ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​គ្រាន់តែ​ឃើញ​ប្តី​ខ្លួន​នៅ​លើ​ផ្ទះ ស្លុតចិត្ត​ស្ទើរ​គាំង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​មេ​គ្រួសារ​ម្នាក់​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ស្លាប់​ចោល​ប្រពន្ធ និង​កូន​សង្ស័យ​តូចចិត្ត​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ ដែល​ការ​ធ្វើ​អត្តឃាត​នេះ គឺ​ជន​រង​គ្រោះ​បាន​ព្យាយាម​ច្រើន​ដង​មក​ហើយ តែ​ត្រូវ​ប្រពន្ធ​កូន​ឃើញ ហើយ​ជួយ​សង្គ្រោះ​ទាន់ ទើបតែ​លើក​នេះ​ការ​ព្យាយាម​របស់​គាត់​បាន​សម្រេច​។ ករណី​ចង​.​ក​ធ្វើ​អត្តឃាត​នេះ​កើតឡើង…

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​មេ​គ្រួសារ​ម្នាក់​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ស្លាប់​ចោល​ប្រពន្ធ និង​កូន​សង្ស័យ​តូចចិត្ត​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ ដែល​ការ​ធ្វើ​អត្តឃាត​នេះ គឺ​ជន​រង​គ្រោះ​បាន​ព្យាយាម​ច្រើន​ដង​មក​ហើយ តែ​ត្រូវ​ប្រពន្ធ​កូន​ឃើញ ហើយ​ជួយ​សង្គ្រោះ​ទាន់ ទើបតែ​លើក​នេះ​ការ​ព្យាយាម​របស់​គាត់​បាន​សម្រេច​។

ករណី​ចង​.​ក​ធ្វើ​អត្តឃាត​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​២០​និង​៣២​នាទី ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​ជន​រង​គ្រោះ​ឈ្មោះ គ្រីប ចំរើន អាយុ​៤៣​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ឆុំ សម្បត្តិ អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ត្រឡាច ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

បើ​តាម​ការ​រៀបរាប់​ពី​សំណាក់​ប្រពន្ធ​ជន​រង​គ្រោះ គឺ​ប្តី​របស់​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​ឆ្នាំ​មក​ហើយ បើ​ទោះជា​ទៅ​ព្យាបាល​នៅ​ណា​ក៏​មិន​សះស្បើយ​សោះ ។ ការ​ព្យាយាម​ធ្វើ​អត្តឃាត​នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ គឺ​ច្រើន​ដង​មក​ហើយ តែ​ត្រូវ​កូនចៅ​ឃើញ​ទាន់ ក៏​សង្គ្រោះ​បាន​ទាន់​រហូត​មក ទើបតែ​លើក​ចុង​ក្រោយ​នេះ ពេល​ដែល​កូនចៅ​រវល់​រៀងខ្លួន​គាត់​គ៏​ចង​.​ក​សម្លាប់​ខ្លួន​បាន​សម្រេច​តែ​ម្តង ។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា អ្នក​ដែល​ប្រទះ​ឃើញ​សព​មុនគេ គឺ​ប្រពន្ធ​ជន​រង​គ្រោះ​ដោយ​អះអាង​ថា ប្ដី​របស់​ខ្លួន​យក​ក្រ​ម៉ា ពណ៌​ក្រហម​លា​យស ចង​.​ក​សម្លាប់​ខ្លួន​ជាប់​នឹង​ធ្នឹម​ផ្ទះ​របស់​ខ្លួន កម្ពស់​២.៥០​ម៉ែត្រ ។

ប្រភព​បន្ត​ថា តាម​ក្រុម​គ្រួសារ​ប្រពន្ធ​កូន គឺ​កាលពីម៉ោង​១៧​និង​២០​នាទី ជន​រង​គ្រោះ​ខាងលើ​បាន​ប៉ុនប៉ង​ចង​.​ក​សម្លាប់​ខ្លួន​ម្តង​រួច​មក​ហើយ ប៉ុន្តែ​បាន​ក្រុម​គ្រួរ​សារ​ឃើញ​ជួយ​ទាន់​ពេល ។ ជន​រង​គ្រោះ​មាន​ជម្ងឺ​ប្រចាំ​កាយ សង្ស័យ​តូចចិត្ត​ខ្លាច​ខ្លួនឯង ហើយ​មិន​ចង់អោយ​ប្រពន្ធ​កូន​ពិបាក​ទើប​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួន​ដោយ​វិធី​នេះ​តែ​ម្តង ។ ក្រោយ​ធ្វើ​កំណត់ហេតុ​រួចរាល់​ករណី​នេះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទទួលស្គាល់​ថា ជន​រង​គ្រោះ គឺ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​ខ្លួនឯង​ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ