ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​គ្រាប់​ព្រួញ​ទៅ​ចាក់​សត្វ​ពស់ ស្រាប់តែ​មិនដឹង​ម៉េច​ព្រួញ​ត្រូវ​ភ្នែក​ខ្លួន​វិញ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​រង​គ្រោះ​ម្នាក់​បាន​រើស​ដែក​គ្រាប់​ព្រួញ​ជិត​កន្លះ​ម៉ែត្រ​យក​ទៅ​ចាក់​សត្វ​ពោះ តែ​មិនដឹង​យ៉ាងណា​ស្រាប់តែ​មក​វិញ​ត្រូវ​បាន​ព្រួញ​នោះ​ចាក់​រង្វង់​ភ្នែក ត្រូវ​បាន​វះកាត់​ដោយ​ជោគជ័យ​ក្រុម​គ្រូពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប​។ ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ គន់ ទ្រី អាយុ​៧​ឆ្នាំ ជា​កូន​ទី​៣…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​រង​គ្រោះ​ម្នាក់​បាន​រើស​ដែក​គ្រាប់​ព្រួញ​ជិត​កន្លះ​ម៉ែត្រ​យក​ទៅ​ចាក់​សត្វ​ពោះ តែ​មិនដឹង​យ៉ាងណា​ស្រាប់តែ​មក​វិញ​ត្រូវ​បាន​ព្រួញ​នោះ​ចាក់​រង្វង់​ភ្នែក ត្រូវ​បាន​វះកាត់​ដោយ​ជោគជ័យ​ក្រុម​គ្រូពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប​។

ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ គន់ ទ្រី អាយុ​៧​ឆ្នាំ ជា​កូន​ទី​៣ ដែល​ឪពុក​ឈ្មោះ ពួន គន់ អាយុ​៤២​ឆ្នាំ ម្តាយ​ឈ្មោះ អោ​ល រ៉េ​ត អាយុ​៤០​ឆ្នាំ ដែល​រស់នៅ​ភូមិ​ចំបក់​ឃុំ​តាំ​កា​សាំង​ស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ ។

ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​បានអោយ​ដឹង មុន​ពេល​កូនប្រុស​គ្រោះថ្នាក់​កើតឡើង កូនប្រុស​មិនដឹង​រើស​បាន​គ្រាប់​ព្រួញ​មកពីណា​មិនដឹង ប្រវែង​ជិត​កន្លះ​ម៉ែត្រ ហើយ​ថា ឃើញ​ពស់​តាំងពី​ម្សិល​នៅ​មាត់​ក្បែរ​ផ្ទះ ហើយ​យក​គ្រាប់​ព្រួញ​រត់​ចុះ​ទៅ​ក្នុង​អូរ ស្រាប់តែ​ស្រែកយំ​ឡើង​មក​វិញ​ឃើញ​គ្រាប់​ព្រួញ​ជាប់​រង្វង់​ភ្នែក​ខាងស្តាំ ដែល​កើតឡើង​នៅ​អំឡុង​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ហើយ​ភ្លាម​ៗ​នោះ​ឪពុក​ម្តាយ​យក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តកំពង់ធំ បាន​កាត់​គ្រាប់​ព្រួញ​ទុក​ប្រមាណ​ជាង​១​តឹក ហើយ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប ។

ឪពុក​ម្តាយ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​សង្គ្រោះ​មក​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​យក​ទៅ​វះកាត់​យក​គ្រាប់​ចេញ​ផុត​ពី​គ្រោះថ្នាក់​នៅ​អំឡុង​ម៉ោង​១១​ថ្ងៃ ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​យក​ទៅ​ព្យា​ល​បាល​បន្ទប់សង្គ្រោះបន្ទាន់ ។

ក្រុម​គ្រូពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប​បាន​បញ្ជាក់​ថា ក្មេង​ប្រុស​ដែល​ត្រូវ​គ្រាប់​ព្រួញ​ដែក​ជាប់ និង​រង្វង់​ភ្នែក​ស្តាំ​ត្រូវ​បាន​គ្រូពេទ្យ​វះកាត់​យក​ចេញ ដែល​គ្រាប់​ព្រួញ​ជាប់​ជម្រៅ​ត្រឹម​ងៀង​ជាប់​រង្វង់​ភ្នែក​ផ្នែក​ខាងក្នុង បាន​វះកាត់​យក​ចេញ​ហើយ មិន​បណ្តាល​ប៉ះពាល់​គ្រាប់ភ្នែក​ឡើយ​ហើយ​គ្រូពេទ្យ​បាន​ណែនាំ​ដល់​ឪពុក​ម្តាយ​មិន​ត្រូវ​អោយ​កូន​លេង​ដែក​ស្រួច រី​កាំបិត​ស្រួយ​បណ្តាល​ដួល​មុត​គ្រោះ​បាន​គ្រប់ពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ