ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ណា​លះបង់​តួនាទី​៥​យ៉ាង​បុរស​នោះ​មិនមែន​ជា​ស្វាមី​ល្អ

5 ឆ្នាំ មុន

តួនាទី​របស់​ស្វាមី​ត្រូវ​មាន​សេចក្តី​សន្តោស​៥​យ៉ាង​ចំពោះ​ភរិយា​គឺ ១-​រាប់អាន​លើកមុខ​ថា​ជា​ភរិយា​ពេញ​សិទ្ធិ ២-​មិន​ប្រមាថ​មាក់ងាយ​ភរិយា ៣-​មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​មិន​ក្បត់ចិត្ត​ភរិយា ៤-​ប្រគល់​ភាវៈ​ជា​ធំ​ក្នុងផ្ទះ​ដល់​ភរិយា​ឱ្យ​ពេញ​សិទ្ធិ និង​៥-​ឱ្យ​គ្រឿង​តុបតែង​ខ្លួន​តាម​តម្រូវការ នេះ​ជា​កិច្ច​ត្រូវ​បំពេញ​ជា​ស្វាមី​ល្អ ។ តែបើ​បុរស​ណា​លះបង់​តួនាទី​របស់​ខ្លួន បែរជា​ប្រើ​អំពើ​ហិង្សា…

តួនាទី​របស់​ស្វាមី​ត្រូវ​មាន​សេចក្តី​សន្តោស​៥​យ៉ាង​ចំពោះ​ភរិយា​គឺ ១-​រាប់អាន​លើកមុខ​ថា​ជា​ភរិយា​ពេញ​សិទ្ធិ ២-​មិន​ប្រមាថ​មាក់ងាយ​ភរិយា ៣-​មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​មិន​ក្បត់ចិត្ត​ភរិយា ៤-​ប្រគល់​ភាវៈ​ជា​ធំ​ក្នុងផ្ទះ​ដល់​ភរិយា​ឱ្យ​ពេញ​សិទ្ធិ និង​៥-​ឱ្យ​គ្រឿង​តុបតែង​ខ្លួន​តាម​តម្រូវការ នេះ​ជា​កិច្ច​ត្រូវ​បំពេញ​ជា​ស្វាមី​ល្អ ។

តែបើ​បុរស​ណា​លះបង់​តួនាទី​របស់​ខ្លួន បែរជា​ប្រើ​អំពើ​ហិង្សា វាយតប់ មាក់ងាយ ជេរ​ប្រមាថ ស្រវឹងស្រា​អួទីនួ​រាល់ថ្ងៃ រំលោភ​លើ​រូបរាង​កាយ​ប្រពន្ធ​ដោយ​គ្មាន​ចិត្តមេត្តា បុរស​នោះ​នឹង​បាន​នាម​ថា​ជា​ប្តី​គម្រក់ ប្តី​មិន​ប្រកបដោយ​ធម៌ វា​ជា​រឿង​អាក្រក់​បំផុត​ចំពោះ​បុរស​ជា​មេ​គ្រួសារ ។

ករណី​វិវាទ​ក្នុង​គ្រួសារ​នេះ​បើ​មិន​ទាន់​ខ្លាំងក្លា​ទេ នៅ​អាច​រក​ផ្លូវ​ដោះស្រាយ​បាន ពួក​ញាតិ​ក្តី អាជ្ញាធរ​ក្តី​អាច​ជួយ​និយាយ ជួយ​ណែនាំ​ដោយ​ផ្អែក​លើ​គោល​ធម៌​ខន្តី និង​អប់រំ​ទូន្មាន​ចិត្ត​ដោយ​បញ្ញា ព្រម​ដោយ​ការ​ឲ្យ​អភ័យ​មក​ទុក​ក្នុង​ជីវិត ។

តែបើ​បញ្ហា​ខ្លាំងក្លា​រហូត​ដល់​ថ្នាក់​មិន​អាច​ដោះស្រាយ​បាន ព្រះពុទ្ធ​សាសនា​ក៏​ឲ្យ​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ មិនមែន​ទ្រាំ​នៅ​ឲ្យ​ប្តី​វាយ​ស្លាប់ ហើយ​ចាំ​ទៅ​កើត​ឋានសួគ៌​ដោយ​ការ​អត់ធន់​នោះ​ឡើយ ។

ព្រះពុទ្ធ​សាសនា មាន​គោល​ធម៌​សម្រាប់​ធ្វើ​ឲ្យ​មនុស្ស​ល្អ​គឺ​ធម៌​ខន្តី​ពិតមែន​ហើយ ប៉ុន្តែ​ជីវិត​ដែល​រស់នៅ​បាន​ប្រសើរ​ថ្លៃថ្លា គឺ​ការ​រស់នៅ​ប្រកបដោយ​បញ្ញា​ជា​ធំ ។