ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញគួរ​សង្ស័យ…ឡោមព័ទ្ធឆែកឆេរបែកធ្លាយ​ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​បាន​ធ្វើការ​បង្ក្រាប​សម្បុក​គ្រឿងញៀន​មួយ​កន្លែង ដោយ​បាន​ឃាត់ខ្លួន​អ្នក​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​បាន​២​នាក់ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​បាន​ចំនួន​១១​កញ្ចប់ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​នឹង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​បាន​ធ្វើការ​បង្ក្រាប​សម្បុក​គ្រឿងញៀន​មួយ​កន្លែង ដោយ​បាន​ឃាត់ខ្លួន​អ្នក​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​បាន​២​នាក់ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​បាន​ចំនួន​១១​កញ្ចប់ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​នឹង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះ ម្នាក់​ឈ្មោះ ហេង វិ​បុត្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អំពិល​ព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល និង​ម្នាក់​ទៀត​ឈ្មោះ រ៉ែ​ម សុខសាន្ដ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​និយាយ​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​នេះ កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌដង្កោ ក្រោម​ការ​ដឹកនាំ​និង​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​ខណ្ឌដង្កោ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ល្បាត​ទប់ស្កាត់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ពេល​នោះ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​ពីរ​នាក់​គួរ​ឲ្យ​មានការ​សង្ស័យ ក៏​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​បាន រួច​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន ចំនួន​១១​កញ្ចប់​តូច រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ចាប់ខ្លួន​រួច​មក កម្លាំង​នគរបាល​ខាងលើ​បាន​នាំ​ជនសង្ស័យ​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ