ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​កាន់តែ​មានបាន មនុស្ស​ជាង​២​ម៉ឺន​នាក់​ទទួល​បណ្ណ​បើកបរ​រថយន្ត​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​បាន​អះអាង​ថា មនុស្ស​យ៉ាងតិច​ជាង​២​ម៉ឺន​នាក់​បាន​ដាក់​ពាក្យ ទទួល​បាន​បណ្ណ​បើកបរ​រថយន្ត​ថ្មី នៅ​ឆ្នាំ​២០១៨​កន្លង​មកនេះ ។ ការ​ផ្តល់​បណ្ណ​បើកបរ​ជូន​ប្រជាពលរដ្ឋ​មានការ​កើនឡើង ឬ​ថយ​ចុះ គឺ​អាស្រ័យ​ទៅ​លើ​សមត្ថកិច្ច…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​បាន​អះអាង​ថា មនុស្ស​យ៉ាងតិច​ជាង​២​ម៉ឺន​នាក់​បាន​ដាក់​ពាក្យ ទទួល​បាន​បណ្ណ​បើកបរ​រថយន្ត​ថ្មី នៅ​ឆ្នាំ​២០១៨​កន្លង​មកនេះ ។ ការ​ផ្តល់​បណ្ណ​បើកបរ​ជូន​ប្រជាពលរដ្ឋ​មានការ​កើនឡើង ឬ​ថយ​ចុះ គឺ​អាស្រ័យ​ទៅ​លើ​សមត្ថកិច្ច បើ​ចំ​ខែ​ណា សមត្ថកិច្ច​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ខ្លាំង​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុក​ទៅ​ធ្វើ​ច្រើន ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​មាន​ជាង​៩​សែន​នាក់ ប៉ុន្តែ​អ្នកមាន​បណ្ណ​បើកបរ​រថយន្ត​មាន​តែ​ជាង​២​សែន​នាក់​ប៉ុណ្ណោះ ក្នុង​នោះ​ផុត​សុពលភាព​មាន​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​ថែម​ទៀត ។

លោក ឡូ​វ នី​កូវ​ឌ្ឍ​នា ប្រធាន​អង្គភាព​ផ្តល់​បណ្ណ​បើកបរ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មក គឺ​គិត​ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០១៨ អង្គភាព​របស់​លោក​បាន​ផ្តល់​បណ្ណ​បើកបរ​រថយន្ត​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៥៨.៩៨៥ បណ្ណ ក្នុង​នោះ​មាន​ប្រឡង​យក​បណ្ណ​ថ្មី​ចំនួន​២២.១៥២​បណ្ណ និង​ប្តូរ ឬ​ពន្យា​បណ្ណ​ដែល​ហួស​សុពលភាព​មាន​ចំនួន​៣៦.៨៣៣​បណ្ណ ។ លោក​បន្ត​ថា បណ្ណ​បើកបរ​រថយន្ត​ជិត​៦​ម៉ឺន​សន្លឹក​ក្នុង​នោះ​មាន​ប្រឡង​យក​បណ្ណ​ថ្មី ពន្យា និង​ជ្រុះ​បាត់​បណ្ណ​ត្រូវ​បាន​អង្គភាព​ផ្តល់​បណ្ណ​បើកបរ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​គិត​ពី​ថ្ងៃ​ទី​០៣ មេ​សា ២០០៧​ដល់​ខែធ្នូ​២០១៨ អង្គភាព​ផ្តល់​បណ្ណ​បើកបរ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ផ្តល់​បណ្ណ​បើកបរ​រថយន្ត​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​២៧៤.៤៧២​បណ្ណ ក្នុង​នោះ​ប្រឡង​យក​បណ្ណ​ថ្មី និង​ពន្យា​បណ្ណ​ដែល​ហួស​សុពលភាព និង​សម្រាប់​ឆ្នាំ​២០១៨ មាន​ចំនួន​៥៨.៩៨៥ សន្លឹក ។

របាយការណ៍​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង មាន​ជាង​៩​សែន​នាក់ ប៉ុន្តែ​អ្នកមាន​បណ្ណ បើកបរ​រថយន្ត មាន​តែ​ជាង​២​សែន​នាក់​ប៉ុណ្ណោះ ក្នុង​នោះ​ផុត​សុពលភាព​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​ថែម​ទៀត ។ ទាក់ទិន្ន​ទៅ​នឹង​ការ​ទទួល​ប្តូរ និង​ពន្យារ​បណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប AEON MALL រាជធានី​ភ្នំពេញ លោក​ឡូ​វ នី​កូវ​ឌ្ឍ​នា បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល​ក្រុមការងារ​ទទួល​ធ្វើ​បាន​ចំនួន​៣០.៦៥៧​បណ្ណ ក្នុង​នោះ​ប្តូរ ឬ​ពន្យារ​បាន​ចំនួន​២៦.៩១៥​បណ្ណ ទុតិយតា ឬ​បណ្ណ ដែល​បាត់​មាន​ចំនួន​៣.០៦៥ បណ្ណ និង​ប្រឡង​យក​បណ្ណ​បើកបរ​ថ្មី បាន​ចំនួន​៦៧៧​បណ្ណ​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា បើ​តាម​លទ្ធភាព​ក្រុមការងារ​ធ្វើ​បាន​រាប់រយ​ក្នុង​មួយ​ថ្ងៃ ដោយហេតុ​ថា ការ​ធ្វើ​បណ្ណ​បើកបរ​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​សាធារណការ​នេះ​មាន​លក្ខណៈ​ទំនើប គឺ​បម្រើសេវា​រហ័ស​ទាន់ចិត្ត ប្រើ​រយៈពេល​តែ​២០​នាទី​ប៉ុណ្ណោះ សម្រាប់​មនុស្ស​ម្នាក់ នេះ​ប្រសិនបើ​មាន​ឯកសារ​គ្រប់គ្រាន់ ។ ចំពោះ​ការ​ផ្តល់​សេវា​ធ្វើ​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ផ្សា​របើក និង​បិទ​ទៅ​វិញ និង​ទទួល​សម្រាប់​២៥​រាជធានី ខេត្ត ឬ​ទូ​ទាំង​ប្រទេស និង​ទទួល​ប្តូរ​បណ្ណ​បើកបរ​សម្រាប់​ជនបរទេស​ផង​ដែរ ។

ប្រធាន​អង្គភាព​ផ្តល់​ប​ណ្ណ័​បើកបរ សូម​អំពាវនាវ​ជា​ពិសេស​ប្រជាពលរដ្ឋ​ណា​ដែល​មាន​បណ្ណ​បើកបរ​ហើយ តែ​ផុត​សុពលភាព និង​អ្នក​ដែល​ជ្រុះ​បាត់​បណ្ណ សូម​ឲ្យ​រួសរាន់​ទៅ​ប្តូរ ឬ​ពន្យា​ឲ្យ​បាន​គ្រប់​ៗ​គ្នា​នៅ​ផ្សារ​ទំនើប AEON MALL​ទាំង​ទី​១ និង​ទី​២ ដោយ​មិន​ចាំបាច់​ប្រើ​ពេល​យូ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ