ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​៖ ១៧​នាក់​នេះនឹង​ត្រូវ​ដាក់គុក​ ឬ​លែង? បើ​៣០០​នាក់​រួច​​​​អស់​ហើយ​នោះ​​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មតិ​មហាជន​បាន​និយាយ​ត​ៗ​គ្នា​ថា តើ​តុលាការនិង​ត្រូវ​ដាក់គុក ឬ​ដោះ​លែង​ជនសង្ស័យ​ទាំង​១៧​នាក់​នោះ បើ​មនុស្ស​ជិត​៣០០​នាក់បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​អស់​ទៅ​ហើយ​នោះ ។ មតិ​ដដែល​បាន​លើក​ឡើង​ទៀត​ថា មនុស្ស​ជិត​៣០០​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ក្នុង​មជ្ឈមណ្ឌល​…

រាជធានី​ភ្នំពេញ ៖ មតិ​មហាជន​បាន​និយាយ​ត​ៗ​គ្នា​ថា តើ​តុលាការនិង​ត្រូវ​ដាក់គុក ឬ​ដោះ​លែង​ជនសង្ស័យ​ទាំង​១៧​នាក់​នោះ បើ​មនុស្ស​ជិត​៣០០​នាក់បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​អស់​ទៅ​ហើយ​នោះ ។ មតិ​ដដែល​បាន​លើក​ឡើង​ទៀត​ថា មនុស្ស​ជិត​៣០០​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ក្នុង​មជ្ឈមណ្ឌល​ «រ៉ក់» នៅកណ្តាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​គ្រឿងញៀន​សន្ធឹក​សន្ធប់​នោះ ត្រូវ​បាន​ដោះ​លែង​គ្រាន់តែ​តម្រូវ​ឲ្យ​មាន​អ្នក​ធានា​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់ ។

គួរបញ្ជាក់ថា រថយន្ត​ប្រភេទ​១២​កៅអី​១​គ្រឿង និង​រថយន្ត​ប្រភេទ​ទ្រុង​១​គ្រឿង បាន​ដឹក​ក្រុម​ជន សង្ស័យ​ប្រុស​-ស្រី​ចំនួន​១៧​នាក់មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៨ កុម្ភៈ ដើម្បី​ជូន​តំណាង​អយ្យការ​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​ប្រមាណ​ជាង​២១​គីឡូ​ក្រាម ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ។ ពួក​គេ​ទាំង​១៧​នាក់ គឺ​បាន​ពី​ការ​ចម្រាញ់​ពី​មនុស្ស​ប្រុស-​ស្រី​ជាង​៣០០​នាក់ ដែល​បាន​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​វេលា​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៣ កុម្ភៈ​កន្លង​មក
នេះ ។

តាម​មន្ត្រី​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ជិត​៣០០​នាក់​ត្រូវ​ដោះ​លែង និង​១៧​នាក់​បញ្ជូន​ទៅ​តុលាការ ដោយឡែក​ ជនជាតិ​ចិន​១៤​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​នគរ បាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី ។ ជនជាប់សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​១៧​នាក់ ដែល​នាំ​ខ្លួន​មក​សាលាដំបូង​នេះ​មាន​ស្ត្រី​តែ​ម្នាក់​គត់ ក្រៅពី​នេះ​គឺ​បុរស​ទាំងអស់ ។ នា​រសៀល​ថ្ងៃនេះ​ ពួក​គេ​មិន​ទាន់​ត្រូវ​បាន​ចាត់​ទៅ​លោក​ព្រះរាជអាជ្ញា​រង​ណា​ម្នាក់ ដើម្បី​ទទួល​សំណុំរឿង​យក​ទៅ​សាកសួរ​នៅឡើយ​ទេ​ទំនង​សមត្ថកិច្ច​បញ្ជូន​គ្រាន់តែ​បង្គ្រប់​នីតិវិធី​ប៉ុណ្ណោះ ។ ដូច្នោះ​ អាច​នឹង​ត្រូវ​សមត្ថកិច្ច​ដឹក​ជញ្ជូន​ទៅ​វិញ​ពេល​ល្ងាច​ហើយ ព្រឹក​នេះ​ទើប​នាំ​មក​សាកសួរ​ជា​ផ្លូវការ ។

គួរ​បញ្ជាក់​ថា កិច្ច​ប្រតិបត្តិការ​យ៉ាង​ក្តៅ​គគុក នៅ​ក្នុង​ម​ជ្ឍ​ម​ណ្ឌ​កម្សាន្ត​រ៉ក់ កាលពី​វេលា​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៣ កុម្ភៈ ពាក់ព័ន្ធ​គ្រឿងញៀន​៥០​គីឡូក្រាម សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ជាង​៣០០​នាក់ ។ ក្រោយមក​មនុស្ស​ជាង​២០០​នាក់ ត្រូវ​បាន​ដោះ​លែង​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ ក្រោយ​ពី​ឱ្យ​អ្នក​អាណាព្យាបាល​មក​ទទួលយក​ដោយ​ធ្វើ​កិច្ចសន្យា​នាំ​ពួក​គេ​ទៅ​បន្សាប​គ្រឿងញៀន​តាម​ទីកន្លែង​ព្យាបាល​នានា ។ នៅ​សល់​ខ្មែរ​១៧​នាក់​បញ្ជូន​ទៅ​តុលាការ និង​ចិន​១៤​នាក់​ប្រគល់​ទៅ​នាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​។ ជនសង្ស័យ​ទាំង​១៧​នាក់ ដែល​ត្រូវ​បញ្ជូន​មក​កាន់​តុលាការ​នោះ ពួក​គេ​រង​ការ​ចោទប្រកាន់​ពី​បទ​«​ចែកចាយ​គ្រឿងញៀន​»ពោល​គឺ​ធ្វើ​សកម្មភាព​លក់ដូរ នៅ​តាម​បន្ទប់​ខារ៉ាអូខេ​ក្នុង​មជ្ឈមណ្ឌល​រ៉ក់ ។

ជាមួយ​នោះ​ដែរ​ខាង​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ​លើ​សារធាតុ​ញៀន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា វត្ថុ​តាង​គ្រឿង ញៀន​ដែល​ដកហូត​នៅ​មជ្ឈមណ្ឌល​រ៉ក់ ដែល​ព័ត៌មាន​បឋម​ថា​មាន​ជាង​៥០​គីឡូក្រាម តែ​ផ្លូវការ​មាន​តែ​ជាង​២១​គីឡូក្រាម ក្រោយ​ធ្វើតេស្ត​រក​សារធាតុ​ញៀន ។ ដូច្នេះ​គ្រឿងញៀន​សុទ្ធតែ​២១​គីឡូក្រាម ៤៦៧. ៦៣​ក្រាម ក្នុង​នោះ​មាន​៖
១-​គ្រឿងញៀន​ប្រភេទ អិ​ុ​ច​ស្តា​សុ​ី​ល (​ថ្នាំ​គ្រវី​)១២​គីឡូ​២១៩.២១​ក្រាម ។
២-​ប្រភេទ ខេ​តា​មីន​(​ថ្នាំ​ហិត​) ៨​គីឡូក្រាម ៩៣៥.៣៩​ក្រាម ។
៣-​ប្រភេទ​នី​មេ​៉​តា​ស្បា​ម​(​ថ្នាំបន្សាប​) ០​គីឡូក្រាម ៣០៥.១០​ក្រាម ។
៤-​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ១​គីឡូក្រាម ៦​ក្រាម ។
៥-​ប្រភេទ ហេ​រ៉ូ​អុ​ី​ន ០​គីឡូក្រាម ៦១​ក្រាម
៦-​កញ្ឆា​ក្រៀម​២​កញ្ចប់​តូច​ទម្ងន់​៦៦.៤៣​ក្រាម ។ ក្នុង​នោះ​មាន​សម្បក​សម្រាប់​វេច​ខ្ចប់​(​ដប ឬ​កែវ​)២៤៧​ដប សំបក​កេស និង​ថង់​ផ្លា​ស្ទិ​ច​មួយ​ចំនួន​ទៀត ។

ក្រៅពី​នេះ​នៅ​មាន​ម្សៅ​សង្ស័យ​សារធាតុ​ញៀន​ប្រមាណ​១៥​គីឡូក្រាម ១៤​ក្រាម​ទៀត ដែល​ត្រូវ​ខាង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន និង​កំពុង​យក​ទៅ​ពិសោធ​ដើម្បី​ធ្វើការ​ពិសោធន៍​ឲ្យ​បាន​ច្បាស់លាស់ ។ សរុប​មក​វិញ​សារធាតុ​ញៀន​សុទ្ធ​ដែល​សមត្ថកិច្ច​បង្ក្រាប​នៅ​ម​ជ្ឍ​មណ្ឌល​កម្សាន្ត​រ៉ក់ មាន​តែ ២១​គីឡូក្រាម ៤៦៧.៦៣​ក្រាម​ប៉ុណ្ណោះ​ទេ ហើយ​នេះ​ក៏​មិនមែន​ជា​របាយ​ការ​ផ្លូវ​ការណ៍​របស់​សមត្ថកិច្ច​ដែរ គឺ​គ្រាន់តែ​ជា​តួលេខ​ដែល​បាន​មក​ពី​មន្ត្រី​ជំនាញ ។

ពួក​គេ​ពិតជា​មានសំណាង ខុស​គ្នា​ឆ្ងាយ​ណាស់ ចំពោះ​យុវជន ឬ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​បង្ក្រាប​ជា​រៀងរាល់ថ្ងៃ​តាម​បណ្តា​ខេត្ត ខណ្ឌ ក្រុង ឬ​ក្រសួង គ្រាន់តែ​គ្នា​ប្រើប្រាស់ ឬ​ចាប់​បាន​ថ្នាំ​ញៀន​១​កញ្ចប់​តូច​ដាក់​ក្រោម​កែបម៉ូតូ ចោទ​ពី​បទ​ចែកចាយ និង​ប្រើប្រាស់ ដែល​ក្រុម​យុវជន​ទាំងនោះ កម្រ​បាន​រួចខ្លួន​ណាស់ ខ្លះ​យក​ទៅ​ដាក់​មណ្ឌល​កែប្រែ​រាប់​ខែ​រាប់​ឆ្នាំ ខ្លះ​ទៀត​ចោទប្រកាន់ ហើយ​នាំ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ទម្រាំ​យក​មក​កាត់ទោស​ជាប់គុក​ស្កូវ​សក់ ។

អត្ថបទសរសេរ ដោយ