ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​នោះ​លឿន បុក​ចូល​ផ្ទះ​ពលរដ្ឋ ផ្អើល​ផ្លូវ​វេ​ង​ស្រេង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ប្រភេទ​កន្ទុយ​សណ្តោង​កុងតឺន័រ​បើក​ក្នុង​ល្បឿន​លឿន ហើយ​អ្នកបើកបរ​ងងុយដេក​បាន​បើក​ឡើង​ខឿន​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​​អោយ​រង​ការ​ខូចខាត​ទ្វាររបង​ផ្ទះ​យ៉ាងដំណំ តែ​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ប្រភេទ​កន្ទុយ​សណ្តោង​កុងតឺន័រ​បើក​ក្នុង​ល្បឿន​លឿន ហើយ​អ្នកបើកបរ​ងងុយដេក​បាន​បើក​ឡើង​ខឿន​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​​អោយ​រង​ការ​ខូចខាត​ទ្វាររបង​ផ្ទះ​យ៉ាងដំណំ តែ​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​១២៤ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ប្រភេទ កន្ទុយ​សណ្តោង​កុងតឺន័រ ព​ណ៍​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-២៧២១ បើកបរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ គេ​សង្ស័យ​ថា អ្នកបើកបរ​ងងុយដេក ហើយ​ងោក​មួយភាំង​ទើប​ធ្វើ​អោយ​រថយន្ត​រេ​ចង្កូត​ឡើង​លើ​ខឿន​ហើយ​បន្ត​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ថែម​ទៀត បណ្តាល​អោយ​រង​ការ​ខូចខាត​ទ្វាររបង​អស់​ចំនួន​៤​ផ្ទាំង ទើប​កល់​រថយន្ត​ទៅ​មុខ​លែង​រួច ។

ក្នុង​ហេតុការណ៍​នេះ​ដែរ មិន​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ចំណែក​អ្នក​បើក​វិញ​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ នៅ​សល់​តែ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់​​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ