាន់ ទា​ជាដើម ។

២-​សំដៅយក​សត្វ​ទាំងឡាយ​ណា ដែល​សម្រាល​ចេញពី​ផ្ទៃ​មេ ឬ​ផ្ទៃ​ម្តាយ​ដូច​ជា មនុស្ស គោ ក្របី ឆ្កែ ឆ្មា​ជាដើម ។

៣-​សំដៅយក​សត្វ​ទាំងឡាយ​ណា ដែល​កើតមក​ពី​វត្ថុ​ស្មោកគ្រោក​ដូច​ជា ត្រី​ស្អុយ សាកសព ឬ​វត្ថុ​ជូរ​ផ្អូម​ជាដើម​មាន សត្វ​ដង្កូវ ជាដើម ។

៤-​សំដៅយក​សត្វ​ទាំងឡាយ​ណា ដែល​កើតឡើង​ឯង​ៗ​ដូច​ជា ទេវតា នរក ប្រេត ជាដើម ។

សម្រាប់​សត្វ​ឧបបាតិកៈ កំណើត​នេះ គឺ​សំដៅ​ដល់​សត្វ​ដែល​កើតឡើង​ដោយ​ពុំ​អាស្រ័យ​ហេតុ ដូច​សត្វ​៣​ប្រភេទ​ខាងលើ​ឡើយ ។ សត្វ​ពួក​នេះ​មាន​ទេវតា នរក ប្រេត វេលា​កើត​ក៏​កើតឡើង​ឯង​ៗ មាន​រូប​កាយ​ធំ​ឡើង​ដឹងក្តី​ភ្លាម​ៗ បើ​ធៀប​ទៅ​នឹង​មនុស្ស​មាន​វ័យ​ប្រហែល​មនុស្ស​អាយុ​១៦​ឆ្នាំ ។