រាជធានីភ្នំពេញ៖រយៈពេលចុងក្រោយនេះពិធីករលោកធីនរៈ រតនា ហៅវីជេរតនា ដែលធ្លាប់សាងកេរ្តិ៍ឈ្មោះនៅទូរទស្សន៍My TV បាត់មុខឈឹង ។ វាជាការចាកចោលអាជីពដែលលោកធ្លាប់សាងកេរ្តិ៍ឈ្មោះនេះ ?
កាលពីពេល ថ្មីៗកន្លងមកអ្នកសិល្បៈបានអះអាងថា លោកវីជេរតនា នឹងមិនត្រលប់មកកាន់អាជីពពិធីករវិញទេ ដោយសារតែក្រោយពេលលោកមានភរិយា ក៏មានមុខជំនួញក្នុងដៃ គឺលោកក្លាយជាអ្នកជំនួញធំមួយរូប ។ លោករកពេលគ្រប់គ្រងមុខជំនួញសឹងមិនបានផង ដូច្នេះត្រូវបោះបង់អាជីពពិធីករ ។
លោករតនា បានបើកជំនួញបើកស្ថានីសាំងធំមួយនៅមាត់ច្រកផ្សារចាក់អង្រែ ហើយក៏ជាអ្នកចែកចាយសាំងទៅកាន់ដៃគូដ៏កាក់កបផងដែរ។ លើសពីនេះទៀតលោកមានមុខជំនួញនាំចូលរថយន្តពីក្រៅប្រទេសមកលក់ឲ្យតាមហាងលក់ឡាន និងលក់ផ្ទាល់ខ្លួនផងដែរ ។មុខរបរនាំចូលរថយន្តរបស់លោកត្រូវគេដឹងថាមានដើមទុនដល់សែនដុល្លារឯណោះ ។ ចំណែកភរិយារបស់លោករតនា គឺជាអ្នកនាំចូលផលិតផលថែរក្សាសម្រស់ពីក្រៅប្រទេស ដែលរកចំណូលបានច្រើនពាន់ដុល្លារក្នុងមួយខែ។
អ្នកសិល្បៈជាច្រើននិយាយថាវីជេរតនា ជោគជ័យមុខជំនួញខ្លាំងណាស់ ក្លាយជាអ្នកមានវ័យក្មេង ។
វីជេរតនា ជាអតីតពិធីករមួយរូប ដែលក្រៅពីឡើងរាសីផ្នែកជីវភាពក្រោយរៀបការ ក៏មានសុភមង្គលជាមួយភរិយាគួរឲ្យសរសើរ ។លោកត្រូវគេសរសើរថាជាស្វាមីល្អដែលឲ្យតម្លៃភរិយា ខុសពីបុរសមួយចំនួន ក្រោយពេលមានប្រាក់ម៉ឺនដុល្លារក្នុងដៃ ក៏មានចិត្តប្រែប្រួលចំពោះនារីដែលខ្លួនរៀបការជាមួយនោះ។
សារតាមហ្វេសប៊ុករបស់លោករតនា ដែលមហាជនកោតសរសើរមិនដាច់ពីមាត់នោះ គឺ«មានគេសួរខ្ញុំថារតនា ហេតុអីបានខ្លាចប្រពន្ធម្ល៉េះ? ខ្ញុំឆ្លើយថាខ្ញុំមិនដែរខ្លាចប្រពន្ធទេ ខ្ញុំមានតែគោរពប្រពន្ធ (លើលោកនេះគ្មានមនុស្សប្រុសណាខ្លាចប្រពន្ធទេ មានតែគោរពប្រពន្ធ)។ គេសួរបន្តទៀតថា ហេតុអីរតនា ឯងឃើញចាញ់ប្រពន្ធគ្រប់រឿងអ៊ីចឹង ? ខ្ញុំឆ្លើយថា បើតាំងខ្លួនជាប្ដីគេហើយ ចង់យកចាញ់យកឈ្នះជាមួយ ប្រពន្ធ តើវាបានផលប្រយោជន៍អី ? លើលោកនេះខ្ញុំមិនដែលចាញ់អ្នកណាទេ តែខ្ញុំសុំចាញ់ប្រពន្ធខ្ញុំមួយ» ។ សារបែបនេះបង្ហាញឲ្យដឹងថាលោកជាមនុស្សបែបណាចំពោះភរិយា ៕
ចែករំលែកព័តមាននេះ