ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ខ្មែរ​មិន​ឱ្យ​​ចិន​ត្រួតត្រា​ទេ…!

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ សម្តេច​តេ​ជោ​​​ហ៊ុន ​សែន ​បាន​និយាយ​ថា ស​ម្តេច​មិន​ឱ្យ​​ចិន​ត្រួតត្រា​កម្ពុជា​នោះ​ទេ ប៉ុន្តែ​សម្តេច​បាន​វាយតម្លៃ​ខ្ពស់​​ទំនាក់ទំនង រវាង​កម្ពុជា​និង​ចិន ​ដែល​ជួយ​ដល់​ការ​អភិវឌ្ឍន៍​កម្ពុជា​ ។…

ខេត្តត្បូងឃ្មុំ ៖ សម្តេច​តេ​ជោ​​​ហ៊ុន ​សែន ​បាន​និយាយ​ថា ស​ម្តេច​មិន​ឱ្យ​​ចិន​ត្រួតត្រា​កម្ពុជា​នោះ​ទេ ប៉ុន្តែ​សម្តេច​បាន​វាយតម្លៃ​ខ្ពស់​​ទំនាក់ទំនង រវាង​កម្ពុជា​និង​ចិន ​ដែល​ជួយ​ដល់​ការ​អភិវឌ្ឍន៍​កម្ពុជា​ ។ សម្តេច​បាន​មាន​ប្រសាសន៍​បែប​នេះ ក្នុងពេល​​ដែល​សម្តេច​បានអញ្ជើញ​​ចូលរួម​ជា​អធិបតីភាពក្នុងពិធី​សម្ភោ​ធ​​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ «​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​» ​​នា​​ព្រឹក​ថ្ងៃ​ទី​០១​ មីនា នេះ ​។

ទន្ទឹម​នឹង​ការ​គូសបញ្ជាក់​ពី​ជំហរ​មិន​ឱ្យ​​ចិន​ត្រូ​ត​ត្រា​កម្ពុជា​នោះ សម្តេច​តេ​ជោក៏​មាន​ប្រសាសន៍​ផង​ដែរថា ចិន​​ក៏​មិន​ចង់​ត្រួតត្រា​កម្ពុជា​​ដែរ​ ។ ប៉ុន្តែ​សម្តេច​បាន​ចាត់​ទុក​ពីសារ​សំខាន់​នៃ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​និង​ចិន​សម្រាប់​ការ​អភិ​ភ​ឌ្ឍ​ន៍​ប្រទេស​កម្ពុជា​ ។

នៅ​ពេល​ដែល​កម្ពុជា​និង​ចិន​បាន​មាន​ទំនាក់ទំនង​ល្អ​ខ្លាំង ហើយ​ប្រទេសចិន ​បានផ្តល់ជំនួយ​ជាច្រើនមក ដល់​កម្ពុជា​នោះ ពួក​អ្នក​រិះគន់​បាន​ព្រួយបារម្ភ​អំពី​ឥ​ទ្ធិ​​ពល​របស់​ចិន​កាន់តែ​ខ្លាំង​ឡើង​នៅ​កម្ពុជា​ ។

អត្ថបទសរសេរ ដោយ