ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​អប់រំ​ចង់​ឲ្យ​មានការ​ស្រាវជ្រាវ និង​ការ​បោះ​ពុ​ម្ភ​ផ្សាយ​ជា​ភាសារ​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​ចង់​ឲ្យ​មានការ​ស្រាវជ្រាវ​លើ​ភាសារ​ខ្មែរ និង​ការ​បោះ​ពុ​ម្ភ​ផ្សាយ​ជា​ភាសារ​ខ្មែរ​ឲ្យ​ច្រើន​សម្រាប់​ទុក​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បានដឹង​ពី​ស្នាដៃ ។ ថ្លៃ​ង​ក្នុង​សន្និសីទ​សារ​ព័ត​មាន ស្តី​ពី​ការ​រៀបចំ​ទិវា​ជាតិ​អំ​ណា​ន ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​ចង់​ឲ្យ​មានការ​ស្រាវជ្រាវ​លើ​ភាសារ​ខ្មែរ និង​ការ​បោះ​ពុ​ម្ភ​ផ្សាយ​ជា​ភាសារ​ខ្មែរ​ឲ្យ​ច្រើន​សម្រាប់​ទុក​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បានដឹង​ពី​ស្នាដៃ ។ ថ្លៃ​ង​ក្នុង​សន្និសីទ​សារ​ព័ត​មាន ស្តី​ពី​ការ​រៀបចំ​ទិវា​ជាតិ​អំ​ណា​ន ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ ការ​អាន​បណ្តុះ​វប្បធម៌​ការ​សិក្សា​ពេញ​មួយ​ជីវិត នា​រសៀល​ថ្ងៃ​ទី​០១ ខែមីនា នៅ​ទីស្តីការក្រសួង លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ជំរុញ​ឲ្យ​មានការ​សិក្សា​ស្រាវ​លើ​ភាសារ​ខ្មែរ​ឲ្យ​បាន​ច្រើន ព្រមទាំង​មានការ​បោះ​ពុ​ម្ភ​ផ្សាយ ដើម្បី​ទុកជា​ស្នាដៃ និង​សម្រាប់​យុវជន​ជំនាន់​ក្រោយ​បាន​អាន ។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ស្រាវជ្រាវ​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា​ក្រសួង​ក៏​នឹង​ផ្តល់​ជា​វត្ថុ​អនុស្សាវរីយ៍​ផង​ដែរ ។ ទាក់ទង​សន្និសីទ​សារព័ត៌មាន​ស្ដីទី​ការ​រៀបចំ​ទិវា​ជាតិ​អំ​ណា​ន​ឆ្នាំ​២០១៩ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន និង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ការ​អភិវឌ្ឍ​ធនធានមនុស្ស កសាង​ជាតិ​អោយ​មាន​ភាព​រីក​ចម្រើន​ជឿនលឿន​ដូច​ប្រទេស​អភិវឌ្ឍន៍​នានា​លើ​សកលលោក ។

ក្រសួង​បាន​ចាត់​ទុក​ថា អំ​ណា​ន​ជា​ធាតុ​ដ៏​សំខាន់​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ប្រកបដោយ​វិជ្ជា​សម្បទា​បំ​ណិ​ន​សម្បទា និង​ចរិយា​សម្បទា ដើម្បី​ឆ្លើយ​តប​គោលដៅ​អប់រំ​ជាតិ ។ ក្រសួង​ក៏​បាន​លើក​ឡើង​ថា ការ​គោរព​ទិវា​ជាតិ​អំ​ណា​ន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១ មីនា មាន​គោលបំណង​គឺ​១- កៀរគរ​អ្នកចូលរួម​គាំទ្រ​កាន់តែ​ច្រើន​កុះករ និង​អធិក​អធម៌​ពី​គ្រប់ អ្នក​ពាក់ព័ន្ធ​នឹង​មហាជន​ទូទៅ ។ ២-​បណ្ដុះ​ទម្លាប់​អាន​ជំរុញ​វប្បធម៌​អាន​លើកកម្ពស់​សមត្ថភាព​អាន និង​ការ​តែង​និពន្ធ​សំដៅ​រួមចំណែក​ការពារ និង​ពង្រឹង​វប្បធម៌​អរិយធម៌​ខ្មែរ​ដល់​សិស្ស​និស្សិត​មន្ត្រីរាជការ​ប្រជាជន​គ្រប់​រូប​ក្នុង​ប្រទេស​កម្ពុជា ។ ៣-​លើកកម្ពស់​ឧស្សាហ៍​គុណ​តម្លៃ​កេរដំណែល​របស់​ជាតិ ។ ៤-​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដែល​ធានា​គុណភាព​អប់រំ​ប្រកបដោយ​សមធម៌​បរិ​យា​បទ និង​លើកកម្ពស់​ការ​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់​គ្នា ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើកកម្ពស់​ការ​អាន​សៀវភៅ ពិសេស​នោះ​ជា​ភាសាជាតិ​ឲ្យ​បាន​ច្រើន​ក្នុង​កា​រលើ​កម្ពស់​អភិរក្ស​ថែរក្សា​ភាសា​ខ្មែរ ។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​« ប្រទេស​មួយ​មានការ​រីក​ចម្រើន​មិន​អាស្រ័យ​លើ​វិស័យ​វិទ្យា​នោះ​ទេ គឺ​កើត​ចេញពី​ការ​នោះ​ដែរ » ។ លោក​បន្ថែម​ការ​នៅ​ថ្ងៃ​អនាគត​ក្រសួង​ក៏​លើកកម្ពស់​វិស័យ​ខេមរៈ​សិក្សា ដល់​អ្នក​ស្រាវជ្រាវ​លើ​ភាសា​ខ្មែរ​ផង​ដែរ ។ ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៩​នេះ ធានា​ជាតិ​ត្រូវ​បាន​ប្រារព្ធ​ឡើង​៤​លើក​មក​ហើយ​ដែល​ក្នុង​នោះ​មាន​ប្រធានបទ​ដូច​ជា ឆ្នាំ​២០១៦ ប្រធានបទ​១« បណ្ដុះ​ទម្លាប់​អាន​ជំរុញ​វប្បធម៌​អាន​» ។ ឆ្នាំ​២០១៧​ប្រធានបទ​«​អាន​ដើម្បី​ភាព​សុខដុម​នៃ​ជីវិត​»​។ ឆ្នាំ​២០១៨ ប្រធានបទ​«​អំ​ណា​ន​ជា​កំណប់​វិជ្ជា​មហាសាល »​។ ឆ្នាំ​២០១៩ ប្រធានបទ​«​ការ​អាន​បណ្តុះ​វប្បធម៌​ការ​សិក្សា​ពេញ​មួយ​ជីវិត » ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ