ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​អង្កាល់​មិន​រត់​!…​បើ​សុទ្ធតែ​ដាវ​សា​ម៉ូ​រ៉ៃ​ដេញ​កា.ប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​មួយ​ក្រុម​រត់​បាតជើង​ស​ព្រៀត​ចោល​ម៉ូតូ​ទាំង​យប់ ហើយ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​កាប់​បំផ្លាញ​ម៉ូតូ​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​ព្រៃ​ព្រិច (​ខាងជើង​ដើម​ស្រល់​ទឹកដី​កាស៊ីណូ​) សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​មួយ​ក្រុម​រត់​បាតជើង​ស​ព្រៀត​ចោល​ម៉ូតូ​ទាំង​យប់ ហើយ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​កាប់​បំផ្លាញ​ម៉ូតូ​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​ព្រៃ​ព្រិច (​ខាងជើង​ដើម​ស្រល់​ទឹកដី​កាស៊ីណូ​) សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ឈ្មោះ​ស៊ុន សុខ​ថេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ជា​ម្ចាស់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​R15 ស៊េរី​ឆ្នាំ​២០១៧ ត្រូវ​ជនសង្ស័យ​កាប់​ម៉ូតូ​ចំនួន​៣​កាំបិត ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ​ជា ភាព ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​MSX ត្រូវ​ក្រុម​ជនសង្ស័យ​កាប់​បំផ្លាញ​ម៉ូតូ​នៅ​នឹង​កន្លែង​កើតហេតុ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ​ស៊ុន សុខ​ថេ​ត បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់ និង​មិត្តភក្តិ​សរុប​មាន​គ្នា​៥​នាក់​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​ចូលរួម​ពិធី​ភ្ជាប់ពាក្យ​មិត្តភក្តិ​ម្នាក់​ទៀត លុះ​ពេល​ចប់​កម្មវិធី​ក៏​នាំ​គ្នា​ទៅ​អង្គុយ​លេង​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ពួក​គាត់​កំពុង​នាំ​គ្នា​អង្គុយ​ផឹក​នោះ ស្រាប់តែ​ឃើញ​មនុស្ស​មួយ​ក្រុម​ជិះ​ម៉ូតូ​៥​ទៅ​៦​គ្រឿង​មក​ឈប់​លើ​ដងផ្លូវ​បេតុង​ក្បែរ​នោះ រួច​ទាញ​សុទ្ធតែ​ដាវ​សា​ម៉ូ​រ៉ៃ​យក​ចេញពី​ក្នុង​អាវ​ដើរ​តម្រង់​មក​រក​ពួក​គាត់ ធ្វើ​ឱ្យ​ពួក​គាត់​ភ័យ​រត់​ចូល​ផ្ទះ​អ្នកស្រុក​ដើម្បី​គេចខ្លួន​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ប៉ុស្តិ៍​បឹង​សាគូ​និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​សួរនាំ​ជន​រង​គ្រោះ និង​ការពារ​ក្រុម​ជន​រង​គ្រោះ​ឲ្យ​ធ្វើ​ដំណើរ​ចេញពី​កន្លែង​កើតហេតុ​ដោយ​សុវត្ថិភាព ហើយ​អះអាង​ថា​នឹង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៩​នេះ​៕