ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​និក​5​ចំណុច​ជួយ​ឱ្យ​អ្នក​ទទួល​បានការ​គោរព​ពី​អ្នកធ្វើការ​ក្រោម​ឱវាទ

5 ឆ្នាំ មុន

ការ​គោរព​មិនមែន​ជា​អ្វី​ដែល​បុគ្គលិក​ត្រូវ​បាន​បង្ខំ​ឲ្យ​មាន​ចំពោះ​អ្នកគ្រប់គ្រង​ទេ តែ​វា​ជា​អ្វី​ដែល​អ្នក​គ្រប់​គ្រង​ទទួល​បាន​ពី​បុគ្គលិក​ខ្លួន​ដោយ​ការ​ស្ម័គ្រចិត្ត ។ យោង​តាម​លោក Bruce J. Avolio នាយក​នៅ​មជ្ឈមណ្ឌល​អ្នកដឹកនាំ និង​ការ​គិត​ជា​ប្រព័ន្ធ​ក្រោម​មហាវិទ្យាល័យ Foster…

ការ​គោរព​មិនមែន​ជា​អ្វី​ដែល​បុគ្គលិក​ត្រូវ​បាន​បង្ខំ​ឲ្យ​មាន​ចំពោះ​អ្នកគ្រប់គ្រង​ទេ តែ​វា​ជា​អ្វី​ដែល​អ្នក​គ្រប់​គ្រង​ទទួល​បាន​ពី​បុគ្គលិក​ខ្លួន​ដោយ​ការ​ស្ម័គ្រចិត្ត ។ យោង​តាម​លោក Bruce J. Avolio នាយក​នៅ​មជ្ឈមណ្ឌល​អ្នកដឹកនាំ និង​ការ​គិត​ជា​ប្រព័ន្ធ​ក្រោម​មហាវិទ្យាល័យ Foster School of Business នៃ​សាកលវិទ្យាល័យ University of Washington បាន​បង្ហាញ​ពី​គន្លឹះ​៥​ចំណុច​ដែល​ជួយ​ឲ្យ​អ្នក​គ្រប់គ្រង​ទទួល​បានការ​គោរព​ពី​បុគ្គលិក​ខ្លួន ៖

១. មានការ​គោរព​វិន័យ​ត្រឹមត្រូវអ្នក​គួរតែ​មានការ​គោរព​វិន័យ និង​តម្លៃ​របស់​ក្រុមហ៊ុន​ឬ​អង្គភាព​ដែល​អ្នកធ្វើការ​ឲ្យ ហើយ​ត្រូវ​លើកតម្កើង​តម្លាភាព​និង​ភាព​យុត្តិធម៌​ផង​ដែរ​។

២. លើកតម្កើង​ភាព​ជា​ម្ចាស់​អ្នកគ្រប់គ្រង​គួរតែ​ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​ថា​ពួក​គេ​ជា​ម្ចាស់​នៃ​កិច្ចការ​របស់​ពួក​គេ ហើយ​គំនិត​របស់​ពួក​គេ​ក៏​សំខាន់​ដែរ​ដែល​អ្នកមាន​តំណែង​ខ្ពស់​ៗ​គួរតែ​ស្តាប់​ដើម្បី​សិក្សា និង​ចូលរួម​ជាមួយនឹង​បុគ្គលិក​របស់​ពួក​គេ ។

៣. អភិវឌ្ឍន៍​សក្តានុពលជួយ​ឲ្យ​បុគ្គល​មួយ​រូប​ៗ​មាន​អារម្មណ៍​ថា​ពួក​គេ​អាច​បង្កើន​សក្តានុពល​ភាព​របស់​ពួក​គេ និង​សម្រេច​គោលដៅ​របស់​ពួក​គេ​ដោយ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​របស់​បុគ្គលិក​ជាដើម ។

៤. បង្កើត​វប្បធម៌​វិជ្ជមានអ្នក​គួរតែ​បង្កើត​ស្ថានភាព​វិជ្ជមាន​ដែល​អាច​ជួយ​ជំរុញ​កម្លាំងចិត្ត​របស់​បុគ្គលិក​ឲ្យ​យកឈ្នះ​ដៃគូ​ប្រកួត ។

៥. លះបង់​ពេល​ដែល​ចាំបាច់អ្នកគ្រប់គ្រង​គួរតែ​លះបង់​អ្វីមួយ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ក្រុម​ហ៊ុន​ពេល​ដែល​ការ​លះបង់​នេះ​អាច​ចូលរួម​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​ដទៃ​ទទួល​បាន​ជោគជ័យ ។

លោក Bill Mixon ប្រធាន​ក្រុមហ៊ុន Universal Hospital Services Inc. បាន​ឲ្យ​ដឹង​ដែរ​ថា គន្លឹះ​សំខាន់​ក្នុង​ការ​ទទួល​បានការ​គោរព​ពី​បុគ្គលិក​គឺ​ការ​ផ្តល់​សិទ្ធិ​និង​អំណាច​ដល់​បុគ្គលិក និង​យក​ភាព​អ្នកដឹកនាំ​ដែល​អ្នក​ចង់បាន​ធ្វើ​ជា​គំរូ ។ លោក​បាន​បន្ត​ថា ៖« ប្រសិនបើ​បុគ្គលិក​គោរព​ភាព​ជា​អ្នកដឹកនាំ​របស់​មនុស្ស​ម្នាក់ ពួក​គេ​អាច​នឹង​អនុវត្ត​គុណសម្បត្តិ​ទាំងនោះ​ដោយ​ខ្លួនឯង​ផង​ដែរ ។ ការ​ផ្តល់​សិទ្ធិ​និង​អំណាច​ដល់​បុគ្គលិក គឺជា​ការ​កសាង​ជំនឿ​ទុកចិត្ត​។

ពេល​ដែល​អ្នក​បង្ហាញ​បុគ្គលិក​ថា អ្នក​ជឿជាក់​លើ​ចំណេះដឹង និង​ជំនាញ​របស់​ពួក​គេ អ្នក​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើការ​សម្រេចចិត្ត​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន »​។លើស​ពី​នេះ​ទៅ​ទៀត ការ​អភិវឌ្ឍ​សក្តានុ​ពល​របស់​បុគ្គលិក​ក៏​មាន​សារសំខាន់​ដែរ ។

លោក Mixon បាន​កត់សម្គាល់​បន្ថែម​ថា ៖« ពេល​ដែល​បុគ្គលិក​មាន​អារម្មណ៍​ថា​ពួក​គេ​មាន​តម្លៃ ពួក​គេ​នឹង​មាន​ភាព​ម្ចាស់​ការ​កាន់តែ​ច្រើន​លើ​កិច្ចការ​របស់​ពួក​គេ និង​ស្វែងរក​ឱកាស​ថ្មី​ៗ​ក្នុង​ការ​អភិវឌ្ឍ​សម្រាប់​តួនាទី​របស់​ពួក​គេ​ទៀត​ផង​។ វា​មិន​ត្រឹមតែ​ល្អ​សម្រាប់​បុគ្គលិក​ទាំងនោះ​ទេ តែ​ក៏​ល្អ​សម្រាប់​ក្រុមហ៊ុន​និង​អតិថិជន​ផង​ដែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ