ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ម៉ា និង​ធីតា «​បង​ការពារ​អូន អូន​ការពារ​បង​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដោយសារ​តែ​យល់ចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក តារា​សម្តែង​ម៉ៅ គឹ​ម​ធីតា និង​តារាចម្រៀង​គូ​ម៉ា បាន​ដាក់​ផែនការ​នៅ​ជាមួយ​គ្នា​ពេញ​មួយ​ជីវិត ។ ពួក​គេ​តាំងចិត្ត​ថា​«​ទៅ​ថ្ងៃ​អនាគត​បើ​ទោះជា​មានរឿង​អ្វី​ក៏​ដោយ​បង​ការពារ​អូន អូន​ការពារ​បង​»​។ គូស្នេហ៍​នេះ​នឹង​ចូល​រោងការ​នៅ​ពេល​ណា​បាន​សម្រេច​ផែនការ​មួយ​ចំនួន​រួចរាល់…

រាជធានី​ភ្នំពេញ​៖ ដោយសារ​តែ​យល់ចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក តារា​សម្តែង​ម៉ៅ គឹ​ម​ធីតា និង​តារាចម្រៀង​គូ​ម៉ា បាន​ដាក់​ផែនការ​នៅ​ជាមួយ​គ្នា​ពេញ​មួយ​ជីវិត ។ ពួក​គេ​តាំងចិត្ត​ថា​«​ទៅ​ថ្ងៃ​អនាគត​បើ​ទោះជា​មានរឿង​អ្វី​ក៏​ដោយ​បង​ការពារ​អូន អូន​ការពារ​បង​»​។

គូស្នេហ៍​នេះ​នឹង​ចូល​រោងការ​នៅ​ពេល​ណា​បាន​សម្រេច​ផែនការ​មួយ​ចំនួន​រួចរាល់ ។ តារា​សម្តែង​កញ្ញា​ម៉ៅ គឹ​ម​ធីតា និង​តារាចម្រៀង​គូ​ម៉ា ជា​គូស្នេហ៍​នឹង​គ្នា​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ប្រកាស​ជា​សាធារណៈ​មិន​ខ្វល់​ពី​ក្រសែភ្នែក​មហាជន​ទេ ។ តារា​ស្រី​រូប​នេះ តែងតែ​ចំណាយ​ពេលវេលា​ជា​ច្រើន ជាមួយនឹង​គូស្នេហ៍ និង​ដើរ​លេង​កម្សាន្ត​ជាមួយ​គ្នា ជា​ញឹកញាប់ ដើម្បី​បង្កើត​អនុស្សាវរីយ៍​ជាមួយ​គ្នា បើ​ទោះបីជា​ពួក​គេ​រវល់​នឹង​ការងារ​សិល្បៈ​ប៉ុនណា​ក៏​ដោយ ។ ពួក​គេ​ចូល​ចិត្ត​បង្ហាញ​រូបថត​ផ្អែមល្ហែម​ឲ្យ​អ្នក​គាំ​ឃើញ ។ មិនតែប៉ុណ្ណោះ​មាន​មនុស្ស​ជា​ច្រើន​នាក់ ចង់​ឲ្យ​ពួក​គេ​មាន​ថ្ងៃ​ពិសេស​ជាមួយ​គ្នា ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ។

តាម​រយៈ​ការ​បង្ហោះ​រូបភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​ក៏​ត្រូវ​អ្នកគាំទ្រ​និយាយ​សរសើរ​ថា​ពួក​គេ​សម​គ្នា​ណាស់ ហើយ​សង្ឃឹមថានឹង​មាន​ដំណឹង​ល្អជា​មួយ​គ្នា​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ។

កន្លង​មក​ម៉ៅ គឹ​ម​ធីតា កម្រ​នឹង​បង្ហើប​ប្រាប់​ពី​ចំណង​ស្នេហ៍​របស់​ខ្លួន​ណាស់ ទើបតែ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​​ដែល​ម៉ៅ គឹ​ម​ធីតា ហ៊ាន​ទទួលស្គាល់​ការណ៍​ពិត ថែម​ទាំង​បង្ហាញ​ពី​គោលបំណង​អនាគត​ជាមួយ​គ្នា​ទៀត​ផង ។​នាង​បាន​ប្រាប់​ពី​ហេតុផល​ដែល​សម្រេចចិត្ត​ជ្រើសរើស​លោក​គូ​ម៉ា ជា​គូ​អនាគត​ថា «​មូលហេតុ​ដែល​ខ្ញុំ​រើស​គាត់ (​គូ​ម៉ា​) ពីព្រោះ​គាត់​បាន​នាំ​ខ្ញុំ​ទៅ​ជួប​ក្រុម​គ្រួសារ​របស់​គាត់ ភ្លាម​ៗ ហើយ​គ្រួសារ​គាត់​ថែម​ទាំង​បានឱ្យ​តម្លៃ​មក​លើ​ខ្ញុំ ដោយ​មិន​ប្រកាន់​អ្វី​ទាំងអស់ ចំណុច​មួយ​នេះ​ហើយ​ដែល​ខ្ញុំ​សុខចិត្ត​ជ្រើសរើស​យក​គាត់ ។​លើស​ពី​នេះ​លោក​ជា​មនុស្ស​ស្មោះ​ដោយ​នាង​ខ្ញុំ​បាន​ដក​បទ​ពិសោធន៍​ច្រើន​ដង​កន្លង​មក​ហើយ​ឃើញ​ថា​លោក​មិន​មាន​អ្វី​ពាក់​ព័​ន្ឋ​ជាមួយ​អ្នក​ណា​សម​ល្មម​ឲ្យ​នាង​ខ្ញុំ​កាន់តែ​ជឿជាក់​ខ្លាំង​»​។

តារា​ស្រី​ម៉ៅ គឹ​ម​ធីតា អះអាង​ទៀត​ថា​យ៉ាង​យូរ​៣​ឆ្នាំ​ទៀត​ពួក​នាង​នឹង​រៀប​ការ​ដោយសារ​តែ​ទុក​ពេល​សន្សំ​លុយកាក់​ឲ្យ​បាន​ច្រើន​សិន​។ សន្សម​បាន​លុយ​សម​ល្មម​ទើប​ចូល​រោង​មង្គលការ​ព្រោះ​ចង់​រស់នៅ​បាន​សមរម្យ​នឹង​គេ​នា​ពេល​ខាង​មុខ ។

កញ្ញា​ម៉ៅ គឹ​ម​ធីតា ទោះបី​ទើបតែ​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​សម្តែង​ក៏​ពិតមែន តែ​ទេព​កោសល្យ​របស់​នាង​មិន​អន់​ទេ ហើយ​ទទួល​បានការ​គាំទ្រ​ពី​ទស្ស​និក​ជា​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ