ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​រន្ធត់ ! ងោក​មួយ​ផាំង​ងើបឡើង​ខ្ទេច​…​យក្ស​ប៉ះ​យក្ស(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ហី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​បាន​បុក​រថយន្ត​ហី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ទៀត ដែល​កំពុង​តែ​ឈប់​ប៉ះ​កង់ ហើយ​បាន​រុញ​ទៅ​បុក​ប៉ាណូ​របស់​ស្ថានីយ​ប្រេង​តេ​លា​បាន​បាក់​ប៉ាណូ​ធ្លាក់​ដល់​ដី ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ថ្ងៃ​ទី​០១ ខែមីនា​នេះ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ភូមិ​ឌូ​ង សង្កាត់​ព្រែក​ព្នៅ…

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ហី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​បាន​បុក​រថយន្ត​ហី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ទៀត ដែល​កំពុង​តែ​ឈប់​ប៉ះ​កង់ ហើយ​បាន​រុញ​ទៅ​បុក​ប៉ាណូ​របស់​ស្ថានីយ​ប្រេង​តេ​លា​បាន​បាក់​ប៉ាណូ​ធ្លាក់​ដល់​ដី ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ថ្ងៃ​ទី​០១ ខែមីនា​នេះ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ភូមិ​ឌូ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ខាងលើ​ម៉ាក​ហី​យ៉ា​ន់​ដាយ ស្លាក​លេខ​ព្រះ​សីហ​នុ ៣A-៣៥៧៨ ពណ៌​ត្រួ​ច​ចេក បាន​បុក​រថយន្ត​ម៉ាក​ហី​យ៉ា​ន់​ដាយ​ដែរ ពណ៌​លឿន​លាយ​ពណ៌​ទឹកប៊ិច ស្លាក​លេខ​កំពង់ស្ពឺ ៣A-០១៥០ ដែល​កំពុង​ឈប់​នៅ​ផ្លូវជាតិ​លេខ​៥​ប៉ះ​កង់ ។

ទាក់ទិន​នឹង​គ្រោះថ្នាក់​នេះ​ម្ចាស់​រថយន្ត​ហី​យ៉ា​ន់​ដាយ​ដែល​បង្ក​បាន​អះអាង​ថា ខ្លួន​ងោក​មួយ​ផាំង ហើយ​ក៏​បាន​ជ្រុល​ច​ង្កួ​តទៅ​បុក​រថយន្ត​ហី​យ៉ា​ន់​ដាយ​ឈប់​ប៉ះ​កង់ ហើយ​រុញ​ទៅ​បុក​ប៉ាណូ​ស្ថានីយ​ប្រេង​តេ​លា​តែ​ម្តង​ទៅ ។

មុន​ពេល​កើត​ហេតុនេះ​រថយន្ត​ម៉ាក​ហី​យ៉ា​ន​ដាយ​មួយ​គ្រឿង​ដែល​បាន​បែក​កង់ ហើយ​កំពុង​តែ​ឈប់​ប៉ះ​កង់​នៅ​ចំណុច​ខាងលើ​នេះ ខណៈ​ដែល​ប៉ះ​កង់​សុខ​ៗ​ស្រាប់តែ​រថយន្ត​ហី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​ធន់​ធំ​មួយ​គ្រឿង​ខាងលើ ស្លាក​លេខ​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​មក​បុក​ពីក្រោយ​ពេញទំហឹង ហើយ​បាន​រុញ​ប្រមាណ​ជា​១០​ម៉ែត្រ​ទៅ​បុក​ប៉ាណូ​ផាំង​ផ្សាយពាណិជ្ជកម្ម​គេ​បាក់​ធ្លាក់​ដល់​ដី ។

ដោយឡែក​រថយន្ត​បង្ក​បាន​រង​ការ​ខូចខាត​ខ្ទេច​ខាង​មុខ និង​សំណាងល្អ​មិន​មាន​ព្រូ បើសិន​មាន​ព្រូ​អង្គុយ​ជាមួយ​ក្បែរ​អ្នកបើកបរ​នោះ ច្បាស់​ជា​ធ្ងន់ធ្ងរ​មិន​ខាន ព្រោះ​កៅអី​ក្បែរ​ថៅ​កុង​នោះ​បុក​ឡើង​រួញ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ